F-PXF35A
ជាមួយបច្ចេកវិទ្យាដ៏ទំនើបនៃម៉ាស៊ីនបន្សុទ្ធខ្យល់របស់ក្រុមហ៊ុន Panasonic អ្នកអាចរីករាយជាមួយមជ្ឈដ្ឋានរស់នៅ ដែលផ្ដល់នូវផាសុកភាព និងសុខភាពល្អ• បន្សុទ្ធខ្យល់ដោយប្រើបច្ចេកវិទ្យា nanoe™• ចរន្តខ្យល់សាយភាយបែប 3D• ផ្ទៃសាយភាយបាន៖ 26m² (283ft²)
nanoe™ គឺជាភាគល្អិតនៃអាស៊ីតខ្សោយ ដែលមានទំហំតូច (5 ទៅ 20nm) ហើយមានសារ ធាតុប្រតិកម្ម និងបន្ទុកអគ្គិសនី។ តើ nanoe™ ដំណើរការដូចម្ដេច?លក្ខណៈធម្មជាតិនៃ nanoe™ គឺចាប់អ៊ីដ្រូសែនចេញពីវីរុស បាក់តេរី ក្លិនមិនល្អ និងសារធាតុបង្កអាឡែកហ្ស៊ីផ្សេងៗ។ ប្រសិទ្ធភាពនៃការកម្ចាត់វីរុស*¹ អាស្រ័យលើចំនួនរ៉ាឌីកាល់ OH*²។ អានុភាពប្រឆាំងនឹងវីរុសកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយ nanoe™ ដែលបង្កើតបានក្នុងអត្រាខ្ពស់ 480 ពាន់លានក្នុងមួយវិនាទី។*1 រូបភាពនេះបង្ហាញពីប្រសិទ្ធភាពធ្វើតេស្តក្នុងបរិវេណ 10m ប្រើរយៈពេល 4 ម៉ោង នៅកន្លែងធ្វើពិសោធន៌។*2 ផ្អែកលើវិធីសាស្ត្រធ្វើតេស្ត ESR ម៉ាស៊ីនបន្សុទ្ធខ្យល់ បានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីខែកញ្ញា ឆ្នាំ 2011។
រស់នៅបានយូរnanoe™ មានអាយុកាលយូរជាងអ៊ីយ៉ុងធម្មតា 6 ដង និងមានសំណើមច្រើនជាងអ៊ីយ៉ុងអវិជ្ជមានប្រមាណ 1,000 ដង។ មាត្រដ្ឋានមីក្រូទស្សន៏ nanoe™ មានទំហំតូចជាងចំហាយទឹកខ្លាំងណាស់ ដែលអាចជ្រាបចូលយ៉ាងជ្រៅ ទៅក្នុងសាច់ក្រណាត់ដើម្បីទប់ស្កាត់ធូលី។ មានប្រភពមកពីទឹកមានអាយុកាលវែងជាងអ៊ីយ៉ុងធម្មតា 6 ដង - nanoe™ មានប្រភពមកពីសំណើមផ្ដុំគ្នានៅក្នុងខ្យល់។ មិនចាំបាច់ចាក់ទឹកបន្ថែមចូលទៅក្នុងគ្រឿងបរិក្ខារទេ។
កម្ចាត់វីរុស និងបាក់តេរីមានប្រសិទ្ធភាពកម្ចាត់ដោយព័ទ្ធជុំវិញវីរុស និងបាក់តេរី។ការកម្ចាត់ក្លិនមិនល្អកាត់បន្ថយក្លិនមិនល្អ (ក្លិនថ្នាំជក់) បាន 90% បន្ទាប់ពី 30 នាទី។ផ្តល់សំណើមដល់ស្បែកជួយផ្ដល់សំណើមដល់ស្បែកជាថ្មី។ ស្បែកកាន់តែមានសំណើម ហើយសណ្ឋានកេរ៉ាទីនមានភាពប្រសើរជាងមុន ដែលធ្វើឱ្យស្បែកស្រស់ថ្លា និងមានសំណើម។
ចរន្តខ្យល់សាយភាយបែប 3D ជាធម្មតា ប្រភេទសារធាតុពុលមានវត្តមាននៅកន្លែងផ្សេងៗគ្នា ដូចជាពិតាន រហូតដល់កម្រាលឥដ្ឋក្នុងបន្ទប់។ ដើម្បីដោះស្រាយបញ្ហានេះ ចរន្ដខ្យល់សាយភាយបែប 3D បែងចែកជាពីរមុខងារគឺ "ចរន្ដខ្យល់បាញ់ទៅចំហៀង" និង "ចរន្ដខ្យល់បាញ់ត្រង់" ដើម្បីកម្ចាត់សារធាតុពុលទៅតាមស្ថានភាព។ សេនស័រចាប់ក្លិន សារធាតុពុលជាឧស្ម័ន (ក្លិនមិនល្អពីការធ្វើម្ហូប ក្លិនកាកសំណល់ ក្លិនសត្វចិញ្ចឹម ក្លិនខ្លួន ក្លិនបារី ក្លិនដុះផ្សិត)។ សេនស័រចាប់ធូលី សារធាតុបង្កការបំពុលក្រោម 2~m (ស្ប៉ផ្សិត វីរុស ផ្សែងបារី បាក់តេរីចម្លងតាមខ្យល់)។
សេនស័រចាប់ធូលី ចាប់លម្អងធូលីសើសពី 2~m (លម្អងផ្កា ធូលី សត្វល្អិតទំលើធូលី និងអង្គែរសត្វចិញ្ចឺម)។
តម្រងសមាសធាតុខ្យល់តម្រងកញ្ចក់សម្រាប់ប្រមូលធូលីក្នុងបរិមាណខ្យល់ច្រើន។តម្រងអគ្គិសនីស្តាទិកល្បឿនលឿនសម្រាប់ប្រមូលធូលីក្នុងល្បឿនលឿន។តម្រងកម្ចាត់ក្លិនមិនល្អខ្លាំងបំផុតដែលប្រើបច្ចេកវិទ្យា Nanoវាជួយកម្ចាត់ក្លិនមិនល្អ ដូចជា ផ្សែងបារី និងក្លិនម្ហូប។
1. មុខងារ Turboនៅពេលបើកដំណើរការមុខងារ ភ្លើងសញ្ញាបញ្ជាក់ភាពស្អាតនឹងលោតភ្លឺ ពណ៌ក្រហម និងខៀវ។ បន្ទាប់ពីរយៈពេល 10 នាទី Turbo នឹងដំណើរការត្រឡប់ទៅការកំណត់ល្បឿនដូចមុនវិញ ។2. មុខងារ Sleepដំណើរការសន្សឹមៗដោយគ្រាន់តែបិទផ្ទាំងបង្ហាញ ឬបើកពន្លឺតិចក្នុងរយៈពេល 8 ម៉ោង រួចបិទដោយស្វ័យប្រវត្តិ។3. មុខងារ Autoមានដំណើរការដោយស្វ័យប្រវត្តិស្របទៅតាមកម្រិតនៃការបំពុល។4. សញ្ញាបញ្ជាក់ភាពស្អាតសេនស័រចាប់យកភាពកខ្វក់នៅក្នុងខ្យល់ និងធ្វើការជូនដំណឹងពីសញ្ញាភាពស្អាត។សញ្ញាភាពស្អាតអាចបិទដោយចុចប៊ូតុងរបស់មុខងារ Sleep (8ម៉ោង) និងកម្រិតខ្យល់រយៈពេល 3 វិនាទី។5. ពន្លឺកំណត់ឱ្យប្ដូរតម្រងវានឹងរំលឹកអ្នកដើម្បីធ្វើការផ្លាស់ប្ដូរតម្រងនៅពេលតម្រងអស់សុពលភាព។