NI-WL35PNSH 1800W* ឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែដែលមានបាតងាយស្រួលអ៊ុតបានច្រើនទិសដៅ

NI-WL35PNSH

ការអ៊ុតស្តាយល៍360°ដោយសេរី

ជាមួយនឹងឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែ វាផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការរំកិល និងការអ៊ុតប្រកបដោយប្រសិទ្ធភាពនៅគ្រប់ផ្នែកទាំងអស់នៃសម្លៀកបំពាក់។ វាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួល និងបំពាក់នូវធុងទឹកដែលអាចដកដាក់បានសម្រាប់ភាពងាយស្រួលក្នុងការចាក់ទឹកចូល​ និងបាញ់ចំហាយទឹកបញ្ឈរសម្រាប់ការប្រើប្រាស់រហ័ស។
* នៅ 240 V
  • ឥតខ្សែ
  • គុណភាពជប៉ុនដែលទទួលបានទំនុកចិត្តលើសពី 100 ឆ្នាំមកហើយ
  • ឆ្នាំងអ៊ុត Panasonic ដែលមានប្រវត្តិតាំងពីឆ្នាំ 1927 មានអាយុកាលអស់ 95 ឆ្នាំមកហើយ
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

បំបាត់ស្នាមជ្រួញដោយប្រើការរំកិលឥតខ្សែ

ឆ្នាំងអ៊ុតឥតខ្សែធ្វើឱ្យការអ៊ុតរបស់អ្នកមានភាពរលូន ងាយស្រួល និងរីករាយ។ អ្នកអាចរំកិលវាបានដោយសេរី ដោយគ្មានការព្រួយបារម្ភអំពីខ្សែឡើយ។ អ៊ុតសម្លៀកបំពាក់ដែលអ្នកពេញចិត្តឱ្យរលោងស្អាតបានយ៉ាងឆាប់រហ័ស និងរីករាយទទួលអារម្មណ៍នៃការស្លៀកពាក់យ៉ាងមានរបៀបរៀបរយ។
បំបាត់ស្នាមជ្រួញដោយប្រើការរំកិលឥតខ្សែ

អ៊ុតស្ដាយល៍សេរី 360°

បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ

បាតឆ្នាំងអ៊ុតដែលមានចុងទាំងសងខាងតូចច្រឡឹងផ្តល់នូវភាពរអិលស្រួលគ្រប់ទិស។
បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ

បាតឆ្នាំងអ៊ុតស្រោបទីតានីញ៉ូម

បំពាក់ដោយបាតស្រោបទីតានីញ៉ូម។ វាគឺជាបាតឆ្នាំងអ៊ុតដែលធន់នឹងស្នាមប្រឡាក់ និងងាយស្រួលក្នុងការជម្រះភាពកខ្វក់។
បាតឆ្នាំងអ៊ុតស្រោបទីតានីញ៉ូម

បាតឆ្នាំងអ៊ុតកោង ដើម្បីបំបាត់ភាពទាក់

បាតឆ្នាំងអ៊ុតកោងការពារមិនឱ្យក្រណាត់ឡើងជាដុំៗ ដើម្បីផ្តល់នូវបទពិសោធអ៊ុតកាន់តែរលោង រហ័ស និងគ្មានបញ្ហា។
បាតឆ្នាំងអ៊ុតកោង ដើម្បីបំបាត់ភាពទាក់

កាត់បន្ថយស្នាមជ្រួញបានរហ័សដោយប្រើការបាញ់ចំហាយទឹកកម្លាំងខ្លាំង

គ្រាន់តែចុចប៊ូតុង នោះចំហាយទឹកនឹងបញ្ចេញទៅលើស្នាមជ្រួញ។ ជាមួយនឹងការរចនាដោយឥតខ្សែ និងការបាញ់ទឹកបែបបញ្ឈរ អ្នកអាចអ៊ុតសម្លៀកបំពាក់ដែលព្យួរបានយ៉ាងងាយស្រួល។
កាត់បន្ថយស្នាមជ្រួញបានរហ័សដោយប្រើការបាញ់ចំហាយទឹកកម្លាំងខ្លាំង

រៀបចំបានរហ័សជាមួយធុងទឹកចំណុះ 120 ml
ដែលអាចផ្ដាច់ចេញបាន

ដើម្បីបញ្ចូលទឹករបស់ឆ្នាំងអ៊ុត សូមដោះធុងទឹកចេញ។ ជាមួយនឹងការរៀបចំដ៏ងាយស្រួលបែបនេះ អ្នកអាចអ៊ុតសម្លៀកបំពាក់របស់អ្នកបានយ៉ាងឆាប់រហ័ស មុនពេលចាកចេញពីផ្ទះ។
រៀបចំបានរហ័សជាមួយធុងទឹកចំណុះ 120 ml ដែលអាចផ្ដាច់ចេញបាន

មុខងារងាយស្រួលប្រើ

ចំហាយទឹកអាចកែតម្រូវបាន

អ្នកអាចជ្រើសរើសបរិមាណចំហាយបាន 3 កម្រិត៖ ស្ងួត ចំហាយទាប និងចំហាយខ្ពស់។
ចំហាយទឹកអាចកែតម្រូវបាន

ប្រឆាំងនឹងជាតិកាល់ស្យូមដោយស្វ័យប្រវត្តិ

ឆ្នុកនៅខាងក្នុងធុងទឹកការពារកំណកមិនឱ្យកកស្ទះបំពង់ចំហាយ ដែលរក្សាចំហាយបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ។
ប្រឆាំងនឹងជាតិកាល់ស្យូមដោយស្វ័យប្រវត្តិ

ទប់ស្កាត់ការស្រក់ទឹក

ការជ្រាបទឹកត្រូវបានទប់ស្កាត់ដោយស្វ័យប្រវតិ្តដោយបញ្ឈប់លំហូរនៃទឹក ក្នុងករណីដែលសីតុណ្ហភាពរបស់ឆ្នាំងអ៊ុតដល់កម្រិតជាក់លាក់ណាមួយ។
ទប់ស្កាត់ការស្រក់ទឹក

រចនាឡើងសម្រាប់សុវត្ថិភាព និងស្ថិរភាព

អស់ក្ដីបារម្ភ​ជាមួយនឹងជើងទម្រចម្លងកម្តៅអាចរក្សាបាតឆ្នាំងអ៊ុតបាននឹងល្អ ដែលជួយកាត់បន្ថយករណីរលាកដៃ ឬធ្លាក់ពីលើក្តារអ៊ុត បើប្រៀបធៀបទៅនឹងឆ្នាំងអ៊ុតធម្មតា។
រចនាឡើងសម្រាប់សុវត្ថិភាព និងស្ថិរភាព

ព័ត៌មានផលិតផល

រូបភាពរបស់ NI-WL35PNSH 1800W* ឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែដែលមានបាតងាយស្រួលអ៊ុតបានច្រើនទិសដៅ

ទំហំ និងទម្ងន់

កម្ពស់
200mm
ទទឹង
160mm
ជម្រៅ
288mm
ទម្ងន់
0.9kg

* ទំហំថតឆ្នាំងអ៊ុតជាមួយឆ្នាំងសាក។
** ទម្ងន់ថតឆ្នាំងអ៊ុតតែមួយមុខ។

ការអ៊ុតស្តាយល៍សេរី 360° ជាមួយនឹងបាតឆ្នាំងអ៊ុតឥតខ្សែ និងច្រើនទិស

ការបាញ់ចំហាយទឹកបញ្ឈរសម្រាប់ការថែទាំរហ័ស និងងាយស្រួល

ដំណើរការរអិលរលូនជាមួយនឹងបាតកោង។

ដំឡើងបានរហ័សជាមួយធុងទឹកដែលអាចផ្ដាច់ចេញបាន

រួមបញ្ចូលមុខងារងាយស្រួលដូចជា ការប្រឆាំងនឹងកាល់ស្យ៉ូមដោយស្វ័យប្រវត្តិ និងការប្រឆាំងនឹងតំណក់ទឹកដោយស្វ័យប្រវត្តិ។

ប្រភេទ

  • ឆ្នាំងអ៊ុតប្រើចំហាយទឹកឥតខ្សែ

វ៉ាត់/វ៉ុល/Hz

  • អតិបរិមា 1800 W (នៅ 240 V) / 220-240 V / 50 Hz-60 Hz

ចំនួនចំហាយ

  • ជាមធ្យម 10g/នាទី (រហូតដល់ 11g/នាទី)

ការកំណត់ចំហាយ

  • ស្ងួត / ទាប / ខ្ពស់

ការបង្កើន/រន្ធចំហាយ

  • ប្រហែល 53 g/នាទី / ប្រហែល 60g/នាទី

ធុងទឹក

  • 120 ml

មុខងារបញ្ឈប់ចំហាយស្វ័យប្រវត្តិ

  • មាន

បន្ទះបាត

  • ស្រោបដោយទីតានីញ៉ូម (បាតឆ្នាំងអ៊ុតកោង)

មុខងារផ្ទៃបាត

  • បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ

ការកំណត់សីតុណ្ហភាព

  • ខ្ពស់ / មធ្យម / ទាប

ទប់ស្កាត់កំណកកំបោរ

  • ឆ្នុកការពារកាល់ស្យ៉ូម

ទប់ស្កាត់ការស្រក់ទឹក

  • មាន

ប្រវែងខ្សែ

  • 1.6m

ទំហំ (W x D x H) (mm)

  • 160 x 288 x 200*1

ទម្ងន់ (kg)

  • 0.9 *2

កំណត់ចំណាំ

  • *1 ទំហំថតឆ្នាំងអ៊ុតជាមួយឆ្នាំងសាក។*2 ទម្ងន់ថតឆ្នាំងអ៊ុតតែមួយមុខ។

ជំនួយបន្ថែម

NI-WL35PNSH 1800W* ឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែដែលមានបាតងាយស្រួលអ៊ុតបានច្រើនទិសដៅ