ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-4US1KS

ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-4US1KS

ទឹកផ្កាឈូកដ៏ស្រស់ស្រាយ
សម្រាប់ផាសុកភាព និងសុខុមាលភាព

ពេលកម្សាន្ត ឬពេលងូតទឹក? ទទួលបានទាំងពីរតាមរយៈបទពិសោធន៍ងូតទឹកដែលផ្ដល់នូវផាសុកភាព និងសុវត្ថិភាពរបស់ Panasonic។ មុខងារសុវត្ថិភាពរបស់យើងជួយការពារអ្នក អំឡុងពេលងូតទឹកក្តៅ ដោយការពារការឆក់ ដែលធ្វើឱ្យមានសុវត្ថិភាពសម្រាប់គ្រួសាររបស់អ្នកទាំងមូល។
  • មុខងារសុវត្ថិភាពចំនួន 9
  • វត្ថុធាតុគ្រីស្ទាល៍ Ag+
  • GOOD DESIGN AWARD 2022
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ទឹកផ្កាឈូកប្រចាំថ្ងៃរបស់អ្នកដែលស្អាត និងគ្មានការខ្វល់ខ្វាយ

ទឹកផ្កាឈូកប្រចាំថ្ងៃរបស់អ្នកដែលស្អាត និងគ្មានការខ្វល់ខ្វាយ
មិនមានការព្រួយបារម្ភនៅក្នុងបន្ទប់ទឹក។ ស៊េរី U របស់ Panasonic ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​មុខងារ​សុវត្ថិភាព​ចំនួន 9 ដែល​ជួយ​ការពារ​ការ​ឆក់​ អគ្គីភ័យ និងការ​ឆេះ។ បន្ទះទឹកផ្កាឈូកមានការការពារការទឹកជ្រាប ដើម្បីការពារផ្នែកខាងក្នុង ដោយវត្ថុធាតុគ្រីស្ទាល៍ Ag+ ការពារការរីកលូតលាស់នៃបាក់តេរី ដើម្បីទទួលបានបទពិសោធន៍នៃការងូតទឹកផ្កាឈូកដោយមិនខ្វល់ខ្វាយ។

រក្សាសុវត្ថិភាពរបស់អ្នក និងធ្វើឱ្យអ្នកស្អាត

ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យ

ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត យើងបានបង្កើតបច្ចេកវិទ្យា និងការរចនាដែលផ្តល់នូវការការពារគ្រោះថ្នាក់ជាច្រើន ដូចជាការធន់នឹងទឹក និងកម្ដៅ ក៏ដូចជាការការពារអគ្គីភ័យ ការឆេះ និងការឆក់ផងដែរ។
ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យ

ការពារពីបាក់តេរី

កន្លែងដែលមានការប៉ះពាល់ជាញឹកញាប់ ជាពិសេសក្បាលផ្កាឈូក ប៊ូតុងចុចបិទ/បើកតែមួយ តួតម្រង ប៊ូតុងគ្រប់គ្រងថាមពលត្រូវបានបង្កើតឡើងដោយប្រើវត្ថុធាតុគ្រីស្ទាល៍ Ag+ ដើម្បីការពារពីបាក់តេរី។
ការពារពីបាក់តេរី

មុខងារសុវត្ថិភាពចំនួន 9

1 ការពារការទឹកជ្រាប និងការសាចទឹក

ស្រោមការពារការសាចទឹកដោយអនុលោមតាម IEC60529 (IP2X) សម្រាប់ការការពារដ៏អស្ចារ្យ។ វាត្រូវបានរចនាឡើងដោយមានការពារការទឹកជ្រាបនៅគន្លាក់រវាងបន្ទះខាងមុខ និងបន្ទះខាងក្រោយ ដើម្បីការពារអគ្គីភ័យ និងការឆក់។
ការពារការទឹកជ្រាប និងការសាចទឹក

2 ការពារការឡើងកម្ដៅ និងអគ្គីភ័យ

ជាមួយនឹងឧបករណ៍កម្ដៅស្ពាន់ដែលធន់នឹងកម្ដៅខ្ពស់ត្រូវបានផលិតចេញពីស្ពាន់ដែលមិនឆាបឆេះ និងពន្លត់ដោយខ្លួនឯងសម្រាប់កម្រិតខ្ពស់នៃភាពធន់នឹងកម្ដៅ ដើម្បីការពារការឡើងកម្ដៅ និងអគ្គីភ័យ។
ការពារការឡើងកម្ដៅ និងអគ្គីភ័យ

3 ចុចតែមួយដើម្បីបិទ/បើក

ងាយស្រួលបិទបណ្តាញថាមពលចម្បង និងបណ្តាញផ្គត់ផ្គង់ទឹកដោយផ្ទាល់តាមរយៈប៊ូតុងចុចបិទ/បើកតែមួយ។
ចុចតែមួយដើម្បីបិទ/បើក

4 ការពារពីការឆក់

អនុលោមតាម IEC 60529 (IP2X)។ រចនាសម្ព័ន្ធអ៊ីសូឡង់ការពារអ្នកពីគ្រោះថ្នាក់ ដូចជាការឆក់ដោយផ្តល់នូវរបាំងការពារការប៉ះនឹងផ្នែកគ្រោះថ្នាក់ដោយប្រើម្រាមដៃ ឬវត្ថុខាងក្រៅ។
ការពារពីការឆក់

5 ការការពារសុវត្ថិភាពពីការលេចធ្លាយចរន្តអគ្គិសនី

ការការពារពេញលេញពីការឆក់។ ឌីសុងទ័រសម្រាប់ផ្ដាច់នៅពេលមានការឆ្លងចរន្តអគ្គិសនីដែលភ្ជាប់មកជាមួយស្រាប់ (ELB) កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដោយស្វ័យប្រវត្តិ អំឡុងពេលលេចធ្លាយចរន្តអគ្គិសនី ដោយមានសុវត្ថិភាពទ្វេដង ដោយសារទាំងខ្សែណឺត និងខ្សែផ្ទាល់នឹងត្រូវបានកាត់ផ្តាច់។
ការការពារសុវត្ថិភាពពីការលេចធ្លាយចរន្តអគ្គិសនី

6 ចាប់សម្ពាធទឹក ដើម្បីការពារការឡើងកម្ដៅ

សេនស័រលំហូរទឹកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដោយស្វ័យប្រវត្តិ នៅពេលដែលលំហូរទឹកមានកម្រិតទាបពេក ឬមិនមាន។ វាការពារកុំឱ្យសីតុណ្ហភាពទឹកឡើងក្តៅខ្លាំង ក៏ដូចជាករណីនៃការឡើងកម្ដៅផងដែរ។
ចាប់សម្ពាធទឹក ដើម្បីការពារការឡើងកម្ដៅ

7 បង្កើតឡើង ដើម្បីការពារអគ្គីភ័យ

សំបកនេះបានរចនាឡើងជាមួយវត្ថុធាតុដើមដែលមិនអាចឆេះ ហើយភ្ជាប់មកជាមួយប្រព័ន្ធដែលអាចពន្លត់ដោយខ្លួនឯងដើម្បីការពារហានិភ័យភ្លើងឆេះ។
បង្កើតឡើង ដើម្បីការពារអគ្គីភ័យ

8 កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល អំឡុងពេលផ្នែកណាមួយមានបញ្ហា

ការកំណត់កម្តៅឡើងវិញដោយដៃកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ក្នុងករណីដែលមានបញ្ហាផ្នែកណាមួយ ដែលបណ្តាលឱ្យមានការឡើងកម្ដៅជាបន្តបន្ទាប់ អំឡុងពេលស្ថានភាពមិនប្រក្រតី ដើម្បីការពារអគ្គីភ័យ។
កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល អំឡុងពេលផ្នែកណាមួយមានបញ្ហា

9 ការពារពីការឆេះកម្រិតទីមួយ

នៅពេលដែលសីតុណ្ហភាពទឹកកើនលើសពីកម្រិតគ្រោះថ្នាក់ 55°C មុខងារផ្ដាច់កម្ដៅដោយស្វ័យប្រវត្តិ នឹងផ្តាច់ការផ្គត់ផ្គង់ថាមពល ដើម្បីការពារការឆេះកម្រិតទីមួយ។
ការពារពីការឆេះកម្រិតទីមួយ

បន្ធូរអារម្មណ៍ និងស្រស់ស្រាយជាមួយនឹងទឹកផ្កាឈូកដែលផ្ដល់នូវផាសុកភាព

បន្ធូរអារម្មណ៍ និងស្រស់ស្រាយជាមួយនឹងទឹកផ្កាឈូកដែលផ្ដល់នូវផាសុកភាព
ចាប់ផ្ដើម និងបញ្ចប់សកម្មភាពប្រចាំថ្ងៃដោយការងូតទឹកផ្កាឈូកប្រកបដោយផាសុកភាព។ ត្រៀមដើម្បីឱ្យរាងកាយរបស់អ្នកទទួលបានការសម្រាក តាមរយៈការ​បញ្ជេញកម្លាំងទឹកថ្នមៗ ដែលប្រាកដថានឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការងូតទឹកដែលមានផាសុកភាព និងការបន្ធូរអារម្មណ៍។

ការបញ្ជេញកម្លាំងទឹកថ្នមៗនិងផ្ដល់នូវការផាសុកភាព

ការបញ្ជេញកម្លាំងទឹកថ្នមៗនិងផ្ដល់នូវការផាសុកភាព
ងាយស្រួលប្តូរការ​បញ្ជេញកម្លាំងទឹកផ្កាឈូកតាមរយៈការបង្វិលដងទៅឆ្វេង និងស្តាំដោយដៃម្ខាង។ ការរចនាក្បាលផ្កាឈូកដែលធ្វើអោយទឺកដែលបាញ់ចេញមកធ្វើឱ្យមានអារម្មណ៍ល្អនៅលើស្បែក។ ការបញ្ជេញកម្លាំងទឹក​ មាន 3 ប្រភេទខុសៗគ្នា - ‘ធម្មតា ធំ និងដុំៗ’ សម្រាប់ការងូតទឹកផ្កាឈូកដូចស្ប៉ានៅផ្ទះ។

ក្បាលទឹកផ្កាឈូក ដែលមាន 3 របៀប

ធម្មតា

ស្រ្ពាយបាញ់រួមគ្នាដែលរួមបញ្ចូលនូវការបញ្ជេញកម្លាំងទឹកដែលថ្នមៗ សម្រាប់ការងូតទឹកផ្កាឈូកបែបស្រស់ស្រាយ និងបន្ធូរអារម្មណ៍។
ជម្រះរាងកាយរបស់អ្នកជាមួយនឹងដំណក់ទឹកដែលជួយបន្ធូរអារម្មណ៍ សម្រាប់ការធ្វើឱ្យភ្ញាក់ពីគេង មុនពេលចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។
ធម្មតា

ធំ

ដំណក់ទឹកតូចៗដ៏ខ្លាំងក្លា ដើម្បីសម្អាតរាងកាយរបស់អ្នកពីភាពអស់កម្លាំង។ សម្រាកបន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃ ដើម្បីសម្រួលរាងកាយរបស់អ្នក
ធំ

ដុំៗ

ស្ព្រាយ​បាញ់​កំហាប់​ដែល​ត្រាប់​តាម​អារម្មណ៍​នៃ​ការ​ម៉ាស្សា។ ស្ព្រាយបាញ់ចំគោលដៅគឺស័ក្តិសមសម្រាប់ការធ្វើឱ្យសាច់ដុំបានធូរស្រាល និងកន្លែងដែលមានភាពតានតឹង ស័ក្តិសមបំផុតសម្រាប់បន្ទាប់ពីការហាត់ប្រាណកម្រិតខ្លាំង ឬថ្ងៃដែលកើតស្ត្រេស។
ដុំៗ

ភ្លឺរលោងបែបទាន់សម័យ

ភ្លឺរលោងបែបទាន់សម័យ
ស៊េរី U ត្រូវបានរចនាតាមបែបសាមញ្ញ មានគុណភាពខ្ពស់ និងរចនារូបរាងផ្សេងៗគ្នាសម្រាប់ប្រើនៅគ្រប់បន្ទប់ទឹក។

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-4US1KS

ទំហំ និងទម្ងន់

កម្ពស់
385mm
ទទឹង
210mm
ជម្រៅ
78mm
ទម្ងន់
1.6kg

*សូមពិនិត្យមើលលក្ខខណ្ឌតម្រូវទំហំផ្ទុកអប្បបរមាសម្រាប់ការដំឡើង។

  • មុខងារសុវត្ថិភាពចំនួន 9មុខងារសុវត្ថិភាពចំនួន 9
  • ធន់នឹងទឹកធន់នឹងទឹក
  • ធន់នឹងកម្ដៅធន់នឹងកម្ដៅ
  • ការពារការ​ឆក់ការពារការ​ឆក់
  • ធន់នឹងអគ្គីភ័យ និងការឆេះធន់នឹងអគ្គីភ័យ និងការឆេះ
  • ប្រឆាំងនឹងបាក់តេរីប្រឆាំងនឹងបាក់តេរី
  • ការ​បញ្ជេញកម្លាំងទឹកដែលផ្ដល់នូវផាសុកភាពការ​បញ្ជេញកម្លាំងទឹកដែលផ្ដល់នូវផាសុកភាព

ថាមពលដែលបានវាយតម្លៃ៖ ការផ្គត់ផ្គង់ថាមពលកម្រិត
4.8 kW៖ 220 V , 50 Hz

ការពារ​ពី​​គ្រោះ​ថ្នាក់​អគ្គិសនី និងអគ្គីភ័យ​តាមរយៈមុខងារ​សុវត្ថិភាពចំនួន 9

ការពារពីបាក់តេរីតាមរយៈវត្ថុធាតុគ្រីស្ទាល៍ Ag+

ការបញ្ជេញកម្លាំងទឹកដែលថ្នមៗ និងផ្ដល់នូវការផាសុកភាព ដោយមានក្បាលទឹកផ្កាឈូក ដែលមាន​ 3 របៀប

ចំណុចលម្អិតមូលដ្ឋាន

  • មានស្នប/ គ្មានស្នប

    • គ្មានស្នប
  • ប្រភេទ

    • ប្រភេទគ្មាន LCD (Analogue)
  • ប្រភពថាមពល

    • 220 V, 50 Hz
  • រង្វាយតម្លៃថាមពល

    • 4.8 kW
  • សម្ពាធទឹក

    • អប្បបរមា
      • 0.10 kgf/cm²
    • អតិបរមា
      • 3.87 kgf/cm²
  • ទំហំ (h x w x d) mm

    • 385 x 210 x 78
  • ទម្ងន់ចម្បងរបស់ឧបករណ៍ (kg)

    • 1.6 kg
  • ពណ៌តួ

    • ក្របពណ៌ទឹកប្រាក់

បទប្បញ្ញត្តិស្តង់ដារ

  • ISC (សុវត្ថិភាព)

វិធីចង្អុលបង្ហាញ ELB

  • ភ្លើង ELB ក្រហម

ប្រព័ន្ធបិទទឹក

  • ប៊ូតុងចុចបិទ/បើកតែមួយ

មុខងារសុវត្ថិភាពចំនួន 9

  • 1. ស្រោមការពារការសាចទឹក

    • IEC 60529 (IP2X)
  • 2. ឧបករណ៍កម្ដៅស្ពាន់ដែលធន់នឹងកម្ដៅ

    • មាន
  • 3. ប៊ូតុងចុចបិទ/បើកតែមួយ

    • មាន
  • 4. រចនាសម្ព័ន្ធដែលមានអ៊ីសូឡង់

    • មាន។ IEC 60529 (IP2X)
  • 5. ឌីសុងទ័រសម្រាប់ផ្ដាច់នៅពេលមានការឆ្លងចរន្តអគ្គិសនីដែលភ្ជាប់មកជាមួយស្រាប់ (ELB)

    • មាន
  • 6. សេនស័រលំហូរទឹក

    • មាន
  • 7. ក្របវត្ថុធាតុដើមដែលមិនឆាបឆេះ

    • មាន
  • 8. កំណត់កម្តៅដោយផ្ទាល់ឡើងវិញ

    • មាន
  • 9. ការផ្ដាច់កម្ដៅដោយស្វ័យប្រវត្តិ

    • 55ºC

មុខងារផាសុកភាព

  • U-Memory

    • -
  • U-Mode

    • -
  • វត្ថុធាតុដែលប្រឆាំងនឹងបាក់តេរី Ag+

    • មាន
  • មុខងារទឹកផ្កាឈូក​ដែលមាន 3 របៀប

    • ធម្មតា ធំ ដុំៗ

ជំនួយបន្ថែម

ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-4US1KS