EH-NE72-N615
មុខងារ Shine Boost Design និង អ៊ីយ៉ុង ជួយឱ្យសក់ភ្លឺរលោង និងមានសំណើម
ស៊េរី Panasonic Care នឹងបង្កើនសម្រស់ និងភាពចែងចាំងសក់របស់អ្នក។ មុខងារបង្កើនភាពចែងចាំង និងការសម្ងួតសក់ដោយប្រើអីយ៉ុងជួយឱ្យសក់របស់អ្នកមានភាពទន់រលោង ភ្លឺចែងចាំង និងស្រស់ស្អាត។
តាមរយៈការផ្លុំខ្យល់ក្ដៅពីចំណុចកណ្ដាល ហើយខ្យល់ត្រជាក់ពីចំណុចចំហៀងទាំងពីរ បញ្ចូនខ្យល់ក្ដៅ និងត្រជាក់ឆ្លាស់គ្នាទៅសក់ ជួយបង្កើនភាពភ្លឺចែងចាំង។ម៉ាស៊ីនផ្លុំសម្ងួតសក់ដោយខ្យល់ក្ដៅ ហើយបន្ទាប់មកធ្វើឱ្យសក់ត្រជាក់ភ្លាមៗ ដើម្បីកំណត់សីតុណ្ណភាពផ្ទៃសក់ខាងលើ និងផ្ដល់ភាពរលោងភ្លឺចែងចាំង។
លំហូរខ្យល់ខ្លាំងដែលពោរពេញទៅដោយអ៊ីយ៉ុងធ្វើការសម្ងួតសក់របស់អ្នកបានលឿន ដោយរក្សាភាពរលើបរលោងបែបធម្មជាតិ។ អ៊ីយ៉ុងស្រោបផ្ទៃសក់នីមួយៗ ដោយកាត់បន្ថយអគ្គិសនីស្តាទិច និងធ្វើឱ្យសក់រទន់លោង និងភ្លឺចែងចាំង។អ៊ីយ៉ុងផ្ដល់សំណើមដល់សក់របស់អ្នកវាស្រោបសរសៃសក់ និងជួយបន្ថែមសំណើម។អ៊ីយ៉ុងធ្វើឱ្យបន្ទុកអគ្គិសនីវិជ្ជមានរបស់សក់ប្រែជាណឺតសក់មានបន្ទុកអគ្គិសនីវិជ្ជមានដែលធ្វើឱ្យសក់ឡើងត្រង់បែបធម្មជាតិ។ អ៊ីយ៉ុងធ្វើឱ្យបន្ទុកអគ្គិសនីប្រែជាណឺត កាត់បន្ថយអគ្គិសនីស្តាទិច ដើម្បីធ្វើឱ្យសក់មានសណ្ដាប់ធ្នាប់ និងធ្វើឱ្យសក់រលោងជាងមុន។
អ៊ីយ៉ុងត្រូវបានបញ្ចេញពីរន្ធពីរផ្សេងគ្នា។ អ៊ីយ៉ុងនឹងមិនបាត់បង់ទេ ដោយសារតែរន្ធរបស់វានៅខាងក្រៅដាច់ចេញពីរន្ធបញ្ចេញខ្យល់ក្ដៅ។អ៊ីយ៉ុងរក្សាសំណើមបានកាន់តែច្រើន ហើយបញ្ចេញសំណើមទៅសក់របស់អ្នក។អ៊ីយ៉ុងងាយបាត់បង់ដោយសារកម្ដៅ។ តាមរយៈការបញ្ជូនអ៊ីយ៉ុងតាមខ្យល់ត្រជាក់ អ៊ីយ៉ុងទាំងនោះរក្សាសំណើមដែលត្រូវបានបញ្ជូនទៅសក់របស់អ្នក។
រូបរាងដែលរចនាឡើងដើម្បីផ្ដល់ភាពងាយស្រួលប្រើ មានតុល្យភាពល្អជាមួយនឹងទម្ងន់ ដើម្បីអាចកាន់ប្រើណែនដៃដោយមានលំនឹងល្អ។
ការរចនាដែលអាចបត់បាន និងមានទំហំតូចងាយទុកដាក់ នៅពេលមិនប្រើប្រាស់។
ផ្លាស់ប្ដូររវាងកម្ដៅ និងភាពត្រជាក់ដោយការចុចប៊ូតុងតែម្ដងប៉ុណ្ណោះ។ អ្នកមិនចាំបាច់ចុចវារហូតនោះទេ។ វាធ្វើឱ្យសក់របស់អ្នកត្រជាក់ភ្លាមៗ និងរក្សាសក់ឱ្យរមូរដដែល។
ក្បាលភ្ជាប់ផ្លុំរំសាយសក់បញ្ជូនខ្យល់ទៅដល់គល់សក់។ វាស័ក្ដិសមបំផុតសម្រាប់ ម៉ូតសក់ ការសម្ងួតសក់មូលរួញ ផ្លុំសក់ រួញបែបធម្មជាតិ ឬសម្រាប់ការលើកភ្លឺសក់ ខាងមុខ។