ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL607R146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2100W ដែលមានតម្រង HEPA

MC-CL607R146

បញ្ចេញខ្យល់ស្អាត ឆ្មារបស់អ្នកក៏មិនមានបញ្ហាដែរ

ម៉ាស៊ីនបូមធូលី Panasonic បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA។ ក្បាលបូមចំនួន 4 ងាយស្រួលប្រើសម្រាប់កន្លែងពិបាកចូលដល់ និងកន្លែងសម្អាត រីឯការបឺតខ្យល់កម្លាំងខ្លាំងធានាប្រសិទ្ធភាពនៃការសម្អាត។
  • ខ្យល់បឺតខ្លាំងកម្រិតខ្ពស់
  • GOOD DESIGN AWARD 2022
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

កូនតូចរបស់អ្នកចូលចិត្តខ្យល់បរិសុទ្ធ

កូនតូចរបស់អ្នកចូលចិត្តខ្យល់បរិសុទ្ធ
ម៉ាស៊ីនបូមធូលីបឺតខ្យល់ចូលរួមជាមួយធូលី បន្ទាប់មកប្រមូលផ្ដុំក្នុងធុងដាក់ធូលី ហើយខ្យល់ត្រូវបានបញ្ចេញមកក្រៅ។ តើមិនជាបញ្ហាទេឬ បើធូលីដែលអ្នកបានបូមត្រូវបានបញ្ចេញជាមួយខ្យល់មកវិញ?

ធូលីប្រមូលផ្ដុំនៅកន្លែងដែលអ្នកមើលមិនឃើញ

ធូលីប្រមូលផ្ដុំនៅកន្លែងដែលអ្នកមើលមិនឃើញ
តើអ្នកបោះបង់លែងសម្អាតកន្លែងខ្ពស់ៗ ឬតូចចង្អៀតដែលម៉ាស៊ីនបូមធូលីបូមមិនដល់មែនទេ? បើមានធូលីដែលសម្អាតមិនអស់ ធ្វើឱ្យអារម្មណ៍មិនល្អមែនទេ?

សម្អាតផ្ទះទាំងមូលតាំងពីលើឥដ្ឋរហូតដល់កម្រាលព្រំ និងធ្នើរបានយ៉ាងងាយស្រួល

1 ក្បាលបូមមាន​​​ 4 មុខងារ

គ្រឿងបង្គុំដ៏មានប្រយោជន៍ទាំងនេះសម្អាតផ្ទះបានគ្រប់ជ្រុងជ្រោយ ដោយប្រើម៉ាស៊ីនបូមធូលីតែមួយគ្រឿង។ អាចបូមដល់ធ្នើរខ្ពស់ៗដែលពិបាកចូល ឬបូមបានទាំងសាច់ក្រណាត់ដែលមិនអាចបោកគក់បាន។
ក្បាលបូមមាន​​​ 4 មុខងារ

2 ការពារគ្រួសារពីចៃទំលើធូលីដែលមើលមិនឃើញនៅលើពូក

ក្បាលបូមសម្អាតពូកកម្ចាត់ចៃទំលើធូលី និងសារធាតុបង្កអាលែកហ្ស៊ីផ្សេងទៀតចេញពីពូក ដោយប្រើកង់រ៉ូឡូប្រឆាំងបាក់តេរីដែលលើកកម្ទេចកំទីផ្សេងៗ និងច្រាសដែលកៀរវាចេញ។
ការពារគ្រួសារពីចៃទំលើធូលីដែលមើលមិនឃើញនៅលើពូក

3 ងាយស្រួលសម្អាតកន្លែងពិបាកចូលទៅដល់

ច្រាសបោសធូលីដែលអាចផ្លាស់ប្តូរបានងាយស្រួលក្នុងការសម្អាតកន្លែងខ្ពស់។ ច្រាសនេះសម្អាតធូលីសន្សឹមៗ ហើយប៉ះផ្ទៃនីមួយៗបានសព្វកន្លែងតាមរយៈការប្ដូរទិសដៅ។
ងាយស្រួលសម្អាតកន្លែងពិបាកចូលទៅដល់

4 សម្អាតវាំងននដោយមិនទាក់

ក្បាលបូមសម្អាតវាំងននមិនមែនសម្អាតវាំងននតែមួយមុខទេ វាថែមទាំងអាចសម្អាតសាច់ក្រណាត់ច្រើនប្រភេទបានទៀតផង។ ប្រព័ន្ធខ្យល់ចេញចូលនៅលើគ្រឿងបង្គុំជួយការពារកុំឱ្យទាក់សាច់ក្រណាត់ ដែលធ្វើឱ្យងាយស្រួលសម្អាត និងគ្មានការបារម្ភ។
សម្អាតវាំងននដោយមិនទាក់

5 ចាប់យកលម្អងធូលីគ្រប់ជ្រុងនៅកន្លែងតូចចង្អៀត

ក្បាលបូមប្រឡោះតូចអាចចូលក្រោមគ្រឿងសង្ហារិម និងកន្លែងតូចចង្អៀតផ្សេងទៀតបាន ដើម្បីបូមលម្អងធូលីគ្រប់ជ្រុង។
ចាប់យកលម្អងធូលីគ្រប់ជ្រុងនៅកន្លែងតូចចង្អៀត

ធូលីប្រមូលផ្ដុំនៅក្បែរជញ្ជាំង និងនៅតាមជ្រុង

ធូលីប្រមូលផ្ដុំនៅក្បែរជញ្ជាំង និងនៅតាមជ្រុង
ធូលីរសាត់ទៅក្នុងខ្យល់ដោយសារចលនារបស់មនុស្ស ហើយប្រមូលផ្ដុំបន្តិចម្ដងៗនៅកន្លែងដែលមានលំហូរខ្យល់តិច។ ហេតុនេះទើបមានធូលីច្រើននៅជិតជញ្ជាំង និងនៅតាមជ្រុងបន្ទប់។

សម្អាតពីជញ្ជាំងមួយទៅជញ្ជាំងមួយទៀត និងពីជ្រុងមួយទៅជ្រុងមួយទៀត

គម្របក្បាលដែលអាចបូមបានពេញលេញ បើកតាមបណ្ដោយជញ្ជាំង ដើម្បីឱ្យម៉ាស៊ីនអាចបូមធូលីទាំងអស់ដែលច្រើនតែទុកចោល។

ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបាន

ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបានទាំងមូលផ្ដល់ភាពងាយស្រួលក្នុងការរក្សាគ្រប់យ៉ាងឱ្យមានភាពស្អាត និងអនាម័យ។
ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបាន

ដំណើរការដោយគ្មានភាពស្មុគស្មាញ

កម្លាំងបឺតដែលអាចកែតម្រូវបាន

កម្លាំងបឺតដែលអាចកែតម្រូវបាន

ដងកាន់ពីរ

ដងកាន់ពីរ

បម្លាស់ទីបានយ៉ាងងាយដោយមានកង់រុញធំ

បម្លាស់ទីបានយ៉ាងងាយដោយមានកង់រុញធំ

ដងតតេឡេស្កុប

ដងតតេឡេស្កុប

ដងងាយស្រួលប្រើ

ដងងាយស្រួលប្រើ

ធុងដាក់ធូលីធំចំណុះ 2.2 លីត្រ

ធុងដាក់ធូលីធំចំណុះ 2.2 លីត្រ

ទស្សនវិស័យពីក្រោយម៉ាស៊ីនបូមធូលី Panasonic

ជីវិតដែលមានម៉ាស៊ីនបូមធូលី Panasonic

នេះជាការណែនាំលម្អិតអំពីរបៀបប្រើគ្រឿងបង្គុំ និងរបៀបសម្អាតម៉ាស៊ីនបូមធូលី។ ម៉ាស៊ីនបូមធូលី Panasonic ជួយអ្នកក្នុងការសម្អាតដោយគ្មានបញ្ហា និងដោយក្ដីរីករាយ។
ជីវិតដែលមានម៉ាស៊ីនបូមធូលី Panasonic

ស្អាតលក្ខណៈស្រស់ស្រាយ

ម៉ាស៊ីនបូមធូលី Panasonic មិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ វាជាជម្រើសផ្ដល់ផាសុកភាពដ៏ស្រស់ស្រាយដល់ផ្ទះរបស់អ្នក។ យើងជួយអ្នកបង្កើតកន្លែងសម្រាប់ចំណាយពេលរីករាយ និងមានសុខភាពល្អជាមួយគ្រួសាររបស់អ្នក។
ស្អាតលក្ខណៈស្រស់ស្រាយ

ផ្នត់គំនិតជប៉ុនអំពីភាពស្អាត

ដើម្បីជួយឱ្យផ្ទះរបស់អ្នកនៅស្អាត និងមានសណ្ដាប់ធ្នាប់ ផ្នត់គំនិតជប៉ុនអំពីភាពស្អាតអាចមានគន្លឹះមួយចំនួនសម្រាប់អ្នក។
ផ្នត់គំនិតជប៉ុនអំពីភាពស្អាត

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL607R146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2100W ដែលមានតម្រង HEPA

ទំហំ និងទម្ងន់

កម្ពស់
450mm
ទទឹង
283mm
ជម្រៅ
268mm
ទម្ងន់
5.6kg

* ប្រវែងខ្សែ៖ 5.0 m

  • តម្រងការពារធ្វើពីអ៊ីណុកតម្រងការពារធ្វើពីអ៊ីណុក
  • តម្រង HEPAតម្រង HEPA
  • ក្បាលបូមបានពេញលក្ខណៈក្បាលបូមបានពេញលក្ខណៈ
  • ក្បាលបូមសម្អាតពូកក្បាលបូមសម្អាតពូក
  • ច្រាសបោសធូលីមានភាពបត់បែនច្រាសបោសធូលីមានភាពបត់បែន
  • ក្បាលបូមសម្អាតវាំងននក្បាលបូមសម្អាតវាំងនន

ថាមពលប្រើប្រាស់ខ្លាំងកម្រិត 2100W
ចំណុះផ្ទុកធូលីធំ 2.2L

បំពង់បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA

គ្រឿងបង្គុំ៖ ក្បាលបូមសម្អាតពូក / ក្បាលបូមសម្អាតវាំងនន / ច្រាសបោសធូលីមានភាពបត់បែន/ ក្បាលបូមប្រឡោះតូច

ក្បាលបូមធូលីពេញលក្ខណៈ

ប្រភេទ

  • គ្មានថង់

ប្រើថាមពល

  • 2100 វ៉ាត់

ស្រទាប់តម្រង

  • 7

តម្រងចម្បង

  • អាចលាងសម្អាតបាន (E11)

តម្រងបញ្ចេញខ្យល់

  • HEPA (H13)

ក្បាលបូមកម្រាលឥដ្ឋ

  • បូមពេញលក្ខណៈ

សមត្ថភាពផ្ទុកធូលី

  • 2.2 L

ការគ្រប់គ្រងថាមពល

  • អថេរ

ដៃកាន់

  • ងាយស្រួលប្រើប្រាស់

ដងត

  • តេឡេស្កុបលោហៈ

ប្រវែងខ្សែ

  • 5.0 ម

ពណ៌

  • ក្រហមដិត

ទម្ងន់តួម៉ាស៊ីន

  • 5.1 kg

វិមាត្រ (HxWxD)

  • 450 x 283 x 268

គ្រឿងបន្ថែម

  • ច្រាសបោសធូលីមានភាពបត់បែន
    ក្បាលបូមសម្អាតវាំងនន
    ក្បាលបូមសម្អាតពូក
    ក្បាលបូមប្រឡោះតូច

ជំនួយបន្ថែម

ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL607R146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2100W ដែលមានតម្រង HEPA