LEICA DG VARIO-ELMARIT 12-60mm / F2.8-4.0 ASPH. / POWER O.I.S. (H-ES12060) កែវមីក្រូបួនភាគបី
H-ES12060
LEICA DG VARIO-ELMARIT 12-60mm / F2.8-4.0 ASPH. / POWER O.I.S.
ចាប់ពីទេសភាពដ៏អស្ចារ្យរហូតដល់រូបបញ្ឈរដ៏គួរឱ្យភ្ញាក់ផ្អើលពង្រីកបង្រួមតាមស្ដង់ដារល្អបំផុត។



លក្ខណៈពិសេស
ឡេន LEICA DG – អ៊ុបទិកល្អបំផុត
ជ្រើសរើសកែវ LEICA DG ដើម្បីទទួលបានសមត្ថភាព និងគុណភាពអុបទិកល្អបំផុត។ វាស្របតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG ស្រាប់។ ដោយសារការរចនាដ៏ទំនើបរបស់កែវទាំងនេះ អ្នកនឹងទទួលបានភាពច្បាស់បំផុតពីផ្ទៃកណ្ដាលរហូតដល់គែមរូបថតរបស់អ្នក។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលខុសពីភាពដើមគ្រប់ប្រភេទត្រូវបានរារាំង ដើម្បីបំប្លែងរូបភាពឱ្យច្បាស់ និងសុក្រឹតល្អ។ នេះមានន័យថា អ្នកមានឧបករណ៍ដែលស័ក្តិសមបំផុតសម្រាប់ថតរូបភាពកម្រិតអាជីពនៅក្នុងដៃអ្នក។
Leica គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Leica Microsystems IR GmbH។

ផ្តិតយករូបភាពស្រស់ស្អាតនៅជុំវិញអ្នក
ទីបំផុតកញ្ចក់ថត ពង្រីកស្តង់ដារដែលលោកអ្នករង់ចាំជាយូរមកហើយពី LEICA នោះបានមកដល់ហើយ។ កែវទំហំ 12-60mm (ស្មើនឹងកាមេរ៉ា 35mm៖ 24-120mm) ផ្តល់នូវទំហំស៊ុមដែលអាចបត់បែនបាន មិនថាថតទេសភាពដ៏ស្រស់ស្អាត ឬរូបពាក់កណ្តាលខ្លួនទំហំ 60mm ពីចម្ងាយមធ្យមនោះទេ។ គុណភាពបង្ហាញគួរឱ្យភ្ញាក់ផ្អើលពីកែវ LEICA DG នេះផលិតបានរូបភាពគ្រប់យ៉ាងក្នុងលក្ខណៈច្បាស់ ពីគែមម្ខាងដល់គែមម្ខាងទៀត។ ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ ដែលអាចជឿទុកចិត្តបាន ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុមិនល្អក៏ដោយ កញ្ចក់ថត ដែលងាយស្រួលនិងមានគុណភាពខ្ពស់នេះគឺជាអ្វីដែលអ្នកត្រូវការសម្រាប់ការប្រកួតប្រជែង។

ការស្រោបផ្ទៃណាណូ – ច្បាស់ល្អពីគ្រប់មុំ
លែងមានស្រមោលឆ្នូត និងចំណាំងពន្លឺដែលមិនចង់បាន – ការស្រោបផ្ទៃណាណូត្រូវបានប្រើសម្រាប់ឡេននៅក្នុងប្រព័ន្ធនេះ។ ការស្រោបស្ដើងបំផុតដ៏ពិសេសនេះត្រូវបានអភិវឌ្ឍដើមដំបូងដោយ Panasonic ដើម្បីកាត់បន្ថយចំណាំងពន្លឺដែលចាំងភ្នែកនៅលើកម្រិតពន្លឺទាំងមូល។ លទ្ធផល៖ រូបភាពច្បាស់ដូចគ្រីស្តាល់ ទោះបីជាអ្នកកំពុងថតប្រភពពន្លឺក្នុងទីងងឹតក៏ដោយ។

O.I.S. សម្រាប់រូបថតច្បាស់បំផុត
ថតអ្វីដែលអ្នកមើលឃើញភ្លាមៗ។ បច្ចេកវិទ្យារក្សាលំនឹងរូបភាពបែបអុបទិក (O.I.S.) ដែលភ្ជាប់មកនៅក្នុងកែវស្រាប់ធានាថា រូបថតរបស់អ្នកមានលក្ខណៈស្រស់ស្អាតខ្លាំង ដោយមិនព្រាលនៅលើរូបភាពទាំងមូល។

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង
LEICA DG VARIO-ELMARIT 12-60mm / F2.8-4.0 ASPH. / POWER O.I.S. ត្រូវបានរចនាឡើង ដើម្បីអាចនៅតែថតបាននៅក្នុងស្ថានភាពដែលលំបាកខ្លាំងបំផុត ដោយសារការបង្កើតភាពធន់នឹងធូលី និងការសាចទឹករបស់វា និងអនុញ្ញាតឱ្យអ្នកថតនៅក្នុងមជ្ឈដ្ឋានកម្រិតទាបរហូតដល់ -10 °C។
・សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។

ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ
កែវផ្ដល់ជូនការផ្លាស់ប្ដូររន្ធពន្លឺរលូន និងការផ្ដោតស្វ័យប្រវត្តិត្រឹមត្រូវ និងរហ័ស មានសារៈសំខាន់សម្រាប់អ្នកបង្កើតខ្លឹមសារបែបទំនើប ដោយអនុញ្ញាតឱ្យអ្នកថតវីដេអូកម្រិត 4K ដ៏ស្រស់ស្អាត និងមានលំនឹងដោយមិនរំខានដល់វត្ថុរបស់អ្នក។

ការបង្កើតកែវ H-ES12060
ការកំណត់រចនាសម្ព័ន្ធល្អបំផុតត្រូវមានធាតុចំនួន 14 ដែលបែងចែកជា 12 ក្រុម ដោយរួមមានកែវ ASPH ចំនួន 4 និង ED ចំនួន 2 ដើម្បីឱ្យមានកម្រិតខុសគ្នាទាបបំផុត និងធានាថាមានកម្រិតច្បាស់បំផុត។

តារាង H-ES12060 MTF
កែវទាំងនោះបំពេញតាមស្ដង់ដារអុបទិកតឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG និងផ្ដល់កម្រិតច្បាស់ និងភាពដិតដ៏លេចធ្លោពាសពេញកម្រិតពង្រីកបង្រួម។ បង្ហាញកម្រិតលេចធ្លោដែលមិនប្រែប្រួល។
សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។

Get Inspired
ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 68.4mm
- ទទឹង
- 68.4mm
- ជម្រៅ
- 86mm
- ទម្ងន់
- 320g
ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើងភ្ជាប់កែវ។
Micro Four Thirds System Standard
LEICA DG Lens
Nano Surface Coating
Dust / Splash / Freeze Resistant
ផ្អែកលើស្ដង់ដារគុណភាពដ៏តឹងរ៉ឹងរបស់ Leica Camera AG
កែវពង្រីកបង្រួមស្តង់ដារដែលមាន POWER O.I.S. (មុខងាររក្សាលំនឹងរូបភាពអុបទិក) ដើម្បីឱ្យការកាន់ថតកាន់តែមានប្រសិទ្ធភាព
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង