ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-4US1KW
ទឹកផ្កាឈូកដ៏ស្រស់ស្រាយ
សម្រាប់ផាសុកភាព និងសុខុមាលភាព
ពេលកម្សាន្ត ឬពេលងូតទឹក? ទទួលបានទាំងពីរតាមរយៈបទពិសោធន៍ងូតទឹកដែលផ្ដល់នូវផាសុកភាព និងសុវត្ថិភាពរបស់ Panasonic។ មុខងារសុវត្ថិភាពរបស់យើងជួយការពារអ្នក អំឡុងពេលងូតទឹកក្តៅ ដោយការពារការឆក់ ដែលធ្វើឱ្យមានសុវត្ថិភាពសម្រាប់គ្រួសាររបស់អ្នកទាំងមូល។
* រូបភាពទាំងអស់គឺបង្ហាញក្នុងគោលបំណងជាឧទាហរណ៍តែប៉ុណ្ណោះ។



លក្ខណៈពិសេស
ទឹកផ្កាឈូកប្រចាំថ្ងៃរបស់អ្នកដែលស្អាត និងគ្មានការខ្វល់ខ្វាយ

មិនមានការព្រួយបារម្ភនៅក្នុងបន្ទប់ទឹក។ ស៊េរី U របស់ Panasonic ត្រូវបានបង្កើតឡើងដោយមានមុខងារសុវត្ថិភាពចំនួន 9 ដែលជួយការពារការឆក់ អគ្គីភ័យ និងការឆេះ។ បន្ទះទឹកផ្កាឈូកមានការការពារការទឹកជ្រាប ដើម្បីការពារផ្នែកខាងក្នុង ដោយវត្ថុធាតុគ្រីស្ទាល៍ Ag+ ការពារការរីកលូតលាស់នៃបាក់តេរី ដើម្បីទទួលបានបទពិសោធន៍នៃការងូតទឹកផ្កាឈូកដោយមិនខ្វល់ខ្វាយ។
រក្សាសុវត្ថិភាពរបស់អ្នក និងធ្វើឱ្យអ្នកស្អាត
ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យ
ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត យើងបានបង្កើតបច្ចេកវិទ្យា និងការរចនាដែលផ្តល់នូវការការពារគ្រោះថ្នាក់ជាច្រើន ដូចជាការធន់នឹងទឹក និងកម្ដៅ ក៏ដូចជាការការពារអគ្គីភ័យ ការឆេះ និងការឆក់ផងដែរ។

ការពារពីបាក់តេរី
កន្លែងដែលមានការប៉ះពាល់ជាញឹកញាប់ ជាពិសេសក្បាលផ្កាឈូក ប៊ូតុងចុចបិទ/បើកតែមួយ តួតម្រង ប៊ូតុងគ្រប់គ្រងថាមពលត្រូវបានបង្កើតឡើងដោយប្រើវត្ថុធាតុគ្រីស្ទាល៍ Ag+ ដើម្បីការពារពីបាក់តេរី។

មុខងារសុវត្ថិភាពចំនួន 9
បន្ធូរអារម្មណ៍ និងស្រស់ស្រាយជាមួយនឹងទឹកផ្កាឈូកដែលផ្ដល់នូវផាសុកភាព

ចាប់ផ្ដើម និងបញ្ចប់សកម្មភាពប្រចាំថ្ងៃដោយការងូតទឹកផ្កាឈូកប្រកបដោយផាសុកភាព។ ត្រៀមដើម្បីឱ្យរាងកាយរបស់អ្នកទទួលបានការសម្រាក តាមរយៈការបញ្ជេញកម្លាំងទឹកថ្នមៗ ដែលប្រាកដថានឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការងូតទឹកដែលមានផាសុកភាព និងការបន្ធូរអារម្មណ៍។
ការបញ្ជេញកម្លាំងទឹកថ្នមៗនិងផ្ដល់នូវការផាសុកភាព

ងាយស្រួលប្តូរការបញ្ជេញកម្លាំងទឹកផ្កាឈូកតាមរយៈការបង្វិលដងទៅឆ្វេង និងស្តាំដោយដៃម្ខាង។ ការរចនាក្បាលផ្កាឈូកដែលធ្វើអោយទឺកដែលបាញ់ចេញមកធ្វើឱ្យមានអារម្មណ៍ល្អនៅលើស្បែក។ ការបញ្ជេញកម្លាំងទឹក មាន 3 ប្រភេទខុសៗគ្នា - ‘ធម្មតា ធំ និងដុំៗ’ សម្រាប់ការងូតទឹកផ្កាឈូកដូចស្ប៉ានៅផ្ទះ។
ក្បាលទឹកផ្កាឈូក ដែលមាន 3 របៀប
ធម្មតា
ស្រ្ពាយបាញ់រួមគ្នាដែលរួមបញ្ចូលនូវការបញ្ជេញកម្លាំងទឹកដែលថ្នមៗ សម្រាប់ការងូតទឹកផ្កាឈូកបែបស្រស់ស្រាយ និងបន្ធូរអារម្មណ៍។
ជម្រះរាងកាយរបស់អ្នកជាមួយនឹងដំណក់ទឹកដែលជួយបន្ធូរអារម្មណ៍ សម្រាប់ការធ្វើឱ្យភ្ញាក់ពីគេង មុនពេលចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។
ជម្រះរាងកាយរបស់អ្នកជាមួយនឹងដំណក់ទឹកដែលជួយបន្ធូរអារម្មណ៍ សម្រាប់ការធ្វើឱ្យភ្ញាក់ពីគេង មុនពេលចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។

ធំ
ដំណក់ទឹកតូចៗដ៏ខ្លាំងក្លា ដើម្បីសម្អាតរាងកាយរបស់អ្នកពីភាពអស់កម្លាំង។ សម្រាកបន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃ ដើម្បីសម្រួលរាងកាយរបស់អ្នក

ដុំៗ
ស្ព្រាយបាញ់កំហាប់ដែលត្រាប់តាមអារម្មណ៍នៃការម៉ាស្សា។ ស្ព្រាយបាញ់ចំគោលដៅគឺស័ក្តិសមសម្រាប់ការធ្វើឱ្យសាច់ដុំបានធូរស្រាល និងកន្លែងដែលមានភាពតានតឹង ស័ក្តិសមបំផុតសម្រាប់បន្ទាប់ពីការហាត់ប្រាណកម្រិតខ្លាំង ឬថ្ងៃដែលកើតស្ត្រេស។

ភ្លឺរលោងបែបទាន់សម័យ

ស៊េរី U ត្រូវបានរចនាតាមបែបសាមញ្ញ មានគុណភាពខ្ពស់ និងរចនារូបរាងផ្សេងៗគ្នាសម្រាប់ប្រើនៅគ្រប់បន្ទប់ទឹក។
Get Inspired
ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 385mm
- ទទឹង
- 210mm
- ជម្រៅ
- 78mm
- ទម្ងន់
- 1.6kg
*សូមពិនិត្យមើលលក្ខខណ្ឌតម្រូវទំហំផ្ទុកអប្បបរមាសម្រាប់ការដំឡើង។
មុខងារសុវត្ថិភាពចំនួន 9
ធន់នឹងទឹក
ធន់នឹងកម្ដៅ
ការពារការឆក់
ធន់នឹងអគ្គីភ័យ និងការឆេះ
ប្រឆាំងនឹងបាក់តេរី
ការបញ្ជេញកម្លាំងទឹកដែលផ្ដល់នូវផាសុកភាព
ថាមពលដែលបានវាយតម្លៃ៖ ការផ្គត់ផ្គង់ថាមពលកម្រិត
4.8 kW៖ 220 V , 50 Hz
ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យតាមរយៈមុខងារសុវត្ថិភាពចំនួន 9
ការពារពីបាក់តេរីតាមរយៈវត្ថុធាតុគ្រីស្ទាល៍ Ag+
ការបញ្ជេញកម្លាំងទឹកដែលថ្នមៗ និងផ្ដល់នូវការផាសុកភាព ដោយមានក្បាលទឹកផ្កាឈូក ដែលមាន 3 របៀប