ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL605K146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2000W ដែលមានតម្រង HEPA

MC-CL605K146

បញ្ចេញខ្យល់ស្អាត ឆ្មារបស់អ្នកក៏មិនមានបញ្ហាដែរ

ម៉ាស៊ីនបូមធូលី Panasonic បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 6 ស្រទាប់ជាមួយតម្រង HEPA។ ក្បាលបូមចំនួន 3 ងាយស្រួលប្រើសម្រាប់កន្លែងពិបាកចូលដល់ និងកន្លែងសម្អាត រីឯការបឺតខ្យល់កម្លាំងខ្លាំងធានាប្រសិទ្ធភាពនៃការសម្អាត។
  • ខ្យល់បឺតខ្លាំងកម្រិតខ្ពស់
  • គុណភាពរបស់ជប៉ុន
  • GOOD DESIGN AWARD 2022
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

កូនតូចរបស់អ្នកចូលចិត្តខ្យល់បរិសុទ្ធ

កូនតូចរបស់អ្នកចូលចិត្តខ្យល់បរិសុទ្ធ
ម៉ាស៊ីនបូមធូលីបឺតខ្យល់ចូលរួមជាមួយធូលី បន្ទាប់មកប្រមូលផ្ដុំក្នុងធុងដាក់ធូលី ហើយខ្យល់ត្រូវបានបញ្ចេញមកក្រៅ។ តើមិនជាបញ្ហាទេឬ បើធូលីដែលអ្នកបានបូមត្រូវបានបញ្ចេញជាមួយខ្យល់មកវិញ?

ប្រព័ន្ធចម្រោះកម្រិតខ្ពស់ជាមួយតម្រង HEPA

ប្រព័ន្ធបឺតខ្យល់ខ្លាំង និងប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA ដែលមានភាពច្នៃប្រឌិតចាប់យកភាគល្អិតនៃធូលីដែលមើលមិនឃើញ ដើម្បីឱ្យប្រាកដថាមានតែខ្យល់ស្អាតក្នុងបំពង់បញ្ចេញខ្យល់។
*ម៉ាស៊ីនស៊េរី MC-CL605 ចាប់យកភាគល្អិតនៃធូលីទំហំតូចត្រឹម 0.5 មីក្រូម៉ែត្របាន 99% និងទំហំតូចត្រឹម 0.3 មីក្រូម៉ែត្របាន 98.5% ផ្អែកតាមការធ្វើតេស្តផ្ទៃក្នុងដោយប្រើវត្ថុធាតុដូចធូលី (ស៊ីម៉ងត៍)។
*ភាពយន្តនេះប្រើប្រាស់ម៉ូដែល MC-CL609។ តម្រងការពារធ្វើពីអ៊ីណុកមិនបំពាក់ជាមួយម៉ូដែលនេះទេ។

ធូលីប្រមូលផ្ដុំនៅកន្លែងដែលអ្នកមើលមិនឃើញ

ធូលីប្រមូលផ្ដុំនៅកន្លែងដែលអ្នកមើលមិនឃើញ
តើអ្នកបោះបង់លែងសម្អាតកន្លែងខ្ពស់ៗ ឬតូចចង្អៀតដែលម៉ាស៊ីនបូមធូលីបូមមិនដល់មែនទេ? បើមានធូលីដែលសម្អាតមិនអស់ ធ្វើឱ្យអារម្មណ៍មិនល្អមែនទេ?

សម្អាតផ្ទះទាំងមូលតាំងពីលើឥដ្ឋរហូតដល់កម្រាលព្រំ និងធ្នើរបានយ៉ាងងាយស្រួល

1 ក្បាលបូមមាន​​​ 3 មុខងារ

គ្រឿងបង្គុំដ៏មានប្រយោជន៍ទាំងនេះសម្អាតផ្ទះបានគ្រប់ជ្រុងជ្រោយ ដោយប្រើម៉ាស៊ីនបូមធូលីតែមួយគ្រឿង។ អាចបូមដល់ធ្នើរខ្ពស់ៗដែលពិបាកចូល ឬបូមបានទាំងសាច់ក្រណាត់ដែលមិនអាចបោកគក់បាន។
ក្បាលបូមមាន​​​ 3 មុខងារ

ធូលីប្រមូលផ្ដុំនៅក្បែរជញ្ជាំង និងនៅតាមជ្រុង

ធូលីប្រមូលផ្ដុំនៅក្បែរជញ្ជាំង និងនៅតាមជ្រុង
ធូលីរសាត់ទៅក្នុងខ្យល់ដោយសារចលនារបស់មនុស្ស ហើយប្រមូលផ្ដុំបន្តិចម្ដងៗនៅកន្លែងដែលមានលំហូរខ្យល់តិច។ ហេតុនេះទើបមានធូលីច្រើននៅជិតជញ្ជាំង និងនៅតាមជ្រុងបន្ទប់។

សម្អាតពីជញ្ជាំងមួយទៅជញ្ជាំងមួយទៀត និងពីជ្រុងមួយទៅជ្រុងមួយទៀត

គម្របក្បាលដែលអាចបូមបានពេញលេញ បើកតាមបណ្ដោយជញ្ជាំង ដើម្បីឱ្យម៉ាស៊ីនអាចបូមធូលីទាំងអស់ដែលច្រើនតែទុកចោល។

ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបាន

ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបានទាំងមូលផ្ដល់ភាពងាយស្រួលក្នុងការរក្សាគ្រប់យ៉ាងឱ្យមានភាពស្អាត និងអនាម័យ។
ធុងដាក់ធូលី និងតម្រងដែលអាចលាងសម្អាតបាន

ដំណើរការដោយគ្មានភាពស្មុគស្មាញ

កម្លាំងបឺតដែលអាចកែតម្រូវបាន

កម្លាំងបឺតដែលអាចកែតម្រូវបាន

ដងកាន់ពីរ

ដងកាន់ពីរ

បម្លាស់ទីបានយ៉ាងងាយដោយមានកង់រុញធំ

បម្លាស់ទីបានយ៉ាងងាយដោយមានកង់រុញធំ

ដងតតេឡេស្កុប

ដងតតេឡេស្កុប

ដងងាយស្រួលប្រើ

ដងងាយស្រួលប្រើ

ធុងដាក់ធូលីធំចំណុះ 2.2 លីត្រ

ធុងដាក់ធូលីធំចំណុះ 2.2 លីត្រ

ទស្សនវិស័យពីក្រោយម៉ាស៊ីនបូមធូលី Panasonic

ជីវិតដែលមានម៉ាស៊ីនបូមធូលី Panasonic

នេះជាការណែនាំលម្អិតអំពីរបៀបប្រើគ្រឿងបង្គុំ និងរបៀបសម្អាតម៉ាស៊ីនបូមធូលី។ ម៉ាស៊ីនបូមធូលី Panasonic ជួយអ្នកក្នុងការសម្អាតដោយគ្មានបញ្ហា និងដោយក្ដីរីករាយ។
ជីវិតដែលមានម៉ាស៊ីនបូមធូលី Panasonic

ស្អាតលក្ខណៈស្រស់ស្រាយ

ម៉ាស៊ីនបូមធូលី Panasonic មិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ វាជាជម្រើសផ្ដល់ផាសុកភាពដ៏ស្រស់ស្រាយដល់ផ្ទះរបស់អ្នក។ យើងជួយអ្នកបង្កើតកន្លែងសម្រាប់ចំណាយពេលរីករាយ និងមានសុខភាពល្អជាមួយគ្រួសាររបស់អ្នក។
ស្អាតលក្ខណៈស្រស់ស្រាយ

ផ្នត់គំនិតជប៉ុនអំពីភាពស្អាត

ដើម្បីជួយឱ្យផ្ទះរបស់អ្នកនៅស្អាត និងមានសណ្ដាប់ធ្នាប់ ផ្នត់គំនិតជប៉ុនអំពីភាពស្អាតអាចមានគន្លឹះមួយចំនួនសម្រាប់អ្នក។
ផ្នត់គំនិតជប៉ុនអំពីភាពស្អាត

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL605K146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2000W ដែលមានតម្រង HEPA

ទំហំ និងទម្ងន់

កម្ពស់
450mm
ទទឹង
283mm
ជម្រៅ
268mm
ទម្ងន់
5.6kg

* ប្រវែងខ្សែ៖ 5.0 m

  • តម្រង HEPAតម្រង HEPA
  • ក្បាលបូមបានពេញលក្ខណៈក្បាលបូមបានពេញលក្ខណៈ
  • ច្រាសបោសធូលីមានភាពបត់បែនច្រាសបោសធូលីមានភាពបត់បែន
  • ក្បាលបូមសម្អាតវាំងននក្បាលបូមសម្អាតវាំងនន

ថាមពលប្រើប្រាស់ខ្លាំងកម្រិត 2000W
ចំណុះផ្ទុកធូលីធំ 2.2L

បំពង់បញ្ចេញខ្យល់ស្អាតតាមរយៈប្រព័ន្ធចម្រោះ 7 ស្រទាប់ជាមួយតម្រង HEPA

គ្រឿងបង្គុំ៖ ក្បាលបូមសម្អាតវាំងនន / ច្រាសបោសធូលីមានភាពបត់បែន / ក្បាលបូមប្រឡោះតូច

ក្បាលបូមធូលីពេញលក្ខណៈ

ជំនួយបន្ថែម

ធុងម៉ាស៊ីនបូមធូលីស៊េរី MC-CL605K146 ឥតថង់បឺតខ្យល់ខ្លាំងកម្រិត 2000W ដែលមានតម្រង HEPA