EH-HV11
ម៉ាស៊ីនកៀបសក់ទំហំតូចដែលមានគម្របល្អឥតខ្ចោះសម្រាប់ការលេងម៉ូត នៅពេលចេញក្រៅ។ បន្ទះកៀបដ៌រលោងផ្ដល់នូវការលេងម៉ូតដោយមិនចាំបាច់ប្រឹង។
អ្នកអាចលេងម៉ូតសក់របស់អ្នកបានគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយប្រើម៉ូដែលទំហំតូច ដែលអាចយកតាមខ្លួនបាន។
កៀបសក់របស់អ្នកឱ្យត្រង់ដោយគ្រាន់តែចាប់សក់ រួចអូសម៉ាស៊ីនកៀបសក់ចុះក្រោមរហូតដល់ចុងសក់ជាការស្រេច
មូរសក់របស់អ្នកដោយគ្រាន់តែចាប់ សក់មួយជុំ រួចអូសម៉ាស៊ីនកៀបសក់ ចុះក្រោមរហូតដល់ចុងសក់ជាការស្រេច។
ម៉ាស៊ីននេះមានប្រវែង 23.5 សង់ទីម៉ែត្រ ដោយបូករួមទាំងគម្រប វាមានទំហំតូចល្មម មានភាពងាយស្រួលក្នុងការរក្សាទុកតាមខ្លួន។ កំណត់ចំណាំ៖ មុននឹងរក្សាទុកម៉ាស៊ីននេះនៅក្នុងគម្រប ឬកាបូប សូមប្រាកដថាបន្ទះរបស់វាប្រែជាត្រជាក់ល្មមសិន។
បន្ទះសេរ៉ាមិចដ៏រលោងដែលបញ្ចូលគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ព្យាបាលសក់ជួយធ្វើឱ្យការកៀបកាន់តែរលូនដោយមិនបាច់ប្រឹង និងកាត់បន្ថយកម្រិតខូចសក់។