ស៊េរីថែទាំសក់ដែលប្រើ nanoe™
ម៉ាស៊ីនផ្លុំសក់ដែលមានសារធាតុរ៉ែទ្វេដងម៉ូដែល​ EH-NA98RP/K

EH-NA98RP/K

ការថែទាំទាំងសក់ ស្បែកក្បាល និងស្បែករួមគ្នា

nanoe™ សម្បូរដោយសំណើមដែលផ្ដល់សំណើមដល់សក់ និងស្បែកក្បាល រីឯអ៊ីយ៉ុងសារធាតុរ៉ែទ្វេដង និង nanoe™ នឹងការពារកុំឱ្យខូចសក់ដោយសារការសិតដោយក្រាស និងការពារពីកាំរស្មី UV។ ម៉ាស៊ីននេះមានមុខងារពិសេសៗចំនួនបួនសម្រាប់សក់ ស្បែកក្បាល និងស្បែក។
  • Panasonic ដើម្បីសម្រស់
  • nanoe
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

កាត់បន្ថយបញ្ហាខូចសក់បន្តិចម្ដងៗ

ម៉ាស៊ីនផ្លុំសក់ដ៏ទំនើបរបស់ Panasonic ត្រូវបានរចនាឡើងដោយមានបច្ចេកវិទ្យា nanoe™ និងសារធាតុរ៉ែទ្វេដងរួមបញ្ចូលគ្នា ដើម្បីកាត់បន្ថយបញ្ហាខូចសក់បន្តិចម្ដងៗ។ ប្រើម៉ាស៊ីននេះដើម្បីធ្វើឱ្យសក់មានសំណើម កាត់បន្ថយសក់រួញ និងការពារភាពភ្លឺរលោងនៃសក់របស់អ្នកដោយបន្តឹងស្បែកគល់សក់ ដែលធ្វើឱ្យសក់កាន់តែមានសុខភាពល្អ និងការពារកុំឱ្យខូចសក់ដោយសារកាំរស្មី UV។
កាត់បន្ថយបញ្ហាខូចសក់បន្តិចម្ដងៗ

កាត់បន្ថយបញ្ហាសក់បែកចុង

ដើម្បីទប់ទល់នឹងបញ្ហាខូចសក់ nanoe™ ដែលសម្បូរដោយសំណើមនឹងជ្រាបចូលក្នុងសក់ រីឯសារធាតុរ៉ែទ្វេដងបង្កើនភាពស្អិតជាប់នៅស្បែកគល់សក់ - ការពារចុងសក់កុំឱ្យងាយនឹងបែកចុង។
លទ្ធផលគឺអាចកាត់បន្ថយបញ្ហាសក់បែកចុងពី 32% ទៅ 6% បន្តិចម្ដងៗ ដើម្បីឱ្យសក់មានសុខភាពល្អដូចក្ដីប្រាថ្នារបស់អ្នក។
*លទ្ធផលធ្វើតេស្តដោយ SGS
កាត់បន្ថយបញ្ហាសក់បែកចុង

បច្ចេកវិទ្យា nanoe™ និងសារធាតុរ៉ែទ្វេដង

ម៉ាស៊ីនផ្លុំសក់ដែលប្រើ nanoe™ របស់យើងផ្ទុកសំណើមច្រើនជាងអ៊ីយ៉ុងធម្មតាប្រហែល 1,000x ដង*។ វាជ្រាបចូលជ្រៅទៅក្នុងសក់របស់អ្នកដើម្បីឱ្យភ្លឺរលោង រីឯសារធាតុរ៉ែទ្វេដងជួយបង្កើនភាពស្អិតជាប់នៅស្បែកគល់សក់ ដើម្បីការពារកុំឱ្យមានបញ្ហាខូចសក់ដែលអាចមើលឃើញ។
*ប្រៀបធៀបនឹងអ៊ីយ៉ុងអវិជ្ជមានទូទៅ

ថែទាំសក់ ស្បែកក្បាល និងស្បែកបាន 360°

មុខងារគ្រប់គ្រងសីតុណ្ហភាពឆ្លាតវៃ

ផ្លុំសក់របស់អ្នកនៅថ្ងៃក្ដៅ? សេនស៊័រដែលមានក្នុងម៉ាស៊ីនផ្លុំសក់ម៉ូដែល EH-NA98 កែសម្រួលសីតុណ្ហភាពនៃចរន្តខ្យល់ទៅតាមសីតុណ្ហភាពក្នុងបន្ទប់ដោយស្វ័យប្រវត្តិ ដែលផ្ដល់ផាសុកភាពក្នុងពេលសម្ងួតដល់អ្នក និងសក់របស់អ្នក។
មុខងារគ្រប់គ្រងសីតុណ្ហភាពឆ្លាតវៃ

មុខងារបាញ់ខ្យល់ក្ដៅ និងត្រជាក់ឆ្លាស់គ្នា

ដើម្បីធ្វើឱ្យសក់ភ្លឺស្អាត ម៉ាស៊ីនផ្លុំសក់ម៉ូដែល EH-NA98 មានលក្ខណសម្បត្តិពេញលេញដោយផ្ដល់មុខងារបាញ់ខ្យល់ក្ដៅ និងត្រជាក់ឆ្លាស់គ្នា។ មុខងារនេះមិនត្រឹមតែធ្វើឱ្យសក់មានសំណើម និងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងល្អឥតខ្ចោះសម្រាប់ធ្វើម៉ូដសក់ដោយការពារកុំឱ្យសក់រួញ​និងងាយស្រួលក្នុងការគ្រប់គ្រងទៀតផង។
មុខងារបាញ់ខ្យល់ក្ដៅ និងត្រជាក់ឆ្លាស់គ្នា

មុខងារការពារស្បែកក្បាលដើម្បីឱ្យគល់សក់មានសុខភាពល្អ

ដើម្បីបន្ថែមសំណើម និងជំរុញឱ្យគល់រឹងមាំ អ្នកនឹងឃើញមុខងារការពារស្បែកក្បាលដែលដំណើរការថ្នមៗ ប៉ុន្តែមានប្រសិទ្ធភាព 50°C។
មុខងារការពារស្បែកក្បាលដើម្បីឱ្យគល់សក់មានសុខភាពល្អ

ផ្ដល់សំណើមដល់មុខដោយប្រើមុខងារការពារស្បែក

ដោយមានមុខងារការពារស្បែកដែលជំរុញឱ្យភាគល្អិតតូចៗនៃទឹកទំហំប៉ុនណាណូផ្ដល់សំណើមដល់មុខរបស់អ្នក ម៉ាស៊ីនផ្លុំសក់ស៊េរី EH-NA98 ផ្ដល់អត្ថប្រយោជន៍ច្រើនលើសលុបជាងម៉ាស៊ីនផ្លុំសក់ធម្មតា។ ប្រើម៉ាស៊ីននេះមួយនាទី បន្ទាប់ពីរៀបចំសក់របស់អ្នករួច។
ផ្ដល់សំណើមដល់មុខដោយប្រើមុខងារការពារស្បែក

ក្បាលបាញ់ពីរសម្រាប់ធ្វើម៉ូតសក់ដូចនៅហាង

មានក្បាលបាញ់សម្ងួតរហ័សសម្រាប់សម្ងួតសក់បានលឿន

ប្រញាប់មែនទេ? ការរួមបញ្ចូលគ្នានៃចរន្តខ្យល់ខ្សោយ និងខ្លាំងនៅក្នុងម៉ាស៊ីនផ្លុំសក់នេះអាចឱ្យអ្នកសម្ងួសក់តបានរហ័ស និងស្មើសាច់ល្អដោយមិនធ្វើឱ្យខូចសក់។ កម្ដៅត្រូវបានបែងចែកស្មើសាច់ល្អលើសក់ដើម្បីធ្វើឱ្យសក់ស្រស់ស្អាត ទោះបីជាអ្នកមមាញឹកយ៉ាងណាក៏ដោយ។
មានក្បាលបាញ់សម្ងួតរហ័សសម្រាប់សម្ងួតសក់បានលឿន

ក្បាលតបាញ់ខ្យល់ដើម្បីលេងគ្រប់ស្តាយល៍

ក្បាលតបាញ់សម្រាប់ធ្វើម៉ូតសក់នឹងធ្វើឱ្យអ្នកមានទំនុកចិត្តក្នុងការលេងស្តាយល៍សក់របស់អ្នកបានតាមចិត្ត។ វាប្រមូលផ្ដុំចរន្តខ្យល់ ដើម្បីឱ្យអ្នកអាចធ្វើម៉ូតសក់តាមចំណង់ចំណូលចិត្ត ព្រមទាំងធ្វើឱ្យមានសំណើម និងភ្លឺរលោងក្នុងពេលប្រើទៀតផង។
ក្បាលតបាញ់ខ្យល់ដើម្បីលេងគ្រប់ស្តាយល៍

ការរចនាដ៏ឆ្លាតវៃ និងងាយស្រួលគ្រប់គ្រងក្នុងកម្រិតអតិបរមា

ការកំណត់ 3 កម្រិត

ម៉ាស៊ីនផ្លុំសក់ម៉ូដែល EH-NA98 អាចកំណត់បានបីកម្រិត ដើម្បីឱ្យអ្នកងាយស្រួលធ្វើម៉ូដសក់ដ៏ស័ក្ដិសមបំផុត មិនថាជាសក់រលក ឬត្រង់នោះទេ។
ការកំណត់ 3 កម្រិត

ទំហំតូច និងយកតាមខ្លួនបាន

ម៉ាស៊ីនផ្លុំសក់ស៊េរី EH-NA98 ដែលងាយស្រួលប្រើ និងងាយស្រួលកាន់មានដងបត់ ដែលធ្វើឱ្យងាយស្រួលទុកដាក់ក្នុងផ្ទះ ហើយស័ក្ដិសមបំផុតសម្រាប់ការធ្វើដំណើរ និងធ្វើជាកាដូពិសេស។
ទំហំតូច និងយកតាមខ្លួនបាន

Get Inspired

ព័ត៌មានផលិតផល

ទំហំ និងទម្ងន់

កម្ពស់
226mm
ទទឹង
90mm
ជម្រៅ
210mm
ទម្ងន់
502g

*គ្មានក្បាលបាញ់ (កម្ពស់ / ទទឹង / ជម្រៅ)
*គ្មានក្បាលបាញ់/ខ្សែភ្លើង (ទម្ងន់)

  • nanoe™nanoe™
  • អ៊ីយ៉ុងសារធាតុរ៉ែទ្វេដងអ៊ីយ៉ុងសារធាតុរ៉ែទ្វេដង
  • មុខងារកែតម្រូវកម្រិតសីតុណ្ហភាពក្តៅនិងត្រជាក់មុខងារកែតម្រូវកម្រិតសីតុណ្ហភាពក្តៅនិងត្រជាក់
  • មុខងារគ្រប់គ្រងសីតុណ្ហភាពឆ្លាតវៃមុខងារគ្រប់គ្រងសីតុណ្ហភាពឆ្លាតវៃ
  • មុខងារស្បែកក្បាលមុខងារស្បែកក្បាល
  • មុខងារស្បែកមុខងារស្បែក
  • ការកំណត់ចរន្តខ្យល់ 3 ប្រភេទការកំណត់ចរន្តខ្យល់ 3 ប្រភេទ
  • អាចបត់បានអាចបត់បាន
  • 1800W1800W
  • ខ្សែ 2.7mខ្សែ 2.7m
  • ក្បាលសម្រាប់ធ្វើម៉ូដក្បាលសម្រាប់ធ្វើម៉ូដ
  • មានក្បាលបាញ់សម្ងួតរហ័សមានក្បាលបាញ់សម្ងួតរហ័ស

ការថែទាំទាំងសក់ ស្បែកក្បាល និងស្បែករួមគ្នា

សក់មានសំណើម និងសុខភាពល្អ - nanoe™ និងសារធាតុរ៉ែទ្វេដង

សម្ងួតក្នុងសីតុណ្ហភាពដែលមានផាសុកភាព - ការគ្រប់គ្រងសីតុណ្ហភាពដ៏ឆ្លាតវៃ


ឧបករណ៍សម្រាប់តម្រូវការផ្សេងៗ - មានក្បាលបាញ់សម្ងួតរហ័ស និងក្បាលសម្រាប់ធ្វើម៉ូដ

nanoe™

  • មាន

រ៉ែអ៊ីយ៉ុង

  • មាន (សារធាតុរ៉ែទ្វេ)

ការកំណត់

  • ល្បឿន 3 កម្រិតមុខងារ 4យ៉ាង(មុខងារក្ដៅ/ត្រជាក់ឆ្លាស់គ្នា មុខងារគ្រប់គ្រងសីតុណ្ហភាពឆ្លាតវៃ មុខងារថែទាំស្បែកក្បាល មុខងារថែទាំស្បែក)

ចំនួនវ៉ាត់ (នៅ 240V)

  • 1801 វ៉ាត់

ក្បាលភ្ជាប់ផ្លុំសម្ងួតសក់រហ័ស

  • មាន (ភ្ជាប់មកជាមួយស្រាប់)

អាចបត់បាន

  • មាន

វ៉ុល

  • 220-240 V

ទំហំតួម៉ាស៊ីន (ទទឹង x កម្ពស់ x ជម្រៅ)

  • 90 x 226 x 210 mm (*1)

ទម្ងន់

  • 502 g (*2)

កំណត់ចំណាំ

  • (*1) មិនមានក្បាលចំពួយ(*2) មិនមានក្បាលចំពួយនិងខ្សែភ្លើង

ជំនួយបន្ថែម

ម៉ាស៊ីនផ្លុំសក់បច្ចេកវិទ្យា nanoe™ និងសារធាតុរ៉ែអ៊ីយ៉ុងទ្វេ EH-NA98RP/K