F-PXJ30A
• បន្សុទ្ធខ្យល់ដោយប្រើបច្ចេកវិទ្យា nanoe™• ចរន្ដខ្យល់សាយភាយបែប 3D• តម្រងសមាសធាតុ និងតម្រងកម្ចាត់ក្លិន• សេនស័រចាប់ក្លិន• មុខងារ Auto • មុខងារ Sleep (8 ម៉ោង)• ផ្ទៃអាចប្រើបាន៖ 20m²
nanoe™ គឺជាភាគល្អិតនៃអាស៊ីតខ្សោយ ដែលមានទំហំតូច (5 ទៅ 20nm) ហើយមានសារធាតុប្រតិកម្ម និងបន្ទុកអគ្គិសនី។
លក្ខណៈធម្មជាតិនៃ nanoe™ គឺចាប់អ៊ីដ្រូសែនចេញពីវីរុស បាក់តេរី ក្លិន និងសារធាតុបង្កអាឡែកហ្ស៊ីផ្សេងៗ។ ប្រសិទ្ធភាពនៃការកម្ចាត់វីរុស*¹ អាស្រ័យលើចំនួនរ៉ាឌីកាល់ OH*²។ អានុភាពប្រឆាំងនឹងវីរុសកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយ nanoe™ ដែលបង្កើតបានក្នុងអត្រាខ្ពស់ 480 ពាន់លានក្នុងមួយវិនាទី។*¹ រូបភាពនេះបង្ហាញពីប្រសិទ្ធភាពធ្វើតេស្តក្នុងបរិវេណ 10m ប្រើរយៈពេល 4 ម៉ោង នៅកន្លែងធ្វើពិសោធន៌។ បន្ទប់ពិសោធន៍ [Staphylococcus Aureus]៖ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានគីតាសាតូ - វិធីសាស្ត្រធ្វើតេស្ត៖ ប៉ះជាមួយភាគល្អិតនៃទឹកដែលមានបន្ទុកអគ្គិសនីរយៈពេល 4 ម៉ោង ក្នុងបន្ទប់ធ្វើតេស្តទំហំ 10 cu.m. លទ្ធផលធ្វើតេស្ត៖ កម្ចាត់បាន 99.9%។*² ផ្អែកលើវិធីសាស្ត្រធ្វើតេស្ត ESR ម៉ាស៊ីនបន្សុទ្ធខ្យល់ បានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីខែកញ្ញា ឆ្នាំ 2011។
យូរជាងអាយុកាលរបស់អ៊ីយ៉ុងធម្មតា 6 ដងnanoe™ មានអាយុកាលយូរជាងអ៊ីយ៉ុងធម្មតា 6 ដង និងមានសំណើមច្រើនជាងអ៊ីយ៉ុងអវិជ្ជមានប្រមាណ 1,000 ដង។
ស្មើនឹងមួយភាគមួយពាន់លានភាគល្អិតចំហាយទឹកnanoe™ មានទំហំតូចជាងចំហាយទឹកខ្លាំងណាស់ ដែលអាចជ្រាបចូលបានយ៉ាងជ្រៅទៅក្នុងសាច់ក្រណាត់ ដើម្បីទប់ស្កាត់ធូលី។
យូរជាងអាយុកាលរបស់អ៊ីយ៉ុងធម្មតា 6 ដង nanoe™ មានប្រភពមកពីសំណើមទឹកផ្ដុំគ្នានៅក្នុងខ្យល់។មិនត្រូវការទឹកបន្ថែមចូលទៅក្នុងគ្រឿងបរិក្ខារទេ។
ជាធម្មតា ប្រភេទសារធាតុពុលមានវត្តមាននៅកន្លែងផ្សេងៗគ្នា ដូចជាពិតាន រហូតដល់កម្រាលឥដ្ឋក្នុងបន្ទប់។ ដើម្បីដោះស្រាយបញ្ហានេះ ចរន្ដខ្យល់សាយភាយបែប 3D បែងចែកជាពីរមុខងារគឺ "ចរន្ដខ្យល់បាញ់ទៅចំហៀង" និង "ចរន្ដខ្យល់បាញ់ត្រង់" ដើម្បីកម្ចាត់សារធាតុពុលទៅតាមស្ថានភាព។
តម្រងសមាសធាតុខ្យល់ តម្រងសមាសធាតុខ្យល់ប្រើបច្ចេកវិទ្យា 3 ប្រភេទ៖ តម្រងកម្ចាត់សារធាតុអាឡែកហ្ស៊ី អង់ស៊ីមប្រឆាំងបាក់តេរី និងសេទីឈីនតែបៃតង។ វាអាចកម្ចាត់វីរុស បាក់តេរី និងសារធាតុបង្កអាឡែកហ្ស៊ី 17 ប្រភេទបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99%។
1. មុខងារ Turbo នៅពេលបើកដំណើរការមុខងារ ភ្លើងសញ្ញាបញ្ជាក់ពីភាពស្អាតនឹងលោតភ្លឺពណ៌ក្រហម និងខៀវ។ បន្ទាប់ពីរយៈពេល ១០ នាទី Turbo នឹងដំណើរការត្រឡប់ទៅកាន់ការកំណត់ល្បឿនដូចមុនវិញ។2. មុខងារ Sleepដំណើរការសន្សឹមៗដោយគ្រាន់តែបិទផ្ទាំងបង្ហាញ ឬបើកពន្លឺតិចក្នុងរយៈពេល 8 ម៉ោង រួចបិទដោយស្វ័យប្រវត្តិ។3. មុខងារ Autoមានដំណើរការដោយស្វ័យប្រវត្តិស្របទៅតាមកម្រិតនៃការបំពុល។