ម៉ាស៊ីនក្រឡុកមានកម្លាំង 700 W ម៉ូដែល MX-MG53C1CSG រួមជាមួយកែវកិន និងម៉ាស៊ីនសម្រាប់ធ្វើទឹកផ្លែឈើ ទឹកក្រឡុក និងអាហារផ្សេងៗ

MX-MG53C1CSG

ងាយស្រួលធ្វើអាហារដែលមានសុខភាពល្អប្រកបដោយជីវជាតិ

ម៉ាស៊ីនក្រឡុកម៉ូដែល MX-MG53C1 ផ្ដល់នូវភេសជ្ជៈ បង្អែម និងអាហារធ្វើនៅផ្ទះដែលមានជីវជាតិសម្រាប់ក្មេងៗ។ ជាមួយកាំបិតកិនរឹងមាំ និងកម្លាំងរង្វិលខ្លាំងរបស់ម៉ាស៊ីននេះ អ្នកអាចធ្វើបង្អែមផ្លែឈើត្រជាក់ ទឹកក្រឡុកផ្លែឈើនិងបន្លែដ៏មានជីវជាតិ និងអាហារធ្វើពីសាច់និងត្រីជាច្រើនប្រភេទបានយ៉ាងងាយស្រួល។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

សុខភាពល្អកើតចេញពីការទទួលទានអាហារមានជីវជាតិ

Healthy Everyday តំណាងឱ្យរបៀបរស់នៅដោយយកចិត្តទុកដាក់លើការទទួលទានអាហារស្រស់ និងមានជីវជាតិ។
ទស្សននេះបានមកពីទស្សនវិជ្ជានៃការទទួលអាហារដែលមានតុល្យភាពពោរពេញដោយជីវជាតិរៀងរាល់ថ្ងៃ ដែលចម្អិនថ្មីៗដោយប្រើគ្រឿងផ្សំមានអនាម័យ និងស្រស់ៗ។ ការរៀបចំអាហារល្អៗសម្រាប់ទទួលទានជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិកាន់តែមានភាពងាយស្រួលជាងពេលណាៗទាំងអស់។
ការមានសុខភាពល្អរៀងរាល់ថ្ងៃ រួមបញ្ចូលការបំផុសគំនិតជាមួយបច្ចេកវិទ្យា ដើម្បីបំពេញបំណងប្រាថ្នាថ្មី ក្នុងការទទួលបានអាហារដែលមានជីវជាតិ។
សុខភាពល្អកើតចេញពីការទទួលទានអាហារមានជីវជាតិ

កិនទឹកកកបានម៉ដ្ឋល្អសម្រាប់ការធ្វើបង្អែមដែលប្រើទឹកកកនៅផ្ទះ

កិនទឹកកកបានយ៉ាងងាយស្រួល

កិនដុំទឹកកកបានរហូតដល់​250 g មួយលើកៗ!
*សម្រាប់ដុំទឹកកកទំហំប្រហែល 8-10 g ដែលបានមកពីទូរទឹកកកក្នុងផ្ទះ។
កិនទឹកកកបានយ៉ាងងាយស្រួល

ស្លាបកិនដ៏មានអានុភាពបំផុតកិនគ្រឿងផ្សំបានយ៉ាងមានប្រសិទ្ធភាព

1. កម្ពស់៖ កាន់តែងាយស្រួលប៉ះនឹងអាហារ។
2. កម្រាស់៖ កិនអាហារបានយ៉ាងងាយស្រួល និងធន់ខ្លាំង។
3. មុតស្រួច៖ មុតខ្លាំង និងកាត់អាហារបានម៉ដ្ឋល្អ
4. ស្លាបធ្មេញរណារ៖ ចាប់យក និងកាត់អាហារទៅជាល្អិតៗ ដើម្បីធ្វើឱ្យអាហារម៉ដ្ឋ។
ស្លាបកិនដ៏មានអានុភាពបំផុតកិនគ្រឿងផ្សំបានយ៉ាងមានប្រសិទ្ធភាព

កិនបន្លែនិងផ្លែឈើបានម៉ដ្ឋល្អ

រីករាយជាមួយទឹកក្រឡុកបន្លែ និងផ្លែឈើដ៏ឆ្ងាញ់ពិសាប្រកបដោយជីវជាតិ! ការរួមបញ្ចូលដងចំនួនបួននៅផ្ទៃខាងក្នុងកែវ និងកាំបិតកិនមានរាងសមស្របបំផុត អាចជួយកិនអាហាររឹង និងតូចៗបានសព្វល្អ ប្រកបដោយអានុភាព។
កិនបន្លែនិងផ្លែឈើបានម៉ដ្ឋល្អ

កម្លាំងរង្វិលខ្លាំងដោយបច្ចេកវិទ្យា V&M

ស្លាបកិនពិសេស និងម៉ូទ័រកម្លាំង 700 W កិនបញ្ចេញគ្រឿងផ្សំ

ម៉ាស៊ីនក្រឡុក Panasonic ក៏អាចកិនអាហារក្នុងបរិមាណតិចប្រកបដោយអនាម័យផងដែរ ដោយសារអាហារនោះមានចលនារង្វិល។
ស្លាបកិនពិសេស និងម៉ូទ័រកម្លាំង 700 W កិនបញ្ចេញគ្រឿងផ្សំ

រូបរាងដ៏សមស្របរបស់កែវជួយឱ្យរង្វិលមានថាមពលខ្លាំង

គ្រឿងផ្សំបាញ់បញ្ចេញទៅលើគែមកែវ រួចធ្លាក់ទៅក្នុងស្លាបកិនខាងក្រោម។
ជាមួយមានកែវរាងកោនពិសេស គ្រឿងផ្សំត្រូវបានបាញ់បញ្ចេញ និងសាចទៅលើគែមកែវ រួចធ្លាក់មកវិញនៅផ្នែកកណ្ដាល។
រូបរាងដ៏សមស្របរបស់កែវជួយឱ្យរង្វិលមានថាមពលខ្លាំង

ដងបួនចាប់យកគ្រឿងផ្សំ ដែលជួយឱ្យងាយស្រួលកាត់ជាងមុន

ចន្លោះរវាងដង និងស្លាបកិនត្រូវបានកែតម្រូវ និងរចនាប្រកបដោយតុល្យភាព ដើម្បីបង្ការកុំឱ្យស្លាបកិនរងការខូចខាតខ្លាំង នៅពេលកាត់គ្រឿងផ្សំឱ្យល្អិតៗ។
ដងបួនចាប់យកគ្រឿងផ្សំ ដែលជួយឱ្យងាយស្រួលកាត់ជាងមុន

រៀបចំអាហារបានរហ័ស និងងាយស្រួល ដើម្បីទទួលបានអាហារកាន់តែមានជីវជាតិ

ការតភ្ជាប់ម៉ាស៊ីនកាត់ចំណុះ 200g មានមុខងារចម្រុះ រួមមានការកិន ការលាយ និងការក្រឡុក បន្ថែមពីលើការកាត់គ្រឿងផ្សំឱ្យល្អិតៗ។ វាធ្វើឱ្យការកាត់បន្លែ និងការចិញ្ច្រាំសាច់ល្អិតៗមានភាពងាយស្រួលបំផុត ដើម្បីទទួលបានអាហារដែលម៉ដ្ឋសព្វល្អក្នុងពេលតែមួយភ្លែតប៉ុណ្ណោះ!
រៀបចំអាហារបានរហ័ស និងងាយស្រួល ដើម្បីទទួលបានអាហារកាន់តែមានជីវជាតិ

កិនរហ័ស និងប្រើបានចម្រុះ

ការតភ្ជាប់កែវកិនសម្រាប់ការកិនទាំងគ្រឿងផ្សំសើម និងស្ងួត។
កែវធន់នឹងការឆ្កូតធ្វើឱ្យកាន់តែមានអនាម័យ និងទប់ស្កាត់ការប្រឡាក់ពណ៌ និងជាប់ក្លិនមិនល្អ។
កិនរហ័ស និងប្រើបានចម្រុះ

មុខងារគ្រប់គ្រងល្បឿនជួយឱ្យអ្នកធ្វើអាហារដែលមានជីវជាតិជាច្រើនប្រភេទ។

កិនដោយប្រើល្បឿនដ៏មានប្រសិទ្ធភាពបំផុតស្របតាមប្រភេទអាហារ។ ល្បឿន 1 និង 2 ដំណើរការក្នុងល្បឿនថេរ ដើម្បីទទួលបានការកិនដ៏ម៉ដ្ឋល្អ។ ល្បឿនតាមការបញ្ជា 1 និង 2 ដំណើរការ ខណៈពេលដែលចុចប៊ូតុងសម្រាប់ការកិនតាមការចង់បាន។
មុខងារគ្រប់គ្រងល្បឿនជួយឱ្យអ្នកធ្វើអាហារដែលមានជីវជាតិជាច្រើនប្រភេទ។

ងាយស្រួលប្រើប្រាស់ មានសុវត្ថិភាព និងងាយស្រួលថែទាំ

1 មុខងារសម្អាតសម្រាប់ការសម្អាតរហ័ស និងងាយស្រួល

មុខងារសម្អាតសម្រាប់ការសម្អាតរហ័ស និងងាយស្រួល ជួយឱ្យអស់កង្វល់ក្នុងការបន្តប្រើប្រាស់ម៉ាស៊ីនក្រឡុកចុះឡើង។
មុខងារសម្អាតសម្រាប់ការសម្អាតរហ័ស និងងាយស្រួល

ព័ត៌មានផលិតផល

រូបភាពរបស់ ម៉ាស៊ីនក្រឡុកមានកម្លាំង 700 W ម៉ូដែល MX-MG53C1CSG រួមជាមួយកែវកិន និងម៉ាស៊ីនសម្រាប់ធ្វើទឹកផ្លែឈើ ទឹកក្រឡុក និងអាហារផ្សេងៗ

ទំហំ និងទម្ងន់

កម្ពស់
425mm
ទទឹង
186mm
ជម្រៅ
200mm
ទម្ងន់
3.3kg

កិនទឹកកកម៉ដ្ឋល្អ - ស្លាបកិនដ៏មានអានុភាពបំផុត

ទឹកក្រឡុកដ៏ឆ្ងាញ់ពិសា - កម្លាំងរង្វិលខ្លាំងដោយបច្ចេកវិទ្យា V&M

រៀបចំអាហារបានរហ័ស និងងាយស្រួល - ការតភ្ជាប់ម៉ាស៊ីនកាត់

កិនរហ័ស និងប្រើបានចម្រុះ - កិនសើម និងស្ងួត

ងាយស្រួលប្រើ និងថែទាំ

រូបរាងងាយស្រួលប្រើ និងមានសុវត្ថិភាព

ជំនួយបន្ថែម

ម៉ាស៊ីនក្រឡុកមានកម្លាំង 700 W ម៉ូដែល MX-MG53C1CSG រួមជាមួយកែវកិន និងម៉ាស៊ីនសម្រាប់ធ្វើទឹកផ្លែឈើ ទឹកក្រឡុក និងអាហារផ្សេងៗ