របៀបរក្សាគេហដ្ឋានរបស់អ្នកឱ្យមានអនាម័យ

របៀបរក្សាគេហដ្ឋានរបស់អ្នកឱ្យមានអនាម័យ

ការរក្សាបន្ទប់របស់អ្នកឱ្យមានអនាម័យមិនត្រឹមតែចាំបាច់ចំពោះផាសុកភាពប៉ុណ្ណោះទេ តែក៏ចាំបាច់ចំពោះសុខភាពរបស់ក្រុមគ្រួសារអ្នកផងដែរ។
ទាំងនេះគឺវិធី និងគន្លឹះសម្អាតដ៏ត្រឹមត្រូវពាក់ព័ន្ធនឹងរបៀបប្រើប្រាស់ម៉ាស៊ីនបូមធូលីដោយផ្អែកតាមសណ្ឋានបន្ទប់។

របៀបរក្សាគេហដ្ឋានរបស់អ្នកឱ្យមានអនាម័យ

បន្ទប់ទទួលភ្ញៀវ

បន្ទប់ទទួលភ្ញៀវ

អំពូលភ្លើង / កង្ហារលើពិតាន

ធូលីងាយនឹងទំជាប់លើកង្ហារលើពិតាន និងអំពូលភ្លើង។ ប្រសិនបើអ្នកមិនយកចិត្តទុក ធូលីទាំងនោះធ្លាក់មកក្រោមនៅពេលមានខ្យល់និងរង្គើ ដែលធ្វើឱ្យបន្ទប់កខ្វក់ មិនស្អាត។
យើងសូមណែនាំឱ្យអ្នកប្រើប្រាស់ក្បាលបូមរបស់ម៉ាស៊ីនបូមធូលីឱ្យបានត្រឹមត្រូវ ដើម្បីបូមធូលីឱ្យបានស្អាតល្អ។
ជាមួយម៉ាស៊ីនបូមធូលីប្រភេទធុងផ្ទុកធូលី អ្នកអាចបូមនៅកន្លែងខ្ពស់ៗបានយ៉ាងងាយស្រួល ដោយសារអ្នកអាចទុកម៉ាស៊ីនបូមធូលីដែលមានទម្ងន់ធ្ងន់នៅលើឥដ្ឋដោយផ្ទាល់ ពេលកំពុងសម្អាត។

វាំងនន

វាំងននអាចកខ្វក់ជាងការរំពឹងទុករបស់អ្នក ដោយសារលម្អងធូលីហោះតោងជាប់នៅលើនោះ។ រំកិលម៉ាស៊ីនបូមធូលីយឺតៗពីលើចុះក្រោមនៅលើវាំងននដែលព្យួរ ដើម្បីបឺតធូលីនៅលើផ្ទៃវាំងនននោះ។
សម្រាប់ការសម្អាតកាន់តែប្រសើរ គួរជូតសម្អាតវាដោយប្រើក្រណាត់ជាមួយសាប៊ូ។

 

យើងសូមណែនាំឱ្យប្រើក្បាលបូមសម្អាតវាំងននរបស់ម៉ាស៊ីនបូមធូលីរបស់យើង

ដោយសារក្បាលបូមនេះបង្ការមិនឱ្យម៉ាស៊ីនបូមធូលីបឺតស្រូបវាំងននចូល ដូច្នេះអ្នកអាចគ្រប់គ្រងវាបានយ៉ាងរលូន ដើម្បីឱ្យការសម្អាតកាន់តែមានភាពងាយស្រួល។

វាំងនន

សាឡុង

លម្អងធូលីល្អិតៗគរជាប់នៅលើផ្ទៃក្រណាត់ និងគន្លាក់ចន្លោះសាឡុង។
ប្រើម៉ាស៊ីនបូមធូលីជាមួយក្បាលបូមដែលមានច្រាសសម្អាតធូលី ដែលតោងជាប់នឹងក្រណាត់ និងប្រើក្បាលបូមប្រឡោះតូច ដើម្បីបូមធូលីដែលស្ថិតនៅតាមគន្លាក់ចន្លោះប្រហោងផ្សេងៗ។
ក្នុងករណីដែលសាឡុងស្រោបស្បែក សូមដុសសម្អាត និងសម្អាតធូលីដោយប្រើឧបករណ៍ដែលត្រឹមត្រូវ។

ផ្ទៃ៖ ការ៉ូ / កម្រាលព្រំ

តើផ្ទះរបស់អ្នកក្រាលការ៉ូ ឬព្រំ?ទោះបីជាក្រាលប្រភេទមួយណា អ្នកក៍អាចប្រើបានទាំងពីរជាមួយម៉ាស៊ីនបូមធូលីរបស់យើង។
ក្នុងករណីនេះអាចពិបាកក្នុងការបូមធូលីដោយប្ដូរក្បាលផ្អែកលើប្រភេទផ្ទៃ។ ម៉ាស៊ីនបូមធូលី Panasonic មានច្រាស 2 ប្រភេទនៅលើក្បាលបូមសម្អាត ដើម្បីអាចឱ្យអ្នកសម្អាតប្រភេទផ្ទៃទាំងឡាយដោយប្រើក្បាលបូមសម្អាតតែមួយប៉ុណ្ណោះ។ អ្នកអាចសម្អាតអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ ដើម្បីសន្សំសំចៃពេលវេលា និងកម្លាំង។

ផ្ទៃ៖ ការ៉ូ / កម្រាលព្រំ
គន្លឹះនៃការសម្អាតរោមសត្វចិញ្ចឹមនៅលើកម្រាលព្រំ
គន្លឹះនៃការសម្អាតរោមសត្វចិញ្ចឹមនៅលើកម្រាលព្រំ

គន្លឹះនៃការសម្អាតរោមសត្វចិញ្ចឹមនៅលើកម្រាលព្រំ

ការសម្អាតរោមសត្វចិញ្ចឹមរបស់អ្នកនៅលើកម្រាលព្រំមានភាពលំបាក និងគួរឱ្យធុញទ្រាន់។ ការបូមផ្ទុយពីទិសដៅនៃលំហូររបស់កម្រាលអាចជួយឱ្យអ្នកបឺតយកធូលី និងរោមបានយ៉ាងល្អពីកន្លែងជ្រៅ។ គន្លឹះសំខាន់គឺត្រូវរំកិលម៉ាស៊ីនបូមធូលីយឺតៗ។

គន្លឹះនៃការសម្អាតរោមសត្វចិញ្ចឹមនៅលើកម្រាលព្រំ
របៀបរក្សាគេហដ្ឋានរបស់អ្នកឱ្យមានអនាម័យ

បន្ទប់គេង

បន្ទប់គេង

គ្រែ

គ្រែអាចជាជង្រុកនៃសត្វសង្កើច និងសត្វល្អិតចង្រៃ ដូច្នេះសូមបូមសម្អាតវាឱ្យបានញឹកញាប់។
វាយគោះគ្រែ ដើម្បីឱ្យសត្វល្អិតនៅក្នុងគ្រែឡើងមកផ្ទៃខាងលើ រួចបូមដោយប្រើម៉ាស៊ីនបូមធូលី។ សូមចងចាំថា ត្រូវរក្សាម៉ាស៊ីនបូមធូលីឱ្យនៅកន្លែងដដែលប្រហែលពីរបីវិនាទី រួចរំកិលយឺតៗ។

គ្រែ

នៅក្រោមគ្រែ គន្លុកគន្លាតចន្លោះគ្រឿងសង្ហារឹម

គួរយកចិត្តទុកដាក់បន្ថែមចំពោះចន្លោះតូចៗ ដែលក្បាលម៉ាស៊ីនបូមធូលីមិនអាចចូលបាន ដូចជានៅក្រោម និងគន្លុកគន្លាតចន្លោះគ្រឿងសង្ហារឹមជាដើម ដោយសារធូលីអាចគរជាប់នៅលើនោះ។ គួរសម្អាតធូលីផ្ដុំទាំងនោះទាំងស្រុងដោយប្រើក្បាលបូមប្រឡោះតូចស្តើង។

ការបឺតនៅពេលទាញម៉ាស៊ីនបូមធូលីគឺជាចំណុចសំខាន់
ការបឺតនៅពេលទាញម៉ាស៊ីនបូមធូលីគឺជាចំណុចសំខាន់

ការបឺតនៅពេលទាញម៉ាស៊ីនបូមធូលីគឺជាចំណុចសំខាន់

ម៉ាស៊ីនបូមធូលីដំណើរការក្នុងទម្រង់ចលនា ដែលច្រាសបង្វិលសម្អាតធូលីនៅពេលរុញ និងបឺតធូលីនៅពេលទាញ។ និយាយឱ្យចំ ចលនាទាញនឹងបញ្ចេញថាមពលអតិបរមារបស់វា ដូច្នេះប្រុងប្រយ័ត្នចំពោះការធ្វើចលនា “រុញរួចទាញ” នៅពេលបូមធូលី។

ការបឺតនៅពេលទាញម៉ាស៊ីនបូមធូលីគឺជាចំណុចសំខាន់
របៀបរក្សាគេហដ្ឋានរបស់អ្នកឱ្យមានអនាម័យ

ម៉ាស៊ីនបូមធូលីប្រភេទធុងផ្ទុកធូលី ដែលត្រូវបានណែនាំ

ម៉ាស៊ីនបូមធូលីទាំងនេះជួយដល់ការសម្អាតរបស់អ្នកដោយអាចប្រើឧបករណ៍ភ្ជាប់ជាច្រើនប្រភេទ រួមជាមួយកម្លាំងបឺតខ្លាំង និងបញ្ចេញខ្យល់ស្អាតដោយប្រើតម្រង HEPA។

MC-CL575
ថាមពលប្រើប្រាស់: 2000 W

ស្វែងយល់បន្ថែម

MC-CL573
ថាមពលប្រើប្រាស់: 1800 W

ស្វែងយល់បន្ថែម

MC-CL571
ថាមពលប្រើប្រាស់: 1600 W

ស្វែងយល់បន្ថែម