ការប្ដេជ្ញាចិត្តរបស់យើងចំពោះឆ្នាំងអ៊ុត

ការប្ដេជ្ញាចិត្តរបស់យើងចំពោះឆ្នាំងអ៊ុត

រឿងរ៉ាវនៃការវិវឌ្ឍន៍ “បាតអាចអ៊ុតបានច្រើនទិសដៅ”

ក្រុមការងារ Panasonic សម្រេចបាននូវក្ដីស្រមៃ និងការអវិវឌ្ឍន៌ឆ្នាំងអ៊ុតថ្មី

ក្រុមការងារ Panasonic សម្រេចបាននូវក្ដីស្រមៃ និងការអវិវឌ្ឍន៌ឆ្នាំងអ៊ុតថ្មី

អាជីវកម្មឆ្នាំងអ៊ុតរបស់ Panasonic បានចាប់ផ្ដើមនៅឆ្នាំ 1927 ដែលកើតចេញពីការស្រលាញ់ខ្លាំងចង់ដើម្បីទទួលបាន “ផលិតផលកាន់តែល្អ តម្លៃកាន់តែទាប” ពីស្ថាបនិកក្រុមហ៊ុនយើងគឺលោក Konosuke Matsushita ។ កាលពី 90 ឆ្នាំមុន ឆ្នាំងអ៊ុតនៅមានតម្លៃថ្លៃហួសប្រមាណសម្រាប់គ្រួសារសាមញ្ញៗ យើងបានទទួលជោគជ័យក្នុងការលក់ឆ្នាំងអ៊ុតគុណភាពល្អក្នុងតម្លៃសមរម្យ ដោយសារការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា និងការផលិតក្នុងចំនួនច្រើនធ្វើឱ្យមានការនិយមប្រើប្រាស់ឆ្នាំងអ៊ុតកាន់តែច្រើន។របៀបការបង្កើតបស់យើងគឺផ្អែកលើការស្រមើស្រមៃ និងការបង្កើតឱ្យចេញជារូបរាង។ នេះជារឿងរ៉ាវនៃការវិវឌ្ឍន៍“បាតអាចអ៊ុតបានច្រើនទិសដៅ” ដែលចេញពីការច្នៃប្រឌិតថ្មីរបស់យើង។ 

ការជម្នះបញ្ហាក្នុងប្រវត្តិសាស្ដ្ររបស់ឆ្នាំងអ៊ុត

ការជម្នះបញ្ហាក្នុងប្រវត្តិសាស្ដ្ររបស់ឆ្នាំងអ៊ុត

នៅឆ្នាំ 2010 ក្រុមការងារអភិវឌ្ឍឆ្នាំងអ៊ុតរបស់យើងបានជម្នះបញ្ហាដ៏ធំមួយ។ ក្នុងប្រវត្តិរាប់សិបឆ្នាំរបស់ឆ្នាំងអ៊ុត រូបរាងរបស់បាតវាស្ទើរតែគ្មានការផ្លាស់ប្ដូរបន្តិចសោះ ដូច្នេះអ្នកដឹកនាំគម្រោងនៅគ្រានោះ បានបង្គាប់ឱ្យសមាជិកបង្កើតរូបរាងដែលមានការច្នៃប្រឌិតថ្មី និងមិនធ្លាប់មានពីមុនមក ដើម្បីធ្វើឱ្យលទ្ធភាពប្រើប្រាស់កាន់តែប្រសើរឡើង។           

“បាតដែលអាចផ្លាស់ប្តូរទិសដៅបានច្រើន” ជាគំនិតដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព

“បាតអាចអ៊ុតបានច្រើនទិសដៅ” ជាគំនិតដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់

គំនិតរបស់ពួកគេគឺចង់ធ្វើឱ្យចុងទាំងសងខាងរបស់បាតឆ្នាំងអ៊ុតមានរាងស្រួច ដើម្បីអាចឱ្យធ្វើចលនាអ៊ុតបានទាំងមុខក្រោយ។ តាមពិតទៅ គំនិតនេះធ្លាប់មានពីមុនរួចមកហើយ ប៉ុន្តែអ្នកដឹកនាំមានភាពស្ទាក់ស្ទើរ ខ្លាចមិនមានតម្រូវការ។ ទោះយ៉ាងណាក៏ដោយ ក្រុមការងារបានធ្វើការសម្រេចចិត្ត និងទទួលស្គាល់ “ទោះបីជាបរាជ័យក៏គ្មានបញ្ហាដែរ”។

ការដោះស្រាយបញ្ហាបច្ចេកទេស

ការដោះស្រាយបញ្ហាបច្ចេកទេស

ដើម្បីបង្កើតឱ្យចេញជារូបរាងនេះបាន បញ្ហាប្រឈមគឺរចនាសម្ព័ន្ធនៃផ្នែកប្រភពថាមពលនៅចុងម្ខាងសម្រាប់ប្រភេទឥតខ្សែ។ ឆ្នាំងអ៊ុតឥតខ្សែចាំបាច់ត្រូវដាក់នៅលើឆ្នាំងសាក ដើម្បីបើកកម្ដៅឡើងវិញ ដូច្នេះផ្នែកដែលតភ្ជាប់ជាមួយឆ្នាំងសាកត្រូវតែភ្ជាប់ទៅចុងម្ខាង។ ទោះយ៉ាងណាក៏ដោយ ដើម្បីសម្រួចចុងទាំងសងខាងបាន គេពិបាកនឹងលៃកន្លែងឱ្យបានសមល្មមសម្រាប់សមាសធាតុនេះ។ ក្រុមការងារនេះបានពិនិត្យមើលទំហំ និងទ្រង់ទ្រាយរបស់សមាសធាតុនីមួយៗ ក៏ដូចជាលទ្ធភាពប្រើប្រាស់ចុងក្រោយម្ដងហើយម្ដងទៀតផងដែរ។ ពួកគេស្ទើរតែបោះបង់គំនិតនេះចោលទៅហើយ ប៉ុន្តែការកែសម្រួលត្រង់នេះបន្តិចត្រង់នោះបន្តិចជាច្រើនលើកច្រើនសាត្រូវបានធ្វើឡើង ដើម្បីសម្រេចឱ្យបានចុងស្រួចទាំងសងខាង និងការតភ្ជាប់ទៅឆ្នាំងសាកយ៉ាងរលូន។

ការអភិវឌ្ឍន៌នៅតែបន្ដជានិច្ច

ការអភិវឌ្ឍន៌នៅតែបន្ដជានិច្ច

“បាតអាចអ៊ុតបានច្រើនទិសដៅ” របស់យើងបាន បង្កើតលំហូរទីផ្សារឆ្នាំងអ៊ុតជាសកល ដែលទទួលបានជោគជ័យជាមួយភាពច្នៃប្រឌិតថ្មី។ យើងបានបន្តកែលម្អរូបរាង និងបានផលិតលក់ឆ្នាំងអ៊ុតស៊េរី WL41 នៅឆ្នាំ 2019 ។ ក្រុមការងារអភិវឌ្ឍឆ្នាំងអ៊ុត Panasonic បន្តច្នៃប្រឌិតឆ្នាំងអ៊ុតថ្មីៗ ដើម្បីឆ្ពោះទៅរកលទ្ធភាពប្រើប្រាស់កាន់តែប្រសើរឡើង។

ផលិផលដែលពាក់ព័ន្ធ