កេរ្តិ៍ដំណែលនៃភាពស្អាតនិងមានអនាម័យនៅប្រទេសជប៉ុន
ភាពស្អាតនិងមានអនាម័យ បង្កើតបានជាម៉ាស៊ីនបូមធូលីដ៏ល្អមួយ!
ភាពស្អាតនិងមានអនាម័យរបស់ជនជាតិជប៉ុនធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង
ភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលទៅទស្សនាប្រទេសជប៉ុនភ្ញាក់ផ្អើលដោយសារភាពស្អាតនិងមានអនាម័យនៅស្ថានីយនានា បន្ទប់ទឹក និងសួនសាធារណៈ។ គេក៏និយាយដែរថា ចំនួនអ្នកស្លាប់ពីជំងឺឆ្លងដែលគំរាមកំហែងជាសកលដូចជា COVID-19 មានកម្រិតទាបនៅប្រទេសជប៉ុន មួយផ្នែកគឺដោយសារភាពស្អាតនិងមានអនាម័យរបស់មនុស្ស។ ការពិតគឺមិនច្បាស់លាស់ឡើយ ប៉ុន្តែប្រជាជនជប៉ុនទូទាំងប្រទេសពិតជាឱ្យតម្លៃលើភាពស្អាតនិងមានអនាម័យ។ គំនិតនេះគឺដូចជា DNA ដែលជ្រាបយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងសាសនារបស់ជនជាតិជប៉ុន ហើយឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពរស់នៅជាច្រើន។
ការដោះស្បែកជើងចេញ ដើម្បីទុកភាពកខ្វក់និងធូលី នៅខាងក្រៅ
សិស្សសម្អាតថ្នាក់រៀន
ការត្រាំទឹកប្រចាំថ្ងៃគឺជារឿងធម្មតានៅប្រទេសជប៉ុន
ភាពកខ្វក់នាំមកនូវសំណាងអាក្រក់ និងបណ្ដាសា
នៅប្រទេសជប៉ុន ប្រជាជនលាងសម្អាតដៃរបស់ពួកគេ មុននឹងទៅទីសក្ការៈបូជា។ មុននឹងធ្វើពិធីសាសនាដូចជា "ម៉ាតស៊ូរិ" (ពិធីបុណ្យ) ប្រជាជនប្រារពន្ធពិធី "មិស៊ូហ្គិ” ដោយសម្អាតភាពកខ្វក់ចេញពីក្នុងចិត្ត និងរាងកាយដោយជ្រមុជទឹកទន្លេ ឬសមុទ្រ។ ភាពកខ្វក់នេះត្រូវបានគេហៅថា "កេហ្ការ៉េ" ហើយគេនិយាយថាវានឹងទាក់ទាញវិញ្ញាណបិសាច ដោយបង្កឱ្យមានជំងឺ និងគ្រោះមហន្តរាយ។ ហេតុនេះហើយទើបភាពកខ្វក់ត្រូវបានគេចាត់ទុកថាជាបណ្ដាសា។
វិញ្ញាណហ្សេន៖ ការសម្អាតសម្រាប់ការត្រាស់ដឹង
ការសម្អាតក៏ជាការបណ្ដុះបណ្ដាលដ៏សំខាន់មួយនៅព្រះវិហារហ្សេននៅប្រទេសជប៉ុនផងដែរ។ ការសម្អាតមិនត្រឹមតែជម្រះភាពកខ្វក់ចេញពីក្នុងផ្ទះ និងសួនច្បារប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យមានការដុសខាត់ចិត្តឱ្យបានស្រស់ស្អាតផងដែរ។ ការសម្អាតអ្វីៗគ្រប់យ៉ាងដូចជា ទីកន្លែង រាងកាយ និងចិត្តគឺមានសារៈសំខាន់សម្រាប់ការបណ្ដុះបណ្ដាល។
នៅព្រះវិហារ ឧបករណ៍សម្អាតក៏ត្រូវបានប្រើដោយយកចិត្តទុកដាក់ផងដែរ។ ពួកគេប្រើគ្រប់ផ្នែករបស់កន្ទប ដើម្បីឱ្យវាដាច់ផុយស្មើគ្នា និងប្រើអំបោសនៅផ្នែកផ្សេងៗគ្នា ដើម្បីឱ្យប្រើវាបានយូរ។ នៅពេលដែលកន្ទបមានភាពកខ្វក់ វាត្រូវបានប្រើជាក្រណាត់ជូត ហើយមិនត្រូវបានបោះចោលដូចសំរាមឡើយ។
វិញ្ញាណស្ថិតនៅក្នុងឧបករណ៍សម្អាត
នៅប្រទេសជប៉ុន អំបោសសម្រាប់សម្អាតត្រូវបានគេគោរពបូជាដូចជាអ្វីដែលព្រះស្ថិតនៅ។ វាត្រូវបានគេចាត់ទុកថាជាឧបករណ៍ដ៏ពិសិដ្ឋមួយ ដែលមិនត្រឹមតែសម្អាតធូលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្ចាត់វិញ្ញាណបិសាចផងដែរ។ ក៏មានរឿងព្រេងមួយដែលដំណាលថា មានទេពធីតាដ៏ស្រស់ស្អាតម្នាក់នៅក្នុងបន្ទប់ទឹក ហើយអ្នកដែលសម្អាតបន្ទប់ទឹកនឹងក្លាយជាស្រស់ស្អាត និងមានសំណាង។
ទីកន្លែងផ្សេងៗរបស់ជប៉ុន៖ ដូម៉ា តាតាមិ អីតាណូម៉ា
នៅក្នុងផ្ទះបុរាណរបស់ជប៉ុន មានកន្លែងកម្រាល “ដូម៉ា” “ហ្សាហ្សីគី” ដែលមានកម្រាលតាតាមិ “អីតាណូម៉ា” ដែលមានកម្រាលឈើ និង “សួនច្បារ”។ ប្រជាជនជប៉ុនប្រើឧបករណ៍សម្អាតដែលមានសម្ភារ និងរូបរាងផ្សេងៗគ្នាទៅតាមកន្លែងនីមួយៗ។
ម៉ាស៊ីនបូមធូលីល្អ កើតចេញពីបច្ចេកវិទ្យាដ៏ទំនើប និងភាពស្អាតនិងមានអនាម័យរបស់ជប៉ុន
ថែមទាំងអាចសម្អាតភាពកខ្វក់ដែលមើលមិនឃើញបានទៀតផង
សេនស័រស្រូបធូលីក្នុងផ្ទះ
ចាប់យកធូលីនៅគ្រប់ជ្រុងនៃបន្ទប់
ក្បាលចំពួយដ៏មានថាមពល
ខ្យល់ស្អាត
ការច្រោះខ្យល់ច្រើនដំណាក់កាល
នៅពេលសេនស័រស្រូបធូលីក្នុងផ្ទះរកឃើញមានភាគល្អិតដែលមានទំហំតូចប្រហែល 20 μm សូចនាករនឹងបញ្ចេញពន្លឺ ដើម្បីឱ្យអ្នកដឹង។
*រូបថតនេះប្រើប្រាស់ម៉ាស៊ីនបូមធូលីម៉ូដែល MC-SB30J
ក្បាលចំពួយអាចទៅដល់កៀនជញ្ជាំង ដើម្បីចាប់យកធូលីនៅគ្រប់ជ្រុងសម្រាប់ការសម្អាតបានពេញលេញ។
*រូបថតនេះប្រើប្រាស់ម៉ាស៊ីនបូមធូលីម៉ូដែល MC-SB30J
ផ្សែងស្អាតគឺអាចច្រោះចេញពីប្រព័ន្ធនៃការច្រោះច្រើនដំណាកកាល រួមទាំង HEPA ផងដែរ។ ចាប់យកសារធាតុអាលែហ្ស៊ីដែលមើលមិនឃើញដូចជា ធូលី សត្វល្អិត លម្អង និងភាគល្អិតតូចៗជាដើម។
*រូបថតនេះប្រើប្រាស់ម៉ាស៊ីនបូមធូលីម៉ូដែល MC-CL789
ផលិតផលដែលប្រើនៅក្នុងអត្ថបទនេះ