MC-CL609H146
បញ្ចេញខ្យល់ស្អាត ឆ្មារបស់អ្នកក៏មិនមានបញ្ហាដែរ
ម៉ាស៊ីនបូមធូលី Panasonic បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA។ ក្បាលបូមចំនួន 4 ងាយស្រួលប្រើសម្រាប់កន្លែងពិបាកចូលដល់ និងកន្លែងសម្អាត រីឯការបឺតខ្យល់កម្លាំងខ្លាំងធានាប្រសិទ្ធភាពនៃការសម្អាត។



លក្ខណៈពិសេស
កូនតូចរបស់អ្នកចូលចិត្តខ្យល់បរិសុទ្ធ

ម៉ាស៊ីនបូមធូលីបឺតខ្យល់ចូលរួមជាមួយធូលី បន្ទាប់មកប្រមូលផ្ដុំក្នុងធុងដាក់ធូលី ហើយខ្យល់ត្រូវបានបញ្ចេញមកក្រៅ។ តើមិនជាបញ្ហាទេឬ បើធូលីដែលអ្នកបានបូមត្រូវបានបញ្ចេញជាមួយខ្យល់មកវិញ?
ប្រព័ន្ធចម្រោះកម្រិតខ្ពស់ជាមួយតម្រង HEPA
ធូលីប្រមូលផ្ដុំនៅកន្លែងដែលអ្នកមើលមិនឃើញ

តើអ្នកបោះបង់លែងសម្អាតកន្លែងខ្ពស់ៗ ឬតូចចង្អៀតដែលម៉ាស៊ីនបូមធូលីបូមមិនដល់មែនទេ? បើមានធូលីដែលសម្អាតមិនអស់ ធ្វើឱ្យអារម្មណ៍មិនល្អមែនទេ?
សម្អាតផ្ទះទាំងមូលតាំងពីលើឥដ្ឋរហូតដល់កម្រាលព្រំ និងធ្នើរបានយ៉ាងងាយស្រួល
ធូលីប្រមូលផ្ដុំនៅក្បែរជញ្ជាំង និងនៅតាមជ្រុង

ធូលីរសាត់ទៅក្នុងខ្យល់ដោយសារចលនារបស់មនុស្ស ហើយប្រមូលផ្ដុំបន្តិចម្ដងៗនៅកន្លែងដែលមានលំហូរខ្យល់តិច។ ហេតុនេះទើបមានធូលីច្រើននៅជិតជញ្ជាំង និងនៅតាមជ្រុងបន្ទប់។
សម្អាតពីជញ្ជាំងមួយទៅជញ្ជាំងមួយទៀត និងពីជ្រុងមួយទៅជ្រុងមួយទៀត
គម្របក្បាលដែលអាចបូមបានពេញលេញ បើកតាមបណ្ដោយជញ្ជាំង ដើម្បីឱ្យម៉ាស៊ីនអាចបូមធូលីទាំងអស់ដែលច្រើនតែទុកចោល។
ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបាន
ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបានទាំងមូលផ្ដល់ភាពងាយស្រួលក្នុងការរក្សាគ្រប់យ៉ាងឱ្យមានភាពស្អាត និងអនាម័យ។

ដំណើរការដោយគ្មានភាពស្មុគស្មាញ
កម្លាំងបឺតដែលអាចកែតម្រូវបាន

ដងកាន់ពីរ

បម្លាស់ទីបានយ៉ាងងាយដោយមានកង់រុញធំ

ដងតតេឡេស្កុប

ដងងាយស្រួលប្រើ

ធុងដាក់ធូលីធំចំណុះ 2.2 លីត្រ

ទស្សនវិស័យពីក្រោយម៉ាស៊ីនបូមធូលី Panasonic
ជីវិតដែលមានម៉ាស៊ីនបូមធូលី Panasonic
នេះជាការណែនាំលម្អិតអំពីរបៀបប្រើគ្រឿងបង្គុំ និងរបៀបសម្អាតម៉ាស៊ីនបូមធូលី។ ម៉ាស៊ីនបូមធូលី Panasonic ជួយអ្នកក្នុងការសម្អាតដោយគ្មានបញ្ហា និងដោយក្ដីរីករាយ។

ស្អាតលក្ខណៈស្រស់ស្រាយ
ម៉ាស៊ីនបូមធូលី Panasonic មិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ វាជាជម្រើសផ្ដល់ផាសុកភាពដ៏ស្រស់ស្រាយដល់ផ្ទះរបស់អ្នក។ យើងជួយអ្នកបង្កើតកន្លែងសម្រាប់ចំណាយពេលរីករាយ និងមានសុខភាពល្អជាមួយគ្រួសាររបស់អ្នក។

ផ្នត់គំនិតជប៉ុនអំពីភាពស្អាត
ដើម្បីជួយឱ្យផ្ទះរបស់អ្នកនៅស្អាត និងមានសណ្ដាប់ធ្នាប់ ផ្នត់គំនិតជប៉ុនអំពីភាពស្អាតអាចមានគន្លឹះមួយចំនួនសម្រាប់អ្នក។

Get Inspired
ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 450mm
- ទទឹង
- 283mm
- ជម្រៅ
- 268mm
- ទម្ងន់
- 5.6kg
* ប្រវែងខ្សែ៖ 5.0 m
តម្រងការពារធ្វើពីអ៊ីណុក
តម្រង HEPA
ក្បាលបូមបានពេញលក្ខណៈ
ក្បាលបូមសម្អាតពូក
ច្រាសបោសធូលីមានភាពបត់បែន
ក្បាលបូមសម្អាតវាំងនន
ថាមពលប្រើប្រាស់ខ្លាំងកម្រិត 2200W
ចំណុះផ្ទុកធូលីធំ 2.2L
បំពង់បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA
ក្បាលបូម៖ ក្បាលបូមសម្អាតពូកមានសេនស័រចាប់ធូលី / ក្បាលបូមសម្អាតវាំងនន / ច្រាសបោសធូលីមានភាពបត់បែន/ ក្បាលបូមប្រឡោះតូច
ក្បាលបូមធូលីពេញលក្ខណៈ