នំបុ័ងផ្សិតរបស់អ្នកតមសាច់
អាថ៌កំបាំងនៃនំគ្មានសាច់ដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះគឺជាការរួមផ្សំដែលបានជ្រើសរើសពិសេសនៃគ្រឿងផ្សំដូចជាផ្សិត និងសណ្ដែកវ៉ុលណាត់ ដែលបន្ថែមភាពស៊ីជម្រៅ និងរសជាតិ។
នំដែលពេញចិត្តផ្តល់នូវបទពិសោធន៍ញ៉ាំប៊ឺហ្គឺដ៏រីករាយបំផុត!
អ្វីដែលត្រូវរៀបចំ
គ្រឿងផ្សំ
- 100 gផ្សិតឡេវអាវពណ៌ស
- 140 gខ្ទឹមបារាំងដែលហាន់ហើយ
- 0.5មើមខ្ទឹម ខ្ទឹមសដែលហាន់ស្ដើងៗ
- 1 មួយច្បិចស្លឹកថែមក្រៀម
- 1 មួយច្បិចម្សៅម្ទេសម៉ដ្ដ
- 20 gសណ្ដែកវ៉ុលណាត់
- 50 gគ្រាប់បាលីឆ្អិន
- 40 gសណ្ដែកខ្មៅ ឬសណ្ដែកសៀងស្ងោរហើយ (ឬលាយសណ្ដែកទាំងពីចូលគ្នា)
- 10 gផែនកូ (កម្ទេចនំប៉័ង)
- 0.5tbsp ទឹកជ្រលក់វ៉សស្ទើ
- 1 tbspមេដំបែដែលមានឱជារស
- 0.25 tbsp អំបិល
- ម្រេច (តាមការចូលចិត្ត)
របៀបធ្វើ
1) កម្ដៅខ្ទះជាមុនដោយប្រើភ្លើងល្មម។ កូរម្ដងម្កាល លីងខ្ទឹមបារាំង និងផ្សិតនៅកម្រិតកម្ដៅមធ្យម រហូតទាល់តែទឹកចេញពីផ្សិតអស់ (ប្រហែលប្រាំនាទី)។ ដាក់ខ្ទឹមស ស្លឹកថែម និងម្ទេសម៉ដ្ដឆ្អើរចូលទៅក្នុងខ្ទះ ចម្អិនរយៈពេលពីរទៅបីនាទីទៀត ហើយទុកវាឱ្យត្រជាក់។
2) ដាក់ល្បាយចូលទៅចានគោមសម្រាប់កាត់ បន្ទាប់មកដាក់សណ្ដែកវ៉ុលណាត់ បាលី សណ្ដែកសៀង សណ្ដែកខ្មៅ ផែនកូ ទឹកជ្រលក់វ៉សស្ទើ មេដំបែដែលមានឱជារស និងចុងក្រោយដាក់អំបិល និងម្រេចចូល។ តម្រឹមចានគោមសម្រាប់កាត់នៅលើបាត។
3) លាយនៅកម្រិតក្រឡុកទី 2 ឬល្បឿនទី 2 រហូតទាល់តែលាយសព្វអស់។
4) យកល្បាយធ្វើទៅជារាងដូចនំចំនួនពីរ។
5) កម្ដៅខ្ទះឆាឱ្យក្ដៅល្មម បន្ទាប់មកដាក់ប្រេងមួយស្លាបព្រាបាយចូល។ ឆានំរយៈពេលពីរបីនាទីនៅចំហៀងម្ខាង ឬរហូតទាល់តែមានពណ៌ត្នោតល្អ។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។