NI-E510TDSG
ឥឡូវនេះ អ្នកណាក៏អាចអ៊ុតសម្លៀកបំពាក់ជាមួយនឹងឆ្នាំងអ៊ុតរបស់យើង។ ការអ៊ុតសម្លៀកបំពាក់លែងមានការលំបាកទៀតហើយ ដោយសារតែឆ្នាំងអ៊ុតមានភាពងាយស្រួល និងស្រួលប្រើ។ វាមានមុខងារចំហាយបញ្ឈរ ចំហាយកម្រិតខ្ពស់ ចំហាយបាញ់ ប្រឆាំងនឹងកាល់ស្យូម និងខ្សែដែលអាចបត់បាន។
បញ្ចេញចំហាយទឹកពីបំពង់ 29 នៅតាមចង្អូររាងជាអក្សរ U ដែលសាយភាយពេញលើបាត ដោយបង្កើនអត្រាចំហុយខ្ពស់ជាងពេលណាណា 25%*។ ជាមួយនឹងការចែកចាយចំហាយទឹកបានស្មើគ្នា វាអាចអ៊ុតសាច់ក្រណាត់ឱ្យទន់ ហើយលុបបំបាត់ស្នាមជ្រួញ។ ធានានូវការអ៊ុតបានស្អាតអស្ចារ្យ។
អ៊ុតបានរលូនជាមួយនឹងគែមរាងមូលស
រូបរាងពិសេសរបស់បាតការពារសាច់ក្រណាត់មិនឱ្យប្រទាក់ជ្រួញ ដូច្នេះការអ៊ុតមានភាពងាយស្រួល និងរីករាយ!
អ៊ុតបានយ៉ាងរហ័ស ជាមួយនឹងបាតវែងជាងមុន
បាតវែងជាងមុន 5%* ដែលអាចឱ្យអ្នកបញ្ចប់ការអ៊ុតសម្លៀកបំពាក់របស់អ្នកបានឆាប់រហ័សជាងមុន*។
*ប្រៀបធៀបទៅនឹងឆ្នាំងអ៊ុតប្រើខ្សែធម្មតារបស់ Panasonic។ ការស្រាវជ្រាវដោយ Panasonic Corporation។
វាអនុញ្ញាតឱ្យអ្នកអ៊ុតសម្លៀកបំពាក់ដោយគ្មានហានិភ័យនៃការរួញសាច់ក្រណាត់ឡើយ។ វាធ្វើឱ្យការអ៊ុតសម្លៀកបំពាក់របស់អ្នកមានភាពរលូន រហ័សជាងមុន និងគ្មានឧបសគ្គឡើយ។
ដើម្បីពន្យារអាយុកាលឆ្នាំងអ៊ុតរបស់អ្នក ប្រព័ន្ធប្រឆាំងនឹងកាល់ស្យូមត្រូវបានរួមបញ្ចូល ក្នុការទប់ស្កាត់ការស្ទះនៃស្រទាប់កាល់ស្យូម នៅក្នុងរន្ធចំហាយទឹក។
ការរចនាថ្មីជួយឱ្យមើលឃើញច្បាស់ជាងមុន នៅពេលអ៊ុត កន្ទុយក្រោយឡើងខ្ពស់អនុញ្ញាតឱ្យមើលឃើញច្បាស់ នៅពេលរំកិលឆ្នាំងអ៊ុតថយ ក្រោយ។ ម៉ូដែលស៊េរី E មានរាងឡូយ និងងាយស្រួលរំកិល។
គ្រាន់តែចុចប៊ូតុង នោះមុខងារចំហាយបញ្ឈរអាចឱ្យអ្នកតម្រង់ចំហាយទឹកទៅសម្លៀកបំពាក់ដែលកំពុងព្យួរ។
ការរចនាខ្សែដែលអាចបត់បានកម្រិតអប្បបរមារបស់វានៅពេលប្រើប្រាស់។
ចន្លោះធំអនុញ្ញាតឱ្យអ្នកចាក់ទឹកចូលក្នុងធុងទឹកបានយ៉ាងងាយស្រួល។
ចំហាយបាញ់ដែលគ្រប់គ្រងដោយប៊ូតុងចុចអាចឱ្យអ្នកតម្រង់ជាតិសំណើមបន្ថែម ទៅកាន់កន្លែងត្រូវការ។ ផ្ដល់ជាតិសំណើមដល់សាច់ក្រណាត់ និងលុបបំបាត់ស្នាមជ្រួញដែលមិនងាយបាត់បានយ៉ាងងាយស្រួល។
ការបញ្ចេញចំហាយទឹកដ៏ខ្លាំងជួយលុបបំបាត់ស្នាមជ្រួញដែលមិនងាយបំបាត់។ មុខងារនេះក៏ជួយសម្អាតរន្ធចំហាយឆ្នាំងអ៊ុតផងដែរ ដើម្បីពន្យារអាយុកាលឆ្នាំងអ៊ុតរបស់អ្នក។