ER430K452
ម៉ាស៊ីនតម្រឹមរោមត្រចៀក និងរោមច្រមុះក្នុងស្ថានភាពសើមនិងស្ងួត ដែលមានម៉ាស៊ីនស្រូបសម្អាត ភ្ជាប់មកជាមួយស្រាប់
ផ្លែកាំបិតមុខពីរកាត់រោម នៅផ្នែកសងខាង និងផ្នែកខាងលើ រួចធ្លាក់ចូលទៅក្នុងម៉ាស៊ីនតម្រឹម។ ល្អឥតខ្ចោះសម្រាប់តម្រឹមរោមដែលលយចេញខុសគេ និងតម្រឹមឱ្យស្មើល្អ។
អំឡុងពេលតម្រឹម រោមដែលកាត់រួចត្រូវបានស្រូបចូលទៅក្នុងប្រអប់ផ្ទុករោម ដែលជួយរក្សាអនាម័យដល់ច្រមុះរបស់អ្នក។
ម៉ាស៊ីនតម្រឹមមិនជ្រាបទឹក ដូច្នេះអ្នកអាចប្រើបានទាំងក្នុងស្ថានភាពសើមនិងស្ងួត។ វាអាចលាងសម្អាតបាន ដូច្នេះអ្នកអាចរក្សាអនាម័យ និងថែទាំបានយ៉ាងងាយស្រួល។
ក្បាលដែលអាចភ្ជាប់បាន ប្រើសម្រាប់ភ្ជាប់ផ្នែកខាងចុងនៃម៉ាស៊ីន ដើម្បីឱ្យលូកចូលបានកាន់តែជ្រៅ។