HC-MDH2
ការថតពេលវេលាដ៍កម្រ មានតែម្តងក្នុងមួយជីវិត។ កាមេរ៉ាវីដេអូដាក់លើស្មាបែបអ្នកអាជីពដែលមានរចនាបទសមស្រប បំពាក់ដោយមុខងារថតបន្ដរយៈពេលយូរ មុខងារ 5-Axis Hybrid O.I.S.+ និងមុខងារ Level Shot ដើម្បីជំនួយដល់ការថតសកម្មភាព។
ថតក្នុងពេលដំណាលគ្នាដោយមានអង្គចងចាំពីរសម្រាប់ភាពជឿជាក់ និងទុកចិត្តបាន។ លើសពីនេះ មុខងារថតបន្តអនុញ្ញាតឱ្យប្ដូររវាងអង្គចងចាំ 2 ដែលស័ក្ដិសមសម្រាប់ការថតបន្ថែម។. កំណត់ចំណាំ៖ - មានការរំខានសំឡេងមួយភ្លែត អំឡុងពេលប្ដូរឧបករណ៍។ - មិនអាចប្រើមុខងារថតក្នុងពេលដំណាលគ្នា អំឡុងពេលថតបន្តបានទេ។
ជើងទម្រ 4 ចំណុចជួយរក្សាលំនឹង និងធ្វើឱ្យថតបានងាយស្រួល។ មានគម្លាតគ្រប់គ្រាន់រវាងផ្ទាំងចុច LCD និងទីតាំងភ្នែក។ ផ្អែកតាមលទ្ធផលផ្ទៀងផ្ទាត់គម្លាត 200 mm គឺជាគម្លាតដែលស័ក្តិសមបំផុត។ ទីតាំងរបស់ម៉ូនីទ័រ LCD គឺស្ទើរតែស្មើនឹងភ្នែក ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការមើល។ វាស័ក្ដិសមសម្រាប់ស្តាយល៍ថតដោយផ្អែកលើ LCD។ក៏មានទិដ្ឋភាពទៅមុខដ៏ល្អបំផុតនៅផ្នែកខាងស្ដាំផងដែរ
5-Axis HYBRID O.I.S + លុបបំបាត់បានទាំងស្រុងនូវភាពព្រាលពីមុំធំទូលាយរហូតដល់រូបភាពពង្រីកបង្រួមដែលមានអនុភាព។ វាជួយឱ្យអ្នកអាចថតរូបភាពបានច្បាស់ នៅស្ទើរតែគ្រប់ស្ថានភាពថតទាំងអស់។មុខងារ Level Shot Function ជួយស្វ័យប្រវត្តិនូវការផ្អៀងនៃរូបភាពដែលបានថត។ វាអនុញ្ញាតឱ្យអ្នកអាចថតរូបភាពផ្តេកដោយគ្មានជើងកាមេរ៉ា ឬសូម្បីតែនៅពេលថតនៅក្នុងស្ថានភាពដែលគ្មានលំនឹងក៏ដោយ។
ចម្ងាយថតទូលាយពង្រីកទិដ្ឋភាពនៃរូបថត ដោយពង្រីកពីមុំទូលាយទំហំ 28mm ទៅការពង្រីកបង្រួមឆ្លាតវៃ 50x។ វាធ្វើឱ្យអាចថតអ្វីៗគ្រប់យ៉ាងចាប់ពីទិដ្ឋភាពប៉ាណូមិចរហូតដល់រូបភាពតេឡេហ្វូតូ ដើម្បីទទួលបានរូបភាពបែបឌីណាមិចពីចម្ងាយ។
គ្រាន់តែចុចប៊ូតុង CAMERA FUNCTION ដើម្បីជ្រើសរើសការកំណត់ ដើម្បីកែតម្រូវដោយប្រើរង្វង់ប្ដូរដោយដៃ ការផ្ដោត / ការពង្រីកបង្រួម / Iris / តុល្យភាពពណ៌ស / ល្បឿនថត។អង្កត់ផ្ចិត និងទីតាំងរង្វង់ត្រូវបានរចនាឡើង ដើម្បីងាយស្រួលប្រើ។ ឧទាហរណ៍ នៅពេលប្ដូរ ទម្ងន់នៃរង្វង់ជួយឱ្យកែសម្រួលបានល្អ
Crystal Engine Pro ដំណើរការទិន្នន័យក្នុងបរិមាណយ៉ាងច្រើនភ្លាមៗ ដែលចូលទៅក្នុងរូបភាពកម្រិត Full-HD និងបង្កើនគុណភាពកម្រិត Full-HD បន្ថែមទៀត។ វាបង្កើតរូបភាពពង្រីកបង្រួមដែលមានកម្រិតច្បាស់ខ្ពស់ និងរលូន ទោះបីជានៅពេលកម្រិតលើសដែនកំណត់សម្រាប់ពង្រីកបង្រួមអុបទិចក៏ដោយ។ Crystal Engine Pro បង្ហាញយ៉ាងច្បាស់ សូម្បីតែចំណុចលម្អិតតូចៗបំផុតនៃរូបភាពដែលអ្នកថតក៏ដោយ ដោយមានភាពស្រស់ស្អាតបែបធម្មជាតិបំផុត។
ការរួមបញ្ចូលគ្នានៃសេនស័រដឹងកម្រិតខ្ពស់ដែលទើបនឹងបង្កើតឡើងថ្មីៗ និង Crystal Engine PRO ដោយមានការកាត់បន្ថយសំឡេងរំខានដ៏អស្ចារ្យ ថតរូបភាពភ្លឺច្បាស់ដែលមានគុណភាពខ្ពស់ និងមានសំឡេងរំខានទាបទាំងក្នុងស្ថានភាពពន្លឺភ្លឺ និងស្រអាប់។ អាចថតរូបភាពស្រស់ស្អាតបានក្នុងស្ថានភាពជាច្រើន រួមទាំងការថតនៅក្នុងអគារ និងការថតទិដ្ឋភាពពេលយប់។
កម្រិតច្បាស់លក្ខណៈផ្ដេករបស់ខ្សែទូរទស្សន៍ 1080* ជួយឱ្យអាចថតរូបភាពកម្រិត Full-HD ក្នុងកម្រិតច្បាស់ខ្ពស់ ដែលអាចបង្ហាញសូម្បីចំណុចលម្អិតតូចៗខ្លាំងបំផុត។* យោងតាមតារាង JEITA ITE និងតារាងកម្រិតច្បាស់ ISO 1233 របស់ CIPA (សម្រាប់កាមេរ៉ាឌីជីថល)។
នៅកម្រិតច្បាស់ខ្ពស់ រូបភាពនឹងថ្កល់កម្រិត 20.4 មេហ្គាភិចសែល* ចេញមកស្រស់ស្អាតបំផុត។* សម្រាប់រូបភាពដែលថតដោយប្រើសមាមាត្រ 16:9។
មុខងារដ៏មានអានុភាពនេះដឹងអំពីស្ថានភាពនៃការថត ហើយបង្កើតការកំណត់ និងដំណើរការមុខងារដែលផ្តល់លទ្ធផលល្អប្រសើរបំផុតដោយស្វ័យប្រវត្តិ។ លើសពីនេះ មុខងារ iA Plus អនុញ្ញាតឱ្យអ្នកអាចកែតម្រូវការប៉ះប៉ូវនៃពន្លឺ និងតុល្យភាពពណ៌សដោយគ្រាន់តែចុចប៊ូតុងនៅលើ LCD ជាការស្រេច។
អេក្រង់ LCD ធំ 7.5 cm / 3.0" ដែលងាយស្រួលមើលជួយដល់ប្រតិបត្តិការចុចដោយប្រើចុងម្រាមដៃ។ អ្នកទទួលបានប្រតិបត្តិការដែលចេះសម្របតាមស្ថានភាពដ៏រលូន និងមិនចាំបាច់ងាកចេញពីអេក្រង់ LCD។
រង្វង់ពន្លឺ LED អនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់បានកាន់តែងាយស្រួលថាការថតកំពុងដំណើរការ ដែលធ្វើឱ្យការថតកាន់តែមានភាពរលូន។ អាចបើក/បិទពន្លឺបាន។
ប៊ូតុងខាងក្រោមត្រូវបានរួមបញ្ចូលគ្នា ដើម្បីកាត់បន្ថយប្រតិបត្តិការដែលខុសកម្រិតអប្បបរមា។ ប៊ូតុងមុខងារ ភាពឆ្លាតវៃស្វ័យប្រវត្តិ / ដោយដៃ / ប៊ូតុងផ្ដោតដោយដៃ ប៊ូតុងទស្សន៍ទ្រនិច ប៊ូតុងរក្សាលំនឹងរូបភាពអុបទិច ប៊ូតុងម៉ឺនុយ
ថ្មស្ថិតនៅផ្នែកខាងក្រោយ ដើម្បីរក្សាតុល្យភាពនៃទម្ងន់បានល្អបំផុត និងដើម្បីងាយស្រួលដកថ្មចេញ។ដូចគ្នានេះដែរ រន្ធដោតដែលស្ថិតនៅផ្នែកខាងក្រោយធ្វើឱ្យមានភាពងាយស្រួលក្នុងការភ្ជាប់ខ្សែ។
អាចបម្រុងទុកទិន្នន័យរូបភាពពីការថតជាច្រើនម៉ោងនៅក្នុង HDD ចល័តខាងក្រៅនៅកន្លែងថតបានយ៉ាងងាយស្រួល។កំណត់ចំណាំ៖នៅពេលមិនភ្ជាប់ឆ្នាំងសាកចរន្តឆ្លាស់ទៅឧបករណ៍នេះទេ មិនអាចប្រើឧបករណ៍ផ្ទុកខាងក្រៅបានឡើយ។
ប្រសិនបើប្រើកាត Eye-Fi™ អ្នកអាចរក្សាទុកឯកសារដែលបានថតនៅលើកាតលើកុំព្យូទ័រ ឬបង្ហោះឯកសារទាំងនោះទៅ SNS តាមរយៈបណ្ដាញឥតខ្សែ។ អ្នកក៏អាចផ្ទេរទិន្នន័យដោយផ្ទាល់ទៅកាន់ឧបករណ៍របស់អ្នកបានផងដែរ (ស្មាតហ្វូន ថេប្លេត ។ល។) ដោយមិនចាំបាច់ភ្ជាប់ដុំភ្ជាប់បណ្ដាញឥតខ្សែផ្សេងទៀត។• មុខងាររបស់កាត Eye-Fi™ (រួមទាំងការផ្ទេរដោយឥតខ្សែ) មិនត្រូវបានធានាថានឹងដំណើរការនៅលើផលិតផលនេះទេ។ ក្នុងករណីដែលកាតដំណើរការខុសប្រក្រតី សូមទាក់ទងទៅក្រុមហ៊ុនផលិតកាតនោះ។• តម្រូវឱ្យមានការអនុញ្ញាតពីរដ្ឋាភិបាលថ្នាក់ជាតិ ឬថ្នាក់តំបន់ ដើម្បីប្រើកាត Eye-Fi™។ សូមកុំប្រើ ប្រសិនបើអ្នកមិនទាន់ទទួលបានការអនុញ្ញាតនោះទេ។ ប្រសិនបើអ្នកមិនប្រាកដថាតើមានការអនុញ្ញាតឱ្យប្រើប្រាស់ឬអត់ សូមសាកសួរក្រុមហ៊ុនផលិតកាត។• ដំឡើងកម្មវិធីដែលផ្ដល់ជូនរួមជាមួយកាត Eye-Fi™ ជាមុននៅលើកុំព្យូទ័ររបស់អ្នក និងកំណត់រចនាសម្ព័ន្ធការកំណត់ Eye-Fi™។ (សម្រាប់វិធីកំណត់ ។ល។ សូមអានការណែនាំអំពីការដំណើរការកាត ឬសាកសួរក្រុមហ៊ុនផលិតកាត)
VW-VMS10
មីក្រូហ្វូនស្តេរ៉េអូ
VW-W4907H
កែវបំប្លែងបែបទិដ្ឋភាពធំ
VW-LF49N
Filter Kit
VW-LED1-K
ពន្លឺវីដេអូ LED