ម៉ាស៊ីនអ៊ុតចំហាយទឹកម៉ូដែល NI-GWG090GSD មានកម្លាំង 2400W
បំបាត់ស្នាមជ្រួញបានរហ័ស និងភ្ជាប់ជាមួយស្នួរព្យួរខោអាវដែលអាចពង្រីកបាន
NI-GWG090GSD
ថែទាំសម្លៀកបំពាក់របស់អ្នកជាមួយនឹងម៉ាស៊ីនអ៊ុតចំហាយទឹកថ្មី
ចំហាយទឹកខ្លាំងជាងមុន នឹងភ្ជាប់ស្នួរអាវដែលអាចពង្រីកតាមតម្រូវការ
ចំហាយទឹកបាញ់ខ្លាំង និងមានស្នួរព្យួរខោអាវដែលអាចពង្រីកបាន ព្រមទាំងជួយបំបាត់ស្នាមជ្រីវជ្រួញដោយបាញ់តិចដងជាងមុន ដែលអាចសន្សំសំចៃពេលវេលា នៅពេលអ្នកត្រៀមខ្លួនសម្រាប់ការរស់នៅប្រចាំថ្ងៃ។
* នៅ 240 V
លក្ខណៈពិសេស
ស្នួរព្យួរដែលអាចពង្រីកបាន ដើម្បីកែតម្រូវតាមសម្លៀកបំពាក់បានយ៉ាងងាយស្រួល
ការថែទាំសម្លៀកបំពាក់គ្រប់ប្រភេទដោយប្រើចំហាយទឹក
គ្រាន់តែពង្រីកប្រវែងស្នួរអាវទៅតាមទំហំសម្លៀកបំពាក់ ដើម្បីបាញ់ចំហាយទឹកបានយ៉ាងរហ័សនិងងាយស្រួល។
ស្នួរអាវដែលអាចពង្រីកបានពី 43cm ដល់ 80cm
ស្នួរអាវដែលអាចពង្រីកបានពី 43cm ដល់ 80cm ដែលមានចន្លោះ 18.5 cm។ អ្នកអាចបំបាត់ស្នាមជ្រួញបានយ៉ាងងាយដោយមិនចាំបាច់ផ្លាស់ប្តូរទីតាំងផ្នែកចំហៀងនៃសម្លៀកបំពាក់ដែលអ្នកចង់អ៊ុត។
ការថែទាំសម្លៀកបំពាក់ជាមួយនឹងចរន្តចំហាយដ៏ធំ
ចំហាយខ្លាំងរហូតដល់ 2400 W*1/30 វិនាទី។*1 ការចាប់ផ្តើមរហ័ស
បំបាត់ស្នាមជ្រីវជ្រួញយ៉ាងងាយស្រួលជាមួយនឹងកម្លាំងចំហាយយ៉ាងខ្លាំងរហូតដល់ 50 g/នាទី។ អ្នកអាចប្រើប្រាស់ក្នុងរយៈពេលត្រឹមតែ 30 វិនាទីបន្ទាប់ពីបើកឆ្នាំងអ៊ុត ដោយធ្វើឱ្យវាងាយស្រួលក្នុងការកម្ចាត់ស្នាមជ្រួញយ៉ាងឆាប់រហ័សមុនពេលចេញទៅក្រៅ។
*1 នៅ 240 V
ចំហាយបីកម្រិត
ជំរើសកម្រិតនៃចំហាយបាន3កម្រិត ទៅតាមប្រភេទសាច់ក្រណាត់សម្លៀកបំពាក់របស់លោកអ្នក។
ស្រោមដៃធន់នឹងកម្ដៅ ផ្តល់ជូនសម្រាប់សុវត្ថិភាព
ការពារដៃពីចំហាយទឹក និងកម្ដៅសម្រាប់ការថែទាំសម្លៀកបំពាក់ប្រកបដោយសុវត្ថិភាព។ អ្នកអាចព្យួរស្រោមដៃនៅលើទំពក់ដែលបានផ្តល់ជូននៅលើបង្គោល ដូច្នេះមិនចាំបាច់ព្រួយបារម្ភអំពីការបាត់បង់វាឡើយ។
ក្បាលបាញ់ធំសម្រាប់ការបាញ់ចំហាយទឹកបានកាន់តែធំ
ក្បាលបាញ់ធំជាងម៉ូដែលមុន ១.៥ ដង ដោយត្រូវការត្រឹមតែ 8 ទៅ 12 ដងប៉ុណ្ណោះ ដើម្បីអ៊ុតសម្លៀកបំពាក់ទំហំធំអោយកាន់តែប្រសិទ្ធភាព។
*1 បើប្រៀបធៀបទៅនឹង NI-GWE080 របស់ Panasonic
ការរចនាឡើងដើម្បីធ្វើអោយងាយស្រួលក្នុងការថែទាំប្រើចំហាយទឹក
1 អ៊ុតបញ្ឈរ/អ៊ុតផ្តេក
អ្នកអាចកែស្នួរព្យួរខោអាវដោយផ្លាស់ប្តូរពីការអ៊ុតបញ្ឈរទៅអ៊ុតផ្តេកនៅលើក្តារដែលភ្ជាប់មកជាមួយគ្នា។
2 ឧបករណ៍ដាក់ក្បាលចំហាយ 2 បែប
រក្សាក្បាលបាញ់ចំហាយបែរទៅមុខ ឬទៅក្រោយ ដើម្បីអ៊ុតសម្លៀកបំពាក់អោយបានស្អាត ដោយមិនបារម្ភពីសម្លៀកបំពាក់បែរទៅខាងមុខ ឬខាងក្រោយ។
3 កម្ពស់អាចកែតម្រូវបាន
គន្លឹះដែលភ្ជាប់នៅលើបង្គោលធ្វើឱ្យងាយស្រួលកែតម្រូវកម្ពស់ដើម្បីអ៊ុតសម្លៀកបំពាក់។
4 គម្របបង្ហូរសម្រាប់ជម្រះកាក / ធុងធំ 3.0 L ដែលអាចដកដាក់បាន
គម្របបង្ហូរទឹកធ្វើឱ្យការថែទាំមានភាពងាយស្រួល និងពន្យារអាយុកាលផលិតផល។ ធុងទឹកក៏ងាយស្រួលក្នុងការថែមទឹក។
5 ងាយស្រួលផ្លាស់ទីដោយប្រើកង់
មានកង់នៅបាតរបស់ម៉ាស៊ីន ធ្វើអោយងាយស្រួលក្នុងការផ្លាស់ទីសម្រាប់អ្នកប្រើ។
ព័ត៌មានផលិតផល
ទំហំ និងទម្ងន់
- កម្ពស់
- 1750mm
- ទទឹង
- 800mm
- ជម្រៅ
- 273mm
- ទម្ងន់
- 7.4kg
ស្នួរព្យួរដែលអាចពង្រីកបានដើម្បីងាយស្រួលកែតម្រូវទៅតាមសម្លៀកបំពាក់ផ្សេងៗគ្នា
អាចប្រើបានក្នុងរយៈពេល 30 វិនាទី
ចំហាយទឹកបីកម្រិតសម្រាប់គ្រប់ក្រណាត់។
អ៊ុតបញ្ឈរ/អ៊ុតផ្តេក
កង់សម្រាប់ងាយស្រួលចល័តទៅកាន់កន្លែងដែលពេញចិត្ត
ប្រភេទ
-
ឆ្នាំងអ៊ុតចំហាយ
វ៉ាត់/វ៉ុល/Hz
-
2000 W (220 V)-2400 W (240 V) / 220-240 V / 50 -60 Hz
ចំនួនចំហាយ
-
40 g/នាទី (220V)-50 g/នាទី (240 V)
ការកំណត់ចំហាយ
-
ចំហាយទឹកមាន 3 កម្រិត
ក្បាលបាញ់ចំហាយធំទូលាយ
-
15.5 cm (ទទឹងក្បាល) 12 cm (ទទឹងរន្ធទៅរន្ធ)
ឧបករណ៍ព្យួរ
-
ស្នួរព្យួរខោអាវដែលអាចពង្រីកបាន (43-80 cm)
ធុងទឹក
-
អាចដកចេញបាន / 3.0 L
ពេលអាចប្រើបាន
-
ប្រហែល 30 វិនាទី
ការជួសជុលតម្ពក់
-
មាន
កង់ផ្លាស់ទី
-
មាន
គម្របបង្ហូរ
-
មាន
បង្គោល
-
បង្គោលពីរ (អាចលើកដាក់កម្ពស់បាន)
បន្ទះក្ដារមានក្រណាត់សរសៃ
-
មាន
ប្រវែងខ្សែ
-
1.5 m
ប្រវែងទុយោ
-
1.35m