ER-GC71
បច្ចេកវិទ្យាផ្លែកាំបិតឈូសតម្រឹមសក់ជួយឱ្យលោកអ្នកទទួលបានសក់ស្មើល្អតាមការចង់បាន។
ផ្លាស់ប្ដូរគ្រឿងភ្ជាប់ និងមុខងារកំណត់របស់ម៉ាស៊ីនឈូសសក់ គឺផ្លាស់ប្ដូរស្ទាយ៍របស់អ្នក។ ចាប់ផ្ដើមជាមួយស្ទាយ៍ទាន់សម័យ សង្ហា ឬបែបស៊ិចស៊ីបានតាមចំណង់ចំណូលចិត្ត។
សន្ទះឈូសមានចលនា និងចុងស្ដើងកោងចូលក្នុងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ចាប់ និងឈូសសក់បានល្អ ដែលជាទូទៅមិនអាចកាត់បាន។
មុខកាំបិតធ្វើពីដែកអ៊ីណុក មានភាពធន់ជាមួយការរចនាមុំ 45°ដែលជួយឱ្យដំណើរការឈូសសក់បានរហ័ស និងងាយស្រួល សូម្បីតែសរសៃសក់ធំ ឬសក់ក្រាស់។
ប្រើត្រង់ដឺដើម្បីសម្រួលដំណើរការតម្រឹមជើងសក់ ឬពុកចង្កាដែលមាននៅលើថ្គាម ក និងផ្នែកផ្សេងៗទៀត។អាថ៌កំបាំងចំពោះការតម្រឹមនេះ គឺដោយសារតែចន្លោះសន្ទះឈូសទាំងពីរដែលម្ខាងមានចលនា និងម្ខាងទៀតនៅមួយកន្លែង។
ផ្ដល់ភាពងាយស្រួលក្នុងការឈូសសក់ និងពុកចង្ការបស់អ្នក ដើម្បីទទួលបានប្រវែងតាមតម្រូវការ ដោយប្រើប៊ូតុងបង្វិល ក្នុងការជ្រើសរើសកំំណត់ប្រវែងកំណត់រហូតដល់ 38 ប្រភេទ៖ ចាប់ពី 1-20 ម.ម ក្នុងចន្លោះ 0.5 ម.ម។ កំណត់ចំណាំ៖ ត្រង់ឌឺនេះក៏អាចប្រើដោយគ្មានក្រាស់បានផងដែរសម្រាប់ការតម្រឹមប្រវែងប្រហែល 0.5 mm ។
ដងងាយស្រួលកាន់ និងមានរាងកោងងាយស្រួលប្រើ។
ការរចនាដែលមិនជ្រាបទឹកនេះ អាចលាងជម្រះមុខម៉ាស៊ីនជាមួយនិងទឹកបាន ដែលងាយស្រួលថែទាំ និងរក្សាអនាម័យ។កំណត់ចំណាំ៖ មុនពេលលាងសម្អាត សូមដោះផ្នែកខាងក្រៅ និងបើកដំណើរការម៉ាស៊ីន ដើម្បីឱ្យមានរំញ័រជួយរលាក់កម្ទេចកម្ទីឱ្យជ្រុះចេញ។
អ្នកអាចប្រើម៉ាស៊ីនបានទាំងពេលកំពុងសាកថ្ម និងដោះខ្សែសាកថ្មចេញ។អ្នកអាចសាកថ្មដើម្បីទុកប្រើពេលងូតទឹក ឬពេលធ្វើដំណើរ។