EH-HV40-K615
អ្នកអាចអ៊ុតរមូរ ឬកៀបត្រង់បានយ៉ាងងាយស្រួល ដោយប្រើម៉ាស៊ីនរមូរសក់មានក្រាស ដែលមាន 2 មុខងារនេះ។វាមានទំហំតូច ងាយស្រួលយកតាមខ្លួន អ្នកអាចលេងម៉ូតសក់តាមចិត្តចង់នៅគ្រប់ទីកន្លែង។
រមូររួញឬកៀបសក់ត្រង់ ដោយគ្រាន់តែប្ដូរប៊ូតុងជាការស្រេច។ មានម៉ាស៊ីនរមូរសក់មានក្រាសនេះតែមួយគ្រឿង អ្នកអាចលេងម៉ូតសក់តាមចិត្តចង់របស់អ្នកសម្រាប់គ្រប់ឱកាសទាំងអស់។
ដង្កៀបចាប់សក់ធ្វើឱ្យសក់របស់អ្នកមានច្រើនស្រទាប់ និងរមូរនៅខាងចុងជាប់បានយូរ។ អ្នកក៏អាចលេងម៉ូតសក់រមូររួញភ្លីតូចបានផងដែរ។ ម៉ាស៊ីនរមូរសក់មានក្រាសនេះងាយស្រួលប្រើពីគ្រប់ជ្រុងទាំងអស់ ដូច្នេះអ្នកអាចធ្វើឱ្យម៉ូតសក់សេះ ឬសក់ខាងក្រោយកាន់តែក្រាស់បានយ៉ាងងាយស្រួល។
អ្នកអាចប្រើម៉ាស៊ីនរមូរសក់មានក្រាសនេះបណ្ដើរ កាន់សក់បណ្ដើរដូចទៅនឹងការប្រើក្រាសសិតសក់ធម្មតាដែរ។ ទោះជាអ្នកមិនពូកែលេងម៉ូតសក់ក៏ដោយ ក៏អ្នកអាចទទួលបានម៉ូតសក់យ៉ាងងាយស្រួលដែរ។ កម្ដៅមិនប៉ះស្បែកទេ ដូច្នេះអ្នកអាចលេងម៉ូតសក់ខាងក្រោយរបស់អ្នកបានយ៉ាងងាយស្រួល។
ម៉ាស៊ីនរមូរសក់មានក្រាសនេះមានទំហំតូច និងអាចយកតាមខ្លួនបានដោយសារមានប្រវែងត្រឹមតែ 23cm ប៉ុណ្ណោះ។ វាអាចដំណើរការនៅគ្រប់ទីកន្លែង ដោយសារមានប្រព័ន្ធកម្លាំងវ៉ុលត៍ស្វ័យប្រវត្តិសម្រាប់ប្រភពថាមពលចរន្តឆ្លាស់ 100-240 វ៉ុលត៍។ទោះបីជាអ្នកកំពុងសម្រាកវិស្សមកាល ឬក៏ចេញក្រៅ អ្នកអាចលេងម៉ូតសក់របស់អ្នកបានតាមចំណង់ចំណូលចិត្ត។
កម្ដៅត្រូវបានផ្ទេរទៅសក់យ៉ាងមានប្រសិទ្ធភាព ដោយការពារមិនឱ្យសក់សំពោង។
អ្នកអាចចាប់ផ្ដើមលេងម៉ូតសក់បានភ្លាមៗ នៅពេលប្រញាប់ម្ដងៗ។
ខ្សែរង្វិលមិនធ្វើឱ្យវ័ណ្ឌឡើយ នៅពេលកំពុងប្រើប្រាស់។