ឆ្នាំងដាំបាយអគ្គិសនី​ SR-DM184KSW ចំណុះ 1.8L

SR-DM184KSW

ងាយស្រួលចម្អិនអាហារផ្ដល់សុខភាពល្អដែលមានពហុមុខងារ

ឆ្នាំងដាំបាយស៊េរី SR-DM184 មានចំណុះធំ 1.8 L និងមានបញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខសម្រាប់ចម្អិនអាហារដែលផ្ដល់សុខភាពល្អ រួមទាំងការចម្អិនដោយមិនប្រើប្រេង និងការចម្អិនដោយមិនប្រើទឹក។ គម្របខាងក្នុងដែលស្រោបដោយ Binchotan ធានាថាបាយឆ្អិនល្អ។ ការរចនាសាមញ្ញ ស្ងប់ស្ងាត់ និងស្អាតអាចដាក់បានគ្រប់កន្លែង។
*រូបភាពទាំងអស់គឺសម្រាប់គោលបំណងពន្យល់តែប៉ុណ្ណោះ។
  • healthy EVERYDAY Panasonic Cooking
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

រៀបចំអាហារដែលផ្ដល់សុខភាពល្អសម្រាប់មនុស្សជាទីស្រឡាញ់យ៉ាងងាយស្រួល

រៀបចំអាហារដែលផ្ដល់សុខភាពល្អសម្រាប់មនុស្សជាទីស្រឡាញ់យ៉ាងងាយស្រួល
ចំណាយពេលតិច និងងាយស្រួលជាងមុនក្នុងការរៀបចំអាហារ និងមានពេលច្រើនជាងមុន ដើម្បីរីករាយជាមួយអាហារដែលមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពល្អជាមួយមនុស្សជាទីស្រឡាញ់។

បាយ និងអាហារដែលផ្ដល់សុខភាពល្អ និងឆ្ងាញ់ - ក្រុមហ៊ុន Panasonic

មិនមែនគ្រាន់តែដាំបាយប៉ុណ្ណោះទេ ប៉ុន្តែអាចចម្អិនអាហារដែលមានសុខភាពល្អ និងឆ្ងាញ់បានទៀត។ចម្អិនអាហារដោយមិនត្រូវការប្រេង​ ឬកាត់បន្ថយការប្រើប្រាស់ប្រេងឆា។ការចម្អិនដោយមិនត្រូវការទឹកអាចជួយរក្សាសារធាតុចិញ្ចឹមដោយកាត់បន្ថយការបាត់បង់វីតាមីន និងសារធាតុរ៉ែ ដែលធ្វើឱ្យសាច់ និងបន្លែទន់ឆ្ងាញ់។
បាយ និងអាហារដែលផ្ដល់សុខភាពល្អ និងឆ្ងាញ់ - ក្រុមហ៊ុន Panasonic

ម៉ឺនុយចម្អិនអាហារស្វ័យប្រវត្តិ 16 មុខ

តាមរយៈជម្រើសច្រើនមុខនៅក្នុងបញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខ ធ្វើអោយការចម្អិនអាហារដែលផ្ដល់សុខភាពល្អកាន់តែងាយស្រួលគឺគ្រាន់តែចុចមួយប៉ក់ប៉ុណ្ណោះ។
ម៉ឺនុយចម្អិនអាហារស្វ័យប្រវត្តិ 16 មុខ

ឆ្នាំងស្រោបដោយធ្យូងថ្ម Binchotan ផ្តល់កម្ដៅយ៉ាងមានប្រសិទ្ធភាព

កម្រាស់ 4 mm* និងឥទ្ធិពលអ៊ីនហ្វ្រារ៉េដខ្លាំងនៃស្រទាប់ធ្យូងថ្ម Binchotan ផ្តល់កម្ដៅដល់ស្នូលនៃគ្រាប់បាយនីមួយៗ ដើម្បីចម្អិនបាយដែលមានក្លិនឈ្ងុយឆ្ងាញ់។
*ការវាស់ក្រិតដោយផ្អែកលើគែមនៃឆ្នាំងខាងក្នុង។
ឆ្នាំងស្រោបដោយធ្យូងថ្ម Binchotan ផ្តល់កម្ដៅយ៉ាងមានប្រសិទ្ធភាព

ចម្អិនបាយ ឬអាហារយ៉ាងងាយស្រួល

ប្តូររវាងមុខងារដាំបាយ និងមុខងារចម្អិនអាហារបានយ៉ាងងាយស្រួល។ ផ្ទាំងបញ្ជាការចុចនៅផ្ទៃខាងលើដែលមានរូបតំណាងងាយស្រួលប្រើអនុញ្ញាតឱ្យដំណើរការងាយស្រួល និងសាមញ្ញ។
ចម្អិនបាយ ឬអាហារយ៉ាងងាយស្រួល

ងាយស្រួលប្រើ និងដំណើរការតាមមុខងារ

កំណត់ម៉ោងចម្អិនអាហារជាមុនតាមចំណូលចិត្ត

កម្មវិធីកំណត់ម៉ោងដែលអាចកំណត់ម៉ោងជាមុន ដូច្នេះអ្នកអាចរៀបចំផែនការធ្វើម្ហូបទុកមុន ដើម្បីមានពេលរីករាយជាមួយអាហារដែលចម្អិនថ្មីៗតាមតម្រូវការ។ ម៉ោងកំណត់ជាមុន និងការកំណត់ម៉ោងដែលបានប្រើចុងក្រោយ* អាចរក្សាទុកក្នុងអង្គចងចាំ ដែលបន្ថែមភាពងាយស្រួលសម្រាប់ការប្រើប្រាស់ជាប្រចាំនៅថ្ងៃសម្រាប់អ្នកធ្វើការដ៏មមាញឹក។
* សូមមើលសៀវភៅណែនាំអំពីប្រតិបត្តិការ។
កំណត់ម៉ោងចម្អិនអាហារជាមុនតាមចំណូលចិត្ត

គម្របខាងក្នុង SUS ដែលអាចដោះចេញបានងាយស្រួលសម្អាត

ដោះចេញ និងងាយស្រួលលាងសម្អាត ឬលាងគម្របខាងក្នុងឱ្យស្អាតក្រោយពេលប្រើ។ ងាយស្រួលថែទាំអនាម័យប្រចាំថ្ងៃ!
គម្របខាងក្នុង SUS ដែលអាចដោះចេញបានងាយស្រួលសម្អាត

ការរចនាសន្សំសំចៃកន្លែង និងសាមញ្ញ

ការរចនាសាមញ្ញ និងរលោង

សាកសមបំផុតសម្រាប់ដាក់ក្នុងផ្ទះបាយ ឬកន្លែងណាមួយដែលងាយស្រួលសម្រាប់អ្នក។ឆ្នាំងដាំបាយនេះបានសម្រិតសម្រាំងជាពិសេស ដោយមិនត្រឹមតែធ្វើអោយមើលមកទំនើបប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធចម្អិនអាហារដ៏រីករាយផងដែរ។
ការរចនាសាមញ្ញ និងរលោង

ងាយស្រួលទុកដាក់

រាងតូចច្រឡឹងធ្វើឱ្យវាសាកសមសម្រាប់ការទុកដាក់នៅក្នុងទូជាប្រចាំ។
ងាយស្រួលទុកដាក់

សំណួរសួរញឹកញាប់

បាទ/ចាស ឆ្នាំងដាំបាយD-seriesមានជម្រើសម៉ឺនុយជាច្រើន រួមមានបាយសធម្មតា កាចម្អិនរហ័ស បាយសម្រូប គ្រាប់ធញ្ញជាតិ បាយដំណើប និងបបរជាដើម។

មុខងារចម្អិនអាហារដោយមិនប្រើទឹកអនុញ្ញាតឱ្យអ្នកចម្អិនម្ហូបដោយមិនចាំបាច់ដាក់ទឹកបន្ថែម ដែលនៅតែអាចរក្សារសជាតិធម្មជាតិ និងសារធាតុចិញ្ចឹមនៃគ្រឿងផ្សំ។

សម្ភារៈ SUS (ដែកអ៊ីណុក) ប្រើប្រាស់បានយូរ ធន់នឹងច្រែះ និងងាយស្រួលសម្អាត ធានាបាននូវដំណើរការដែលប្រើប្រាស់បានយូរ។

បាទ/ចាស ឆ្នាំងបាយមានជម្រើសម៉ឺនុយ 'ស៊ុប' ដែលអនុញ្ញាតឱ្យអ្នករៀបចំស៊ុប និងសម្លយ៉ាងងាយស្រួល។

មានកម្រិតសម្គាល់ទឹកដែលបានក្រិតសម្រាប់ប្រភេទបាយ / ការចម្អិនអាហារផ្សេងៗ ដែលអាចសម្គាល់បានយ៉ាងងាយស្រួលនៅខាងក្នុងឆ្នាំង ដើម្បីងាយស្រួលក្នុងការរៀបចំចម្អិនអាហារ។

មានប្រព័ន្ធកម្តៅចំនួន 3 នៅក្នុងឆ្នាំងបាយនេះ។ ប្រព័ន្ធកម្តៅបាតខាងក្រោមបង្កើតកម្ដៅទាំងមូលសម្រាប់ចម្អិនអាហារ ចំណែកឯប្រព័ន្ធកម្តៅចំហៀងបន្ថែមកម្ដៅចំហៀងដើម្បីឱ្យឡើងកម្តៅយ៉ាងលឿនដើម្បីឈានដល់កម្ដៅល្អបំផុត។ ប្រព័ន្ធកម្ដៅគម្របជួយកាត់បន្ថយការកកិត និងរក្សាកម្ដៅបន្ទាប់ពីចម្អិនអាហារ។

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ឆ្នាំងដាំបាយអគ្គិសនី​ SR-DM184KSW ចំណុះ 1.8L

ទំហំ និងទម្ងន់

កម្ពស់
248mm
ទទឹង
273mm
ជម្រៅ
304mm
ទម្ងន់
3.6kg
  • ចំណុះផ្ទុកធំចំណុះផ្ទុកធំ
  • អាហារឆ្ងាញ់អាហារឆ្ងាញ់
  • បញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខបញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខ
  • ឆ្នាំងស្រោបដោយធ្យូងថ្ម Binchotanឆ្នាំងស្រោបដោយធ្យូងថ្ម Binchotan
  • ម៉ោងកំណត់ និងអង្គចងចាំម៉ោងកំណត់ និងអង្គចងចាំ
  • គម្របដែលអាចដោះចេញបានងាយស្រួលសម្អាតគម្របដែលអាចដោះចេញបានងាយស្រួលសម្អាត

ចំណុះទំហំសម្រាប់គ្រួសារ៖ 1.8L

ចម្អិនអាហារដែលផ្ដល់សុខភាពល្អជាមួយម៉ឺនុយចម្អិនអាហារស្វ័យប្រវត្តិចំនួន 16 មុខ ដោយគ្រាន់តែចុចមួយប៉ក់ប៉ុណ្ណោះ

ការផ្តល់កម្ដៅប្រកបដោយប្រសិទ្ធភាពជាមួយនឹងឆ្នាំងស្រោបដោយ Binchotan

ការរៀបចំផែនការអាហារងាយស្រួលជាមួយនឹងកម្មវិធីកំណត់ម៉ោងដែលអាចពន្យាពេលបានរហូតដល់ 24ម៉ោង និងអង្គចងចាំ

ងាយស្រួលប្រើ ងាយស្រួលសម្អាត គម្របខាងក្នុងធ្វើពីដែកអ៊ីណុកដែលអាចដោះចេញបាន

ការរចនារលោង ងាយស្រួលទុកដាក់

ចំណុះផ្ទុក

  • 1.8 L

ម៉ាស៊ីនកម្ដៅ

  • ប្រព័ន្ធកម្តៅបាត ប្រព័ន្ធកម្តៅចំហៀង ប្រព័ន្ធកម្ដៅគម្រប

ការគ្រប់គ្រងកម្ដៅ

  • បច្ចេកវិទ្យា Fuzzy Logic (អគ្គិសនីធម្មតា)

កម្រិតវ៉ាត់ដែលបានវាយតម្លៃ

  • 810W

ឆ្នាំងខាងក្នុង

  • 4.0 mm
    ឆ្នាំងខាងក្នុងដែលមិនស្អិតស្រោបដោយ Binchotan

ផ្ទាំងអេក្រង់

  • ផ្ទាំងបញ្ជាការចុច ដងកាន់គម្របចំហាយ អេក្រង់ LED

មុខងារ

  • គម្របខាងក្នុងដែលអាចដោះចេញបាន ម៉ោងកំណត់ដែលអាចពន្យារពេល និងអង្គចងចាំ មុខងារចម្អិន៖ ការចម្អិនអាហារមិនប្រើទឹក និងប្រើប្រេងតិច

ពណ៌តួ

  • ខ្មៅ

គ្រឿងបន្ថែម

  • កែវវាស់ចំណុះ វែកដួសបាយ កញ្ច្រែងសម្រាប់ចំហុយ

វិមាត្រ (H x W x D)

  • 248 x 273 x 304 mm

ទម្ងន់

  • 3.6 kg

ជំនួយបន្ថែម

ឆ្នាំងដាំបាយអគ្គិសនី​ SR-DM184KSW ចំណុះ 1.8L