EH-HT40-K615
ម៉ាស៊ីនរមូរសក់ មានក្រាសសម្រាប់រមូរសក់រួញភ្លីធំ និងសម្រាប់ធ្វើម៉ូតសក់កំពុងពេញនិយមជាច្រើន។
ទទួលបានម៉ូតសក់ស្អាតបែបធម្មជាតិជាងពេលប្រើម៉ាស៊ីនរមូរសក់ធម្មតា។
ដង្កៀបចាប់សក់ផ្ដល់ភាពងាយស្រួលដល់ការរមូរសក់ខ្លីៗឱ្យរួញច្រើនស្រទាប់ ដោយមិនឆាប់រលាវិញ។អ្នកអាចធ្វើម៉ូតសក់បានច្រើនដោយងាយស្រួល ជាមួយម៉ាស៊ីនរមូរសក់មានក្រាសនេះ មិនថាសក់របស់អ្នកមានប្រវែងវែង មធ្យម ឬខ្លីនោះទេ។អ្នកក៏អាចធ្វើម៉ូតសក់រួញភ្លីតូចដោយប្រើដង្កៀប ចំណែកម៉ូតសក់រួញភ្លីធំ មិនត្រូវការដង្កៀបទេ។ របៀបធ្វើម៉ូតសក់
បង្កើនសម្រស់របស់អ្នកទៅតាមប្រភេទសក់ និងម៉ូតដែលអ្នកចង់បាន។ * ប្រសិទ្ធភាពនៃម៉ូតសក់ អាចមានភាពខុសគ្នាទៅតាមប្រភេទសក់របស់មនុស្សម្នាក់ៗ។
អ្នកអាចប្រើម៉ាស៊ីនរមូរសក់ ដូចពេលប្រើក្រាសសិតសក់ដែរ ដោយគ្រាន់តែកាន់សក់ឱ្យសមស្របនឹងដៃរបស់អ្នក ខណៈពេលកំពុងធ្វើម៉ូត។ ដូច្នេះការធ្វើម៉ូតសក់មានភាពងាយស្រួល ទោះបីជាអ្នកទើបនឹងចេះធ្វើក៏ដោយ។
សរសៃក្រាស ប្រឆាំងអគ្គិសនីស្តាទិក (សក់សំពោង) ផលិតពីនីឡុងដែលអាចការពារកុំឱ្យបន្ទះក្ដៅប៉ះចំផ្ទៃមុខ ឬដៃបាន។
សីតុណ្ហភាពនៃកម្ដៅអាចកំណត់ទៅ 180 ឬ 140 ដឺក្រេ អាស្រ័យលើសណ្ឋាននៃសក់របស់អ្នក ឬម៉ូតដែលអ្នកចង់ធ្វើ។(អាចប្រើប្រាស់បានក្នុងរយៈពេល 60 វិនាទី)