EH-NE81-K615
ជាមួយនឹងថាមពល 2500W ចរន្តខ្យល់ខ្លាំងសម្ងួតសក់លឿនជាងមុន និងសន្សំសំចៃពេលវេលារបស់អ្នក។
ដោយមានម៉ូទ័រកម្លាំងវ៉ាត់ខ្ពស់ដែលលឿនជាង 15%* ម៉ាស៊ីនផ្លុំសក់នេះបញ្ចេញសម្ពាធខ្យល់ប្រហែល 55%* ច្រើនជាងមុន។ នេះមានន័យថាចរន្តខ្យល់មានកម្លាំងកាន់តែខ្លាំងជាងមុន។* ប្រៀបធៀបជាមួយ EH5573
ការពារសក់របស់អ្នកពីកម្ដៅលើសកម្រិតធានាចរន្តខ្យល់ខ្លាំងនៅសីតុណ្ហភាពល្មម ដើម្បីការពារសក់ និងស្បែកក្បាលមិនឱ្យខូចដោយសារកម្ដៅឡើយ។
ម៉ាស៊ីនផ្លុំសក់អ៊ីយ៉ុងមិនត្រឹមតែសម្ងួតសក់របស់អ្នកនោះទេ។ ការស្រោបសក់ជាមួយអ៊ីយ៉ុងធ្វើឱ្យសក់រលោង និងភ្លឺចែងចាំងផងដែរ។ - អ៊ីយ៉ុងផ្ដល់សំណើមដល់សក់របស់អ្នក។ - អ៊ីយ៉ុងស្រោបផ្ទៃសក់ជាមួយសំណើម ដែលធ្វើឱ្យសក់រលោងន និងគ្មានសក់រួញ។ - អ៊ីយ៉ុងធ្វើឱ្យបន្ទុកអគ្គិសនីវិជ្ជមានរបស់សក់ប្រែជាណឺត សក់មានបន្ទុកអគ្គិសនីវិជ្ជមានដែលធ្វើឱ្យសក់ឡើងត្រង់បែបធម្មជាតិ។ អ៊ីយ៉ុងធ្វើឱ្យបន្ទុកអគ្គិសនី ប្រែជាណឺត កាត់បន្ថយអគ្គិសនីស្ដាទិច ដើម្បីធ្វើឱ្យសក់មានសណ្ដាប់ធ្នាប់ និងទន់រលោងជាងមុន។
អ៊ីយ៉ុងត្រូវបានបញ្ចេញពីរន្ធពីរផ្សេងគ្នា។ រន្ធអ៊ីយ៉ុងមិនស្ងួតនោះទេ ដោយសារវានៅខាងក្រៅក្បាលភ្ជាប់ផ្លុំសក់ខ្យល់ក្ដៅ។ អ៊ីយ៉ុងរក្សាសំណើមកាន់តែច្រើន ហើយបញ្ចេញសំណើមទៅសក់របស់អ្នក។អ៊ីយ៉ុងងាយបាត់បង់ដោយសារកម្ដៅ។ តាមរយៈការបញ្ជូនអ៊ីយ៉ុងតាមខ្យល់ត្រជាក់ អ៊ីយ៉ុងទាំងនោះរក្សាសំណើមដែលត្រូវបានបញ្ជូនទៅសក់របស់អ្នក។
ម៉ាស៊ីនផ្លុំសក់នេះមានការរចនាដែលមានតុល្យភាពជាពិសេស ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថាធ្ងន់ ទោះបីជាក្នុងអំឡុងពេលប្រើប្រាស់ក៏ដោយ។ រូបរាងប៊ូតុងមានផាសុខភាព ងាយស្រួលគ្រប់គ្រង និងមិនមានភាពតានតឹង។មុំដងកាន់របស់ម៉ាស៊ីនផ្លុំសក់ Panasonic ត្រូវបានរចនាឡើង ដើម្បីងាយស្រួលប្រើ នៅពេលដែលអ្នកប្រើប្រាស់ដាក់ម៉ាស៊ីនផ្លុំសក់ចំពីមុខពួកគេ។
ក្បាលភ្ជាប់ធំល្មម ដើម្បីសម្ងួតផ្នែកទាំងមូល ក្បាលចំពួយនេះផ្តល់ភាពងាយស្រួលក្នុងការផ្លុំសក់របស់អ្នកដោយប្រើក្រាស់។
ធូលីងាយនឹងប្រមូលផ្ដុំក្នុងតម្រង ដូច្នេះយើងបានធ្វើតម្រងនោះឱ្យដកចេញបាន ដើម្បីងាយស្រួលសម្អាត។
មានប៊ូតុងអូសដ៏ស្រួលកែតម្រូវកម្រិតខ្យល់បានដោយចុចសើៗកាត់ និងបន្ថយសម្ពាធនៅលើម្រាមដៃ និងក្រចកដៃ
ជ្រើសរើសពីមុខងារល្បឿន 2 កម្រិត និងសីតុណ្ហភាព 3 កម្រិតដោយផ្អែកលើតម្រូវការម៉ូតសក់របស់អ្នក។ ប៊ូតុងបញ្ចេញខ្យល់ត្រជាក់ ដើម្បីរក្សាម៉ូតសក់ឱ្យនៅដដែល។