EH-NE27-K615
ទំហំតូច សម្ងួតសក់យ៉ាងរហ័សជាមួយ
នឹងមុខងារថែទាំសក់ពីការឡើង
កម្ដៅហួសកម្រិត
ម៉ាស៊ីនផ្លុំសក់កម្លាំង 1800W ផ្ដល់នូវការសម្ងួតរហ័សដែលមានថាមពលខ្យល់ដូចគ្នាទៅនឹងម៉ាស៊ីនផ្លុំសក់កម្លាំង 2000W* ដែរ។ មានសារធាតុអ៊ីយ៉ុង បញ្ចេញនូវភាគល្អិតអ៊ីយ៉ុងដែលគ្របដណ្តប់លើសក់ ធ្វើឱ្យសក់ភ្លឺរលោងចែងចាំង បំពាក់នូវមុខងារថែរក្សាស្បែកក្បាល និងសក់ខូចដោយសារការឡើងកម្ដៅហួសកម្រិតផងដែរ។
*ប្រៀបធៀបជាមួយ Panasonic EH-NE71 កម្លាំង 2000W
*សម្ងួតបរិមាណទឹកដូចគ្នានឹងម៉ាស៊ីនផ្លុំសក់ Panasonic កម្លាំង 2000W នៅក្នុងការធ្វើតេស្តប្រៀបធៀបប្រតិបត្តិការសម្ងួតស្ដង់ដារ IEC
*សម្ងួតបរិមាណទឹកដូចគ្នានឹងម៉ាស៊ីនផ្លុំសក់ Panasonic កម្លាំង 2000W នៅក្នុងការធ្វើតេស្តប្រៀបធៀបប្រតិបត្តិការសម្ងួតស្ដង់ដារ IEC



លក្ខណៈពិសេស
សម្ងួតសក់បានរហ័សដោយប្រើថាមពលសម្ងួតកម្លាំង 2000W*

ទោះបីជាវាមានទំហំតូចក៏ដោយ វាមានការរួមបញ្ចូលគ្នានៃចរន្តខ្យល់គ្រប់គ្រាន់ និងបែងចែកកម្ដៅប្រកបដោយប្រសិទ្ធភាពក្នុងតុល្យភាពត្រឹមត្រូវ ដែលអនុញ្ញាតឱ្យម៉ាស៊ីនផ្លុំសក់កម្លាំង 1800W នេះមានប្រសិទ្ធភាពដូចម៉ាស៊ីនផ្លុំសក់កម្លាំង 2000W ដែរ។
រួមបញ្ចូលចរន្តខ្យល់ស្មើល្អ និងបែកចែកកម្ដៅ

ម៉ាស៊ីនកម្ដៅបានកែលម្អនឹងផ្ដល់កម្ដៅដែលមានសីតុណ្ហភាពខ្ពស់ទៅកាន់ផ្នែកជាច្រើន ដែលធ្វើឱ្យសក់ស្ងួតបានយ៉ាងរហ័ស និងរាបស្មើ។
សម្ងួតសក់កាន់តែរហ័ស មានការថែទាំដល់សក់ និងស្បែកក្បាលរបស់អ្នក
សារធាតុអ៊ីយ៉ុងផ្តល់ការថែទាំបំប៉នសក់បន្ថែម
ម៉ាស៊ីនផ្លុំសក់ដែលមានសារធាតុអ៊ីយ៉ុងគឺជាម៉ាស៊ីនផ្លុំសក់ដែលមិនត្រឹមតែសម្ងួតសក់របស់អ្នកនោះទេ ជាមួយនឹងសារធាតុអ៊ីយ៉ុងដែលគ្របដណ្តប់លើសក់របស់អ្នក ជួយធ្វើអោយសក់មានភាពរលោងចែងចាំង និងកាត់បន្ថយការឆេះសក់ ។ទុយោបញ្ចេញអ៊ីយ៉ុងដែលបំពាក់នៅលើក្បាលជំពួយការពារអ៊ីយ៉ុងពីកម្ដៅរបស់ម៉ាស៊ីនផ្លុំសក់។ ទាំងនេះជាមូលហេតុដែលអ៊ីយ៉ុងបានបញ្ចេញទៅដល់សក់របស់អ្នកបានយ៉ាងល្អ។

ថែរក្សាស្បែកក្បាល និងសក់ខូចដោយសារការឡើងកម្ដៅហួសកម្រិត
មុខងារថែទាំស្បែកក្បាលសម្រាប់សម្ងួតសក់អោយស្ងួតល្មម– ប្រហែល 50°C*
ចង់ថែរក្សាស្បែកក្បាលដោយខ្លួនឯងមែនទេ? ប្រើមុខងារថែទាំស្បែកក្បាលដែលមានសីតុណ្ហភាពល្មម ផ្តល់សំណើម នឹងមានប្រសិទ្ធភាព។
*នៅសីតុណ្ហភាពសក់/នៅពេលសីតុណ្ហភាពជុំវិញមានកម្រិត 25˚C

មុខងារការពារកម្ដៅពីការឡើងកម្ដៅហួសកម្រិត – ប្រហែល 60°C*
តាមរយៈមុខងារការពារកម្ដៅ សក់នឹងស្ងួតនៅសីតុណ្ហភាពល្អបំផុត ដែលការពារសក់ពីការឡើងកម្ដៅហួសកម្រិត។
*នៅសីតុណ្ហភាពសក់/នៅពេលសីតុណ្ហភាពជុំវិញមានកម្រិត 25˚C

ការរចនាដែលផ្តល់ភាពងាយស្រួលបន្ថែមទៀត
រក្សាសក់របស់អ្នកអោយនៅតែមានភាពរៀបរយដោយប្រើខ្យល់ត្រជាក់
ប៊ូតុងបញ្ចេញខ្យល់ត្រជាក់បង្កើតចរន្តខ្យល់ត្រជាក់ដោយគ្រាន់តែរុញលើប៊ូតុងតែម្ដងប៉ុណ្ណោះ។ ប្រើនៅខ្យល់ត្រជាក់ ដើម្បីរក្សាសក់អោយនៅសភាពរៀបរយតាមដែលអ្នកចង់បានជាមួយនឹងកម្លាំងខ្យល់ត្រជាក់ខ្លាំង។

ដងកាន់ដែលអាចបត់បាន
នៅពេលបត់ដងកាន់ ម៉ាស៊ីនផ្លុំសក់ប្រែជាតូចល្មមងាយស្រួលរក្សាទុក នៅពេលមិនប្រើប្រាស់។ ស័ក្តិសមបំផុតសម្រាប់ការធ្វើដំណើរផងដែរ។

ងាយស្រួលកាន់ និងមានទម្ងន់ស្រាល
ការរចនាងាយស្រួលប្រើ ម៉ាស៊ីនផ្លុំសក់មានទម្ងន់ស្មើគ្នាល្អ មានលំនឹង នឹងផ្តល់នូវបទពិសោធន៍សម្ងួតសក់ដែលមានផាសុខភាព។

ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 238mm
- ទទឹង
- 165mm
- ជម្រៅ
- 85mm
- ទម្ងន់
- 345g
* មិនមានក្បាលចំពួយនិងខ្សែភ្លើង (ទម្ងន់)
ដំណើរការសម្ងួតសក់របស់អ្នកកាន់តែប្រសើរ
ចរន្តខ្យល់ខ្លាំង
អ៊ីយ៉ុង
ការពារកម្ដៅ
មុខងារស្បែកក្បាល
បាញ់ខ្យល់ត្រជាក់
អាចបត់បាន
មានរូបរាងតូចសម្ងួតសក់ឆាប់ស្ងួត
សក់កាន់តែភ្លឺរលោងជាមួយបច្ចេកវិទ្យាអ៊ីយ៉ុង
ថែរក្សាស្បែកក្បាល និងសក់ខូចដោយសារការឡើងកម្ដៅហួសកម្រិត
រុញតែម្ដងនៅលើប៊ូតុងបញ្ចេញខ្យល់ត្រជាក់
សាមញ្ញ និងមានរូបរាងទាន់សម័យ