DC-S1
Ultimate Hybrid កាន់តែជំរុញ
ការពេញចិត្តចំពោះរូបភាព និងវីដេអូ
សេនស័រ CMOS 24.2MP ថ្មីដែលផ្ដល់ចំណុចលម្អិតដូចពិតៗស្ទើរមិនគួរឱ្យជឿ។ ការថតវីដេអូកម្រិត C4K/4K ដោយគ្មានការកំណត់រយៈពេល ធ្វើឱ្យដំណើរការវីដេអូកម្រិតអាជីពកាន់តែប្រសើរឡើង។* ដោយដំណើរការលើសពីកម្រិតនៃរូបភាពនៅនឹង និងវីដេអូ កាមេរ៉ាពេញហ្វ្រេមឥតកញ្ចក់បំផុសនូវគំនិតបង្កើតរូបភាពអស្ចារ្យ។
* រយៈពេលថតអតិបរមាគឺ 29 នាទី 59 វិនាទីនៅកម្រិត C4K/4K 60p/50p។



លក្ខណៈពិសេស
សេនស័រ full-frame CMOS
24.2MP មានបច្ចេកវិទ្យា Dual
Native ISO
សេនស័រ CMOS 24.2MP ផ្ដល់នូវកម្រិតពន្លឺខ្ពស់ និងគុណភាពរូបភាពខ្ពស់បំផុត សម្រាប់ទាំងវីដេអូ និងរូបថតនៅនឹង។ បច្ចេកវិទ្យា Dual Native ISO* ធ្វើឱ្យដំណើរការវីដេអូកាន់តែប្រសើរឡើង។
* សូមអាប់ដេតកម្មវិធីបង្កប់ទៅកំណែ 2.0 ឬកំណែក្រោយនេះ។

ភាពស្រស់ស្អាតនៃ Venus Engine
សេនស័រ CMOS និងVenus Engine ផលិតឡើងវិញនូវភាពម៉ត់នៃពណ៌ពិសេស និងការបង្ហាញលក្ខណៈបែបធម្មជាតិ។ ការបង្កើតកម្រិតពន្លឺដែលមានភីកសែលច្រើន និងការដំណើរការភាពម៉ត់ឆ្លាតវៃបំប្លែងភាពដិត និងពន្លឺខ្លាំង។ ការគ្រប់គ្រងពណ៌ 3D ពន្លឺបាញ់់ដោយប្រើប្រាស់ពណ៌ដ៏សម្បូរបែបចាប់ពីរាងខ្មៅរហូតដល់រាងភ្លឺ ហើយ Multi Process NR ធ្វើឱ្យរូបភាពរបស់អ្នកលេចធ្លោ ទោះបីជានៅការកំណត់កម្រិតពន្លឺខ្ពស់ក៏ដោយ។

5-axis Dual I.S. 2
ការរួមបញ្ចូល Body I.S. (5-axis) នៅក្នុងកាមេរ៉ា និង O.I.S. (មុខងាររក្សាលំនឹងរូបភាពអុបទិក, 2-axis) នៅក្នុងកែវស៊េរី *LUMIX 5-axis Dual I.S. 2 ការកែសម្រួល 2 ដើម្បីធ្វើឱ្យព្រាលកាន់តែខ្លាំង ដោយអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនថតកាន់តែយឺត 7 កម្រិត។ ** ថាមពលដ៏អស្ចារ្យនៃ 5-axis Body I.S ជាមួយនឹងថាមពលកែសម្រួល 5.5 កម្រិត*** កែតម្រូវរំញ័រសម្រាប់កែវទាំងអស់ សូម្បីតែកែវដែលមានបំពាក់ O.I.S ក៏ដោយ។
* អាចប្រើ 5-axis Dual I.S.2 បានជាមួយកញ្ចក់ S-R24105, S-E70200, S-R70200 និង S-R70300 ចាប់ពីថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021។ ** ផ្អែកលើស្ដង់ដារ CIPA (ទិសដៅពន្លឺបាញ់់ប្ដូរ/កំពូល៖ ចម្ងាយផ្ដោត f=200mm នៅពេលប្រើ S-E70200)។ *** ផ្អែកលើស្ដង់ដារ CIPA (ទិសដៅពន្លឺបាញ់់ប្ដូរ/កំពូល៖ ចម្ងាយផ្ដោត f=50mm នៅពេលប្រើ S-X50)។

វីដេអូរលូនកម្រិត 4K 60p/50p
នៅក្នុងការរួមបញ្ចូលគ្នា បច្ចេកវិទ្យាកម្រិត 4K សេនស័រ CMOS និងម៉ាស៊ីនវ៉េននូសរបស់ Panasonic ផ្ដល់វីដេអូ 4K 60p/50p ដ៏អស្ចារ្យក្នុងទម្រង់ពេញហ្វ្រេម។* ការរលាយកម្ដៅដ៏អស្ចារ្យអនុញ្ញាតឱ្យថតកម្រិត 4K 30p/25p/24p និង FHD ដោយគ្មានរយៈពេលកំណត់។**
* រយៈពេលថតអតិបរមា 29 នាទី 59 នាទីក្នុងកម្រិត 4K 60p/50p។ ** មិនរួមបញ្ចូលការថតវីដេអូល្បឿនលឿនទេ។ នៅពេលសីតុណ្ហភាពជុំវិញមានកម្រិតខ្ពស់ ឬការថតដែលបន្តត្រូវបានធ្វើឡើង កាមេរ៉ាអាចនឹងបញ្ឈប់ការថត ដើម្បីការពារខ្លួន។ សូមរង់ចាំរហូតទាល់តែកាមេរ៉ាចុះត្រជាក់។

ការថតខាងក្នុង 4:2:2 កម្រិត
10-bit / ការថត V-Log វីដេអូ
(ជាជម្រើស)
កូដកម្មវិធីអាប់គ្រេត DMW-SFU2 (លក់ដាច់ដោយឡែក)* និងកំណែកម្មវិធីបង្កប់ LUMIX S1 1.2 ជួយឱ្យអាចថតប្លក់វីដេអូ 14+ វគ្គបានដ៏ល្អបំផុត។ កំណែកម្មវិធីបង្កប់ 2.0 ជួយឱ្យអាចថតបាននៅកម្រិត C4K/4K 60p/50p 4:2:0 កម្រិត 10 ប៊ីត, C4K 30p/25p/24p 4:2:2 កម្រិត 10 ប៊ីត, 6K/24p (3:2) 4:2:0 កម្រិត 10 ប៊ីត និងការថតបែបអាណាម៉ូហ្វិចកម្រិត 4K។**
* សូមមើលសៀវភៅណែនាំក្នុងកញ្ចប់ ដើម្បីជ្រាបអំពីវិធីបើកដំណើរការ។ ** អ្នកប្រើប្រាស់ដែលមាន DMW-SFU2 រួចហើយមិនចាំបាច់ទិញ DMW-SFU2 បន្ថែមនោះទេ។ មិនចាំបាច់អាប់គ្រេតកាមេរ៉ាដោយប្រើ DMW-SFU2 នោះទេ ប្រសិនបើបានអាប់គ្រេតដោយប្រើ DMW-SFU2 ម្ដងពីមុនរួចមកហើយ។

ការបញ្ចេញទិន្នន័យវីដេអូ RAW (ជាជម្រើស)
កូដកម្មវិធីអាប់គ្រេត DMW-SFU2 (លក់ដាច់ដោយឡែក)* និងកំណែកម្មវិធីបង្កប់ LUMIX S1 2.0 ជួយឱ្យបង្ហាញបាននៅកម្រិតអតិបរមា 29.97p 5.9K (5888x3312, 16:9) / 59.94p 4K (4128x2176, 17:9) និងទិន្នន័យវីដេអូ RAW កម្រិត 12 ប៊ីត (3536x2656, 4:3) បែបអាណាម៉ូហ្វិចកម្រិត 3.5K តាម HDMI ដើម្បីរក្សាទុកវាជា Apple ProRes RAW នៅលើឧបករណ៍ថតម៉ូនីទ័រ Atomos Ninja V 4K HDR។
*អ្នកប្រើប្រាស់ដែលមាន DMW-SFU2 រួចហើយមិនចាំបាច់ទិញ DMW-SFU2 បន្ថែមនោះទេ។ មិនចាំបាច់អាប់គ្រេតកាមេរ៉ាដោយប្រើ DMW-SFU2 នោះទេ ប្រសិនបើបានអាប់គ្រេតដោយប្រើ DMW-SFU2 ម្ដងពីមុនរួចមកហើយ។ ・មុខងារទាំងអស់ប្រហែលជាមិនអាចប្រើបានទេ អាស្រ័យទៅតាមស្ថានភាព។ ・តម្រូវឱ្យមានកម្មវិធីដែលស្គាល់ Apple ProRes RAW ដើម្បីកាត់តវីដេអូ RAW ដែលថតដោយប្រើ NINJA V។ ・Apple និង ProRes គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Apple Inc. នៅសហរដ្ឋអាមេរិក និង/ឬប្រទេសផ្សេងទៀត។ ・Ninja V / ATOMOS គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ ATOMOS Limited។

បច្ចេកវិទ្យាសម្គាល់កម្រិតខ្ពស់
ការភ្ជាប់ទំនាក់ទំនងរបស់កែវសេនស័រល្បឿនលឿនបំផុតកម្រិត 480 fps និងបច្ចេកវិទ្យា DFD (ភាពដិតច្បាស់ទាំងមិនផ្ដោត) របស់ Panasonic ជួយធ្វើឱ្យការផ្ដោតស្វ័យប្រវត្តិដែលមានភាពសុក្រឹតខ្ពស់ និងល្បឿនលឿនប្រហែល 0.08 វិនាទីអាចប្រព្រឹត្តទៅបាន។* បច្ចេកវិទ្យា AI កម្រិតខ្ពស់អាចសម្គាល់ទាំងខ្លួនប្រាណមនុស្ស និងសត្វនានាដូចជា ពពួកឆ្កែចចក ពពួកឆ្មា និងពពួកបក្សី រីឯប្រព័ន្ធតាមដានសមត្ថភាពខ្ពស់ជួយផ្ដោតរូបដែលអ្នកថតគ្រប់ពេល។ លើសពីនេះ ការផ្ដោតស្វ័យប្រវត្តិក្រោមពន្លឺខ្សោយអាចធ្វើទៅបានក្នុងកម្រិត -6EV ឯណោះ។**
* 11EV ទូលាយខាងចុងដោយប្រើ S-R24105 (CIPA) នៅក្នុងការកំណត់ LVF120 fps។ ** នៅកម្រិត ISO100, F1.4, AFS។ គោលដៅពណ៌បញ្ច្រាស 100%។

ប្រឡោះមើលរូបភាព
5,760k-dot ( View Finder)
ផ្ទៃកាមេរ៉ាជាក់ស្ដែងមានទំហំធំជាងគេបង្អស់ ដោយមានកម្រិតច្បាស់ខ្ពស់បំផុតក្នុងពិភពលោក ពោលគឺ 5,760k-dot។* ភាពច្បាស់ដ៏លេចធ្លោធ្វើឱ្យមានអារម្មណ៍ថា អ្នកហាក់ដូចជាកំពុងមើលរូបដែលអ្នកថតដោយផ្ទាល់ភ្នែក និងជួយអ្នកឱ្យផ្ដោតអារម្មណ៍ខណៈពេលកំពុងថត។
* ក្នុងចំណោមកាមេរ៉ាឌីជីថលឥតកញ្ចក់ Full-frame single-lens គិតត្រឹមថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2019។

តួម៉ាស៊ីនមាំល្អសម្រាប់
លក្ខខណ្ឌអាកាសធាតុច្រើនប្រភេទ
ស៊ុមចាក់ពុម្ពលោហៈម៉ាញ៉េស្យូមពេញលេញមានភាពមាំខ្លាំង រីឯគ្រឿងបិតភ្ជិតជួយការពារគ្រប់មុខតំណ ប៊ូតុងមួល និងប៊ូតុង។ កាមេរ៉ាទាំងមូលធន់នឹងធូលី និងការសាចទឹក* ហើយត្រូវបានរចនាឡើងសម្រាប់ប្រើនៅសីតុណ្ហភាពទាប -10 °C។
* សមត្ថភាពធន់នឹងធូលី និងការសាចទឹក មិនធានាថានឹងមិនមានការខូចខាតនោះទេ ប្រសិនបើកាមេរ៉ានេះប៉ះនឹងធូលី និងទឹកដោយផ្ទាល់។

មុខងារពិសេសផ្សេងទៀត
កាមេរ៉ា LUMIX S1 ពេញហ្វ្រេមឥតកញ្ចក់ជួយបំផុសការថតរូបដែលពោរពេញដោយចិត្តស្រឡាញ់តាមរយៈការរួមបញ្ចូលគ្នារវាងសមត្ថភាពថតបានច្បាស់ និងលទ្ធភាពប្រើប្រាស់ដ៏លេចធ្លោ។

Get Inspired
ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 110.0mm
- ទទឹង
- 148.9mm
- ជម្រៅ
- 96.7mm
- ទម្ងន់
- 1,017g
តម្លៃទាំងអស់គឺជាតម្លៃប្រហាក់ប្រហែល។ ទម្ងន់ដែលមានថ្ម និងកាត SD (ទម្ងន់ដែលមានថ្ម និងកាត XQD គឺ 1,021g)។ មិនរួមបញ្ចូលកែវទេ។ វិមាត្រមិនរួមបញ្ចូលការលយចេញ។
ជើងភ្ជាប់អក្សរ L
24.2 មេហ្គាភីកសែល
សមត្ថភាពថតវីដេអូកម្រិត 4K
6K PHOTO
Dual I.S.2 ដែលមានអ័ក្ស 5 (មុខងាររក្សាលំនឹងរូបភាព)
ផ្ទៃកាមេរ៉ាបន្តផ្ទាល់ OLED ដែលមាន 5760k ដត
ម៉ូនីទ័រទ្រេតនៃអ័ក្សបីដែលមាន 2,100K ដត
LCD ស្ថានភាព
ធន់នឹងទឹក ធូលី និងភាពត្រជាក់ខ្លាំង
Wi-Fi
ប៊្លូធូស
សេនស័រ full-frame CMOS កម្រិត 24.2MP មានបច្ចេកវិទ្យា Dual Native ISO
វីដេអូកម្រិត C4K/4K 30p/25p/24p ដែលគ្មានការកំណត់រយៈពេលថត, វីដេអូកម្រិត C4K/4K 60p/50p និងវីដេអូកម្រិត 6K 24p
កាការថតខាងក្នុង 4:2:2 10-bit និង 14+ Stops នៃ
VLog/V-Gamut (ជាជម្រើស)
AF ច្បាស់ខ្លាំងល្បឿនលឿន ដោយសារទំនាក់ទំនងកម្រិត 480 fps នៃកែវដែលមានសេនស័រលឿនបំផុត និងបច្ចេកវិទ្យា DFD របស់ Panasonic